តើ Aikido ជប៉ុនពិតជាក្បាច់គុនខ្លាំងដែរទេ?
តើអ្នកធ្លាប់ឮឈ្មោះក្បាច់គុន Aikido ដែរទេ?
ប្រសិនបើមិនទាន់ដឹងសូមមើលវីដេអូខាងក្រោមនេះ។
នៅពេលដែលក្រឡេកមើលអ្នកនឹងមានអារម្មណ៍ថា ក្បាច់គុនបត់បែនដូចជាការរាំ។ អ្នកប្រកួតក្បាច់គុនមានមាឌធំខ្ពស់ ចំណែកអ្នកវាយប្រហារហាក់ដូចជាមិនប្រើកម្លាំង។
តើអ្នកនៅក្នុងវីដេអូអាចហោះបានឬ? ប្រាកដជាមិនអាចហោះបានទេ។
សូមទស្សនាវីដេអូខាងក្រោម៖
ការបង្ហាញក្បាច់យ៉ាងជំនាញរបស់ Shioda Gozo ជាអ្នកបង្ហាត់ក្បាច់គុន Aikido ។ នៅពេលនោះអ្នកដែលឃើញការសម្តែងក្បាច់គុនផ្ទាល់ភ្នែក – លោក Kennedy (ដែលក្រោយមកក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក) ចាប់ផ្តើមសង្ស័យកម្លាំងក្បាច់គុននេះ ដូច្នេះគាត់ដាក់អង្គរក្សជំនួសកន្លែង។ មិននឹកស្មានថាបុរសជនជាតិអាមេរិកដែលមានសាច់ដុំមាឌធំបែរជាបរាជ័យដោយបុរសអាស៊ីម្នាក់មានកំពស់ត្រឹមតែ ១៥៤ សង់ទីម៉ែត្រ និងទម្ងន់ ៤៥ គីឡូក្រាម។
ពិតជាពិបាកជឿទោះបីជាគូប្រកួតមានមនុស្សច្រើនក៏ដោយ។
អ្នកដែលរកឃើញក្បាច់ Aikido ឈ្មោះ Ueshiba Morihei កើតនៅឆ្នាំ ១៨៨៣ ។ រហូតមកដល់ពេលនេះវីដេអូការសម្តែងក្មួយប្រុសរបស់គាត់នៅតែត្រូវបានរក្សាទុក។
អ្នកអាចមើលឃើញពីរបៀបដែលពួកគេបង្វិលជាចលនាពិសេសបំផុតនៃសិល្បៈក្បាច់គុន Aikido ។
គេមិនប្រើកម្លាំងប្រឈមនឹងកម្លាំងទេ ប៉ុន្តែក្បាច់គុន Aikido ប្រើកម្លាំងរបស់ភាគីវាយបក់ទៅវិញ ហើយគេផ្លាស់ប្តូរទៅតាមចលនារបស់គូប្រកួតដែលគេហៅថា ស្មារតីបញ្ចូលគ្នា (和合の精神) ។ ដោយផ្អែកលើមូលដ្ឋាននេះក្បាច់គុន Aikido មិនផ្តោតលើបំណងប្រយុទ្ធ ឬកម្ចាត់សត្រូវនោះទេ ប៉ុន្តែបង្កើតជា “មាគ៌ាឆ្ពោះទៅរកពិភពលោកដែលមានសុខដុមរមនា មនុស្សជាតិជាគ្រួសារ” – នោះហើយជាអ្វីដែល Uebashi សង្ឃឹមចង់បាន។
ដោយស្វែងយល់អំពីចលនារបស់គូប្រកួត អ្នករៀនក្បាច់គុន Aikido នឹងរកវិធីសម្របខ្លួនដើម្បីអនុវត្តក្នុងសង្គម។
ក្រៅពីនេះ អ្នករៀនក្បាច់គុន Aikido ច្រើនតែស្លៀក Hakama ជាសម្លៀកបំពាក់បុរាណដែលបុរសជប៉ុនតែងស្លៀក។ ជើងខោធំត្រឹមកជើង ពេលក្រឡេកមើលហាក់ដូចជាទើសតែអាថ៌កំបាំងស្ថិតលើ Hakama នេះ។ សម្លៀកបំពាក់ស្រដៀងគ្នានេះត្រូវបានគេប្រើក្នុង Kendo (ការប្រកួតដាវ) ពីព្រោះវាអាចបិទបាំងចលនាជើង។ ដើម្បីលើកបោះគូប្រកួតដែលមានមាឌធំតម្រូវឲ្យអ្នកហាត់ Aikido ប្រើជង្គង់ ដូច្នេះ Hakama ជាវិធីបន្លំដែលសាកសមបំផុត។
អ្នកដែលជំនាញខាងរូបវិទ្យាអាចយល់ពេលដែលមើលឃើញការប្រកួតក្នុងវីដេអូ។
ដោយផ្អែកលើកម្លាំងរបស់គូប្រកួតអ្នកអាចកាត់បន្ថយការប្រើកម្លាំងរបស់ខ្លួន។ នេះជាការពន្យល់ Shiota អាចបោះមនុស្សមាឌធំ។
ជាទូទៅ ក្បាច់គុន Aikido មិនបានរៀបចំការប្រកួតនោះទេ ដូច្នេះមនុស្សជាច្រើនគិតថា Aikido មិនអាចអនុវត្តជាក់ស្តែង។ ទោះជាយ៉ាងណា មន្រ្តីនាយកដ្ឋានប៉ូលីសទីក្រុងតូក្យូក៏ប្រើ Aikido ក្នុងការងាររបស់ខ្លួនផងដែរ។
តើអ្នកជឿលើកម្លាំងរបស់ Aikido ដែរទេ?
Kengo Abe