ប៉ូលីសជប៉ុនកំពុងស៊ើបអង្កេតរកមូលហេតុករណីផ្ទុះដ៏ធំនៅ​រោង​ចក្រ Honda

ករណីផ្ទុះដ៏ធំមួយបានកើតឡើងនៅរោងចក្ររបស់ក្រុមហ៊ុន Honda Motor Co, នៅទីក្រុង Suzuka – Mie ប្រទេស​ជប៉ុន។ ការ​ផ្ទះ​ធ្វើ​អោយ​បុគ្គលិកក្រុមហ៊ុនពីរនាក់រងរបួសធ្ងន់។

រូបភាព https://www3.nhk.or.jp/news/html/

ប៉ូលីសក្នុងតំបន់បានអោយដឹងករណីផ្ទុះកើតឡើងនៅម៉ោងប្រហែល ៩ៈ១៥ នាទីព្រឹកថ្ងៃទី ១៤ ខែមិថុនានៅក្បែរកន្លែង​ចែក​ចាយ​ថាមពល​មួយក្នុងរោងចក្រ។ ការផ្ទះបណ្តាលអោយបុគ្គលិកប្រុសពីរនាក់ដែលមានអាយុ ២១ និង ២៧ ឆ្នាំរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យបន្ទាន់។ បច្ចុប្បន្នប៉ូលីស និងនាយកដ្ឋានពន្លត់អគ្គិភ័យកំពុងធ្វើការស៊ើប​អង្កេត​រក​មូលហេតុនៃការផ្ទុះនេះ។

ប៉ូលីសនិយាយថាករណីផ្ទុះកើតឡើងចំពេលជនរងគ្រោះពីរនាក់កំពុងប្រតិបត្តិការចែកចាយអគ្គិសនី។ នៅពេលផ្ទុះ​មិត្ត​រួម​ការ​ងារ​ម្នាក់​ស្តាប់ឮសម្លេង ហើយឃើញជនរងគ្រោះដួលសន្លប់នៅលើឥដ្ឋ។

យោងតាមគេហទំព័ររបស់ Honda រោងចក្រនៅ Suzuka ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦០ ជារោងចក្រទី ៣ របស់​​ក្រុមហ៊ុននៅប្រទេសជប៉ុន។ ក្រៅពីផលិតរថយន្តខ្នាតតូច និងរថយន្ត hybrid រោងចក្រ Suzuka ផ្តល់ជំនួយផ្នែក​បច្ចេក​ទេស និងគ្រឿងបន្លាស់សម្រាប់រោងចក្រ Honda ផ្សេងទៀតនៅ ២៨ ប្រទេសជុំវិញពិភពលោក។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: