វិធីសាស្ត្រអប់រំ Yokomine សម្រាប់កុមារគ្រប់រូបដែលចង់ក្លាយជាមនុស្សពូកែ

ឪពុកម្តាយតែងតែចង់អោយកូនៗរបស់ខ្លួនអភិវឌ្ឍបញ្ញា និងរាងកាយ។ លើសពីនេះមនុស្សមួយចំនួន​សង្ឃឹមថាកូន​ៗ​របស់ពួកគេអាចក្លាយជាមនុស្សពូកែនាពេលអនាគត។ ប្រសិនបើអ្នកកំពុងរំពឹងថាកូននឹងឆ្លាតវៃសូមមើល​វិធី​សាស្ត្រអប់រំខាងក្រោម។

វិធីសាស្រ្តនេះគេហៅថា Yokomine អាចអនុវត្តបានចំពោះកុមារមត្តេយ្យដែលមានអាយុពី ៣-៥ ឆ្នាំ។

នេះជារូបភាពកុមារទទួលបានការអប់រំតាមវិធីសាស្រ្ត Yokomine ។

រូបភាព https://192abc.com/80984

នៅក្នុងរូបភាពបង្ហាញពីកុមារកំ​ពុងដាំក្បាលចុះក្រោមដើរដោយប្រើដៃទាំងពីរ។ សកម្មភាពនេះមិនងាយទេសូម្បី​តែ​មនុស្ស​ធំ​ក៏​មិន​អាច​ធ្វើបានផង ប៉ុន្តែក្មេងមត្តេយ្យទាំងនេះបែរជាអាចធ្វើបានទៅវិញ។ ការសិក្សារបស់ប្អូនៗប្រសើរឡើងដោយគ្រាន់តែមើលទឹកមុខរបស់ពួក​គេ។

កម្លាំងបេះដូង កម្លាំងនៃការរៀនសូត្រ និងសុខភាពរាងកាយរឹងមាំ ប្រសិនបើអាចរក្សាតុល្យភាពរវាងចំណុចទាំង​បី​ខាង​លើ​ក្មេងៗ​នឹង​សកម្មក្នុងការរៀនសូត្រ ហើយបង្កើតជាទម្លាប់សិក្សាដោយខ្លួនឯងនេះជាគោលបំណង​របស់​វិធីសាស្រ្ត Yokomine ។

ក្នុងការសិក្សាមានចំណុចសំខាន់ៗចំនួន ៣ ដូចជាការអាន ការសរសេរ និងការគណនា។

សម្រាប់ក្មេងថ្នាក់មត្តេយ្យដែលសិក្សាវិធីសាស្រ្តនេះសុទ្ធតែបានអានសៀវភៅជាង ២០០០ ក្បាលក្នុងរយៈពេល ៣ ឆ្នាំ រៀនគណនា និងឈានដល់កម្រិតគណនាក្នុងចិត្តលេខ ៣ ខ្ទង់។ មុនពេលបញ្ចប់ការសិក្សាប្អូនៗបានរៀន Kanji កម្រិត​ថ្នាក់ទី ២ ។

សកម្មភាពរាងកាយមានសារសំខាន់ណាស់ ១០០% កុមារអាយុ ៤ ឆ្នាំសុទ្ធតែអាចដាំក្បាលចុះក្រោម។ នៅក្នុងអាយុនេះឆ្អឹង និងសាច់ដុំរបស់កុមារមិនទាន់រឹងមាំនៅឡើយទេ ដូច្នេះត្រូវហ្វឹកហាត់ដោយសន្សឹមៗ។ ហើយលំហាត់ដែល​សាក​​សម​​បំផុត​​ក្នុង​​អាយុ​នេះ​គឺ​ដាំក្បាល​ចុះ​ក្រោម។ ក្រៅពីនេះប្អូនៗអាចហែលទឹក និងឡើងភ្នំផងដែរ។ ជាចុងក្រោយ​វិធីសាស្រ្ត​ចាំ​បាច់ត្រូវផ្តោតលើការស្តាប់ឧទាហរណ៍ៈស្តាប់រួចទាយសម្លេង -ល- ។

សូមមើលថ្នាក់រៀន “ទេពកោសល្យ” តាមរយៈវីដេអូខាងក្រោម ប្អូនៗមើលទៅឈ្លាសវៃណាស់។

មិនត្រឹមតែប្រទេសជប៉ុនសូម្បីតែប្រទេសថៃ និងឥណ្ឌូនេស៊ីក៏មានគ្រឹះស្ថានចំនួន ៣៦០ កន្លែងអនុវត្តតាមកម្ម​វិធី​នេះ។ ជាទូទៅគ្រូបង្រៀនទុកអោយប្អូនៗធ្វើដោយខ្លួនឯង ហើយមិនអនុវត្តតាមវិធីគ្រូនិយាយបែបណាសិស្សត្រូវ​ធ្វើ​ត្រាប់​តាម​នោះ​ទេ។ វិធីសាស្រ្តនេះផ្អែកលើមូលដ្ឋាន “កុមារទាំងអស់សុទ្ធតែមានទេពកោសល្យ”។

Yokomine-san ដែលជាស្ថាបនិកនៃវិធីសាស្រ្តនេះនិយាយថា “ដើម្បីបណ្តុះបណ្តាលស្មារតីសិក្សាដោយខ្លួនឯងមានចំណុច ៣ យ៉ាងគឺការលើកទឹកចិត្ត ការចង់ដឹងចង់ឃើញ និងភាពរីករាយ”។

ដូច្នេះប្រព័ន្ធចំណាត់ថ្នាក់នឹងជួយជំរុញកុមារម្នាក់ៗអោយមានស្មារតីទាំង ៣ ខាងលើ។ ប្រសិនបើកូនចង់ជាប់​លេខ ១ កូន​ត្រូវ​ព្យាយាម​ ស្មារតីប្រកួតប្រជែងនឹងជួយអោយឆន្ទៈកាន់តែមុតមាំ។

ហើយបន្ទាប់ពីការខិតខំរបស់កូនៗសូមទុកអោយប្អូនស្គាល់ “រសជាតិទទួលជ័យជំនះ” ដោយនិយាយសរសើរអោយបាន​ច្រើន។

មិនចាំបាច់ជារឿងធំទេគ្រាន់តែជារឿងតូចតាចអ្នកគួរតែសរសើរកូនអស់ពីចិត្ត។ ទាំងមនុស្សធំ និងកុមារសុទ្ធតែចូលចិត្តមានអ្នកសរសើរ ដូច្នេះកុមារដែលចង់ទទួលបានការសរសើរនឹងខិតខំកាន់តែខ្លាំង។ វិធីនេះជួយអោយកុមារ​​​ធំ​ដឹង​ក្តី​បន្តិច​ម្តងៗហើយចាប់ផ្តើមមានទំនុកចិត្តលើខ្លួនឯង។

លទ្ធផលកុមារនឹងកាន់តែមានស្មារតីក្នុងការរៀនសូត្រ។

ទោះយ៉ាងណាអ្នកមិនគួរច្រឡំថាមានតែក្មេងៗដែលមានទេពកោសល្យប៉ុណ្ណោះដែលអាចក្លាយជាមនុស្សពូកែទេ ប៉ុន្តែ​កុមារ​​គ្រប់​រូប​អាចហ្វឹកហាត់វិធីសាស្រ្ត Yokomine នេះ។ ដោយសារកុមារដែលមានទេពកោសល្យក៏ជាកុមារធម្មតាដែរ។

លើសពីនេះបរាជ័យក៏ជាបទពិសោសនៃការធំដឹងក្តីដែរ នៅក្នុងថ្នាក់រៀន Yokomine នារដូវក្តៅ កុមាររៀនធ្វើម្ហូបដោយ​គ្មាន​ការ​ណែ​នាំ​ពី​មនុស្ស​ធំ។ សូម្បីតែពេលមានឧប្បត្តិហេតុក៏គ្រូមិនជ្រៀតជ្រែកឡើយ។ ដូច្នេះកំ​ហុសក្នុងពេលរៀន​ជួយ​ឱ្យ​កុមារ​យល់ជាងការព្រមានរបស់ឪពុកម្តាយ។

សកម្មភាពលោតចូលទន្លេ ឡើងលើភ្នំកម្ពស់ ១៧០០ ម៉ែត្រជាដើម។ ឧបសគ្គដែលសូម្បីតែមនុស្សធំក៏ក្រវីក្បាលតែកុមារ​បែរ​ជា​សាកល្បង និងទទួលបានជោគជ័យ។ ដោយទទួលបានជោគជ័យ និងលំបាកអ្នកនឹងមានទំនុកចិត្ត​លើ​ខ្លួន​ឯង។

“ប្រសិនបើអ្នកព្យាយាមអ្នកអាចនឹងសម្រេចបាន” ជាសម្តីជួយអោយកុមារយកឈ្នះ និងឈានដល់ដំណាក់កាលធំពេញ​វ័យ។

ទោះជាយ៉ាងណាត្រូវប្រយ័ត្នកុំធ្វើអោយកុមារឈឺចាប់ឬធ្វើអោយពួកគេមិនស្រួលព្រោះវាមិនអាចជំរុញអោយកុមារឆ្ពោះ​ទៅ​មុខ​បាន​ទេ។

ឪពុកម្តាយ និងប្អូនៗដែលរៀន Yokomine សុទ្ធតែចូលរួមដល់ទីបញ្ចប់មិនបោះបង់ការសិក្សាទេ។

វិធីសាស្ត្រអប់រំ Yokomine កំពុងតែរីកចម្រើននៅប្រទេសជប៉ុន និងកំពុងផ្សព្វផ្សាយទៅកាន់ពិភពលោក។ ប្រសិន​​បើ​​វិធី​សាស្ត្រនេះមកដល់ប្រទេសកម្ពុជាតើអ្នកនឹងបញ្ជូនកូនៗរបស់អ្នកទៅសិក្សាឬទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: