របៀបទទួលទានស៊ុបដ៏ចម្លែកបំផុតក្នុងប្រវត្តិមុខម្ហូបរបស់ជប៉ុន

តើអ្នកចូលចិត្តហូបស៊ុបដែរទេ? ថ្មីៗនេះមេឃច្រើនតែភ្លៀងសាកសមសម្រាប់អ្នកដែលចូលចិត្តហូ​បស៊ុប។

រូបភាព https://getnavi.jp/book/192886/

ឆ្នាំងស៊ុបក្តៅអ្នកអាចបន្ថែមគ្រឿងផ្សំជាច្រើនដូចជាអាហារសមុទ្រ សាច់គ្រប់ប្រភេទ និងបន្លែ -ល- ។ ទឹកស៊ុបអាច​ហូបជាមួយបាយ មីសួរ ឬមី។

ប៉ុន្តែតើអ្នកដឹងទេថានៅប្រទេសជប៉ុនមានស៊ុបមួយប្រភេទឈ្មោះថា Yaminabe ដែរទេ? ប្រសិនបើចង់បរិភោគស៊ុប Yaminabe មនុស្សម្នាក់ៗត្រូវយកគ្រឿងផ្សំតាម ហើយអ្វីដែលចម្លែកស៊ុប Yaminabe ត្រូវហូបនៅកន្លែង​ងងឹត។

អ្នកមើលមិនឃើញមុខម្ហូប ហើយក៏មិនដឹងថាមុខម្ហូបដែលដាក់ចូលមាត់មានរសជាតិបែបណាដែរ។ តើរសជាតិ​ឆ្ងាញ់​ ឬមិនឆ្ងាញ់? អ្នកទទួលទានប្រាកដជាមានអារម្មណ៍រំភើបផង ព្រួយបារម្ភផងដូចលេងល្បែងប្រថុយប្រថានអញ្ចឹង។

ប្រសិនបើអ្នកគិតថា គំនិតនេះមានតែយុវវ័យទើបគិតឃើញ ខុសហើយស៊ុប Yaminabe មានតាំងពី ១០០០ ឆ្នាំ​មុន​មក​ម្ល៉េះ។ 

ប្រភពស៊ុប Yaminabe ផ្តើមចេញពីពិធីជប់លៀងរបស់វណ្ណៈអភិជននៅសម័យ Heian (៧៩៤-១១៨៥) ។ ក្នុងពិធី​ជប់​លៀង​ទូទៅម្ចាស់ផ្ទះនឹងរៀបចំម្ហូបអាហារក៏ដូចជាស្រា។

រូបភាព https://japanknowledge.com/contents/nipponica/sample_media.html?entryid=35

ពួកគេរីករាយនឹងមុខម្ហូបឆ្ងាញ់ៗ និងអង្គុយស្តាប់បទភ្លេងជាចំណូលចិត្តរបស់វណ្ណៈអភិជន។

នៅសម័យនោះ Yaminabe គេហៅថា 一種物 (Issumono) ។ ម្ចាស់ផ្ទះគ្រាន់តែត្រៀមទឹកស៊ុប អ្នកចូលរួមយកគ្រឿង​ផ្សំតាមរួចដាក់ក្នុងឆ្នាំង។ ស៊ុប Yaminabe ខុសពីសព្វថ្ងៃ ត្រូវហូបនៅកន្លែងងងឹត។ កន្លងរយៈពេល ១០០ ឆ្នាំវប្បធម៌នេះនៅតែបន្ត ប៉ុន្តែមានការផ្លាស់ប្តូរ។ ដើម្បីបង្កើនភាពសប្បាយរីករាយអ្នកទទួលទានមិនដឹងថាពួកគេនឹងហូបអ្វីទេ ​ដូច្នេះបានជាគេហូបនៅកន្លែងងងឹត។ អ្នកខ្លះយកគ្រឿងផ្សំពិត ប៉ុន្តែអ្នកខ្លះទៀតដាក់ទាំង Zouri (ស្បែកជើងបែប​​ជប៉ុន) ។

លេងសើចពេលខ្លះក៏ជ្រុល។

រូបភាព https://curazy.com/archives/235713

ក្រៅពីស៊ុប Yaminabe ថែមទាំងមានការី Yaminabe ផងដែរ។

មុខម្ហូបនេះគ្រាន់តែចម្អិនការី និងគ្រឿងផ្សំជាច្រើនចូលគ្នា។ ដោយសារក្លិនឈួលរបស់ការីធានាថាវាមិនពិបាកក្នុង​ការ​ហូបទេ។

ខ្ញុំលើកទឹកចិត្តអ្នកស្វែងរកពាក្យ 闇鍋 (Yaminabe) លើអុីនធឺណេត ហើយស្វែងយល់ ព្រោះរូបភាពអាចនឹងងាយយល់ជាង។

តើអ្នកចង់បន្ថែមគ្រឿងផ្សំអ្វីក្នុងស៊ុប Yaminabe ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: