ពាក្យចចាមអារាមព្រលឹងខ្មោចយន្តហោះចម្បាំង Zero Fighter អំឡុងសង្គ្រាមលោកលើកទី ២
យន្តហោះចម្បាំង Zero Sen គឺជាយន្តហោះប្រយុទ្ធរបស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី ២ ។
រូបភាព https://news.yahoo.co.jp/byline/dragoner/20180830-00094973/
គេប្រើយន្តហោះចម្បាំង Zero Sen ក្នុងឆ្នាំ ១៩៤០ ជាយន្តហោះល្បីនៅអាស៊ីប៉ាស៊ីហ្វិកដើមសង្គ្រាមលោកលើកទី ២ ។ តើអ្នកដឹងទេថា ហេតុអ្វីបានជាយន្ដហោះនេះមានឈ្មោះថា Zero Sen ?
ប្រទេសជប៉ុនជាប្រជាជាតិមួយរបស់អធិរាជ ប្រើប្រតិទិនតាមបែបលោកខាងលិច ហើយក៏មានប្រតិទិនដោយឡែកផ្អែកលើជំនាន់អធិរាជដែរ។ ក្នុងឆ្នាំ ១៩៤០ ត្រូវគេហៅថាឆ្នាំ ២៦០០ តាមប្រតិទិននេះដោយរាប់ជាយុគសម័យអធិរាជ Jimmu ។
អាវុធជាច្រើនត្រូវបានគេដាក់ឈ្មោះតាមឆ្នាំគ្រប់គ្រងរបស់អធិរាជ ចំណែក Zero Sen ប្រើលេខពីរខ្ទង់ចុងក្រោយនៃលេខ ២៦០០ គឺលេខសូន្យពីរ ដូច្នេះបង្រួមទៅជាលេខសូន្យមួយ។ ពាក្យ “Sen” ជាភាសាជប៉ុន ចំណែក Fighter ជាភាសាអង់គ្លេសសំដៅទៅលើយន្តហោះចម្បាំង។
យន្តហោះចម្បាំង Zero ត្រូវរចនាឡើងដើម្បីកាត់បន្ថយទម្ងន់ក្បាលវីសផ្តល់ភាពងាយស្រួលដល់លំហូរខ្យល់។ ផលិតភាពខ្លាំងក្លា ដូច្នេះកំឡុងសង្រ្គាមផ្ទុះយន្តហោះចម្បាំងហាក់ដូចជាគ្មានគូរប្រកួតឡើយ។ ប៉ុន្តែដោយសារគ្មានការកែលម្អនៅពាក់កណ្តាលសង្គ្រាមយន្តហោះយោធាអាមេរិកមានប្រៀបជាង។
នៅពេលនោះទ័ពយោធាសហរដ្ឋអាមេរិកផ្សព្វផ្សាយពាក្យចចាមអារាមអំពីព្រលឹងខ្មោចយន្តហោះចម្បាំង Zero មានស្រមោលពណ៌សពេលខ្លះលាក់កំបាំងខ្លួនពេលខ្លះលេចមក។ នៅក្នុងរឿងគំនូរជីវចលរបស់ Ghibli មានឈ្មោះថា “Kaze Tachinu” ក៏និយាយពីចំណុចស្រដៀងគ្នា ប៉ុន្តែរឿងខ្មោចនេះខុសគ្នាបន្តិច។
រូបភាព https://renote.jp/articles/11938
នៅដំណាក់កាលចុងក្រោយក្នុងសង្គ្រាមជប៉ុនចាញ់ប្រៀប ហើយសូម្បីតែ Zero Fighter ក៏ចាញ់យន្តហោះសត្រូវផងដែរ។ អ្នកបើកយន្តហោះដែលមានបទពិសោធលះបង់ជីវិតនៅតែអ្នកបើកយន្តហោះថ្មី។ នៅពេលនោះជប៉ុនទទួលបរាជ័យទាំងស្រុងធ្វើអោយភាគីសហរដ្ឋអាមេរិកចាប់ផ្តើមមើលងាយប្រទេសជប៉ុនហើយ White Zero Fighter ក៏បង្ហាញខ្លួន។
ពេលនោះមិនថាយន្តហោះស៊ើបការណ៍ត្រូវបញ្ជូនទៅអង្កេតប៉ុន្មានទេ នៅតែមិនអាចរកឃើញភាគីជប៉ុន ហើយក៏មិនអាចរកឃើញយន្តហោះក្នុងប្រព័ន្ធរ៉ាដាផងដែរ។
ប៉ុន្តែនៅពេលដាក់បញ្ជាអោយយន្តហោះស៊ើបការណ៍ត្រឡប់មកវិញយន្តហោះមួយបានប្រកាសអាសន្ន។
ប្រទះឃើញសត្រូវហើយ! Zero Fighter – ត្រៀមវាយប្រហារ។
ពេលប្រកាសដំណឹងយន្តហោះស្រាប់តែបាត់សញ្ញា។ បន្ទាប់មកយន្តហោះយកការណ៍របស់សហរដ្ឋអាមេរិកត្រូវវាយហារ។ យោធាអាមេរិកវាយប្រហារយន្តហោះ Zero ប៉ុន្តែមិនថាបាញ់ប៉ុន្មានគ្រាប់ហាក់ដូចជាមិនអី។ នៅពេលហោះជិត Zero ទើបប្រទះឃើញយន្តហោះខូច ស្លាបយន្តហោះបាក់ ចំណែកកន្លែងបើកប្រេះ។ តាមត្រូវវាមិនអាចហោះហើរហើយធ្លាក់ចូលសមុទ្រ។
ប្រហែលកំឡុងពេលរកយន្តហោះខូច ភាគីយកការណ៍របស់សហរដ្ឋអាមេរិកជ្រុលបាញ់សម្លាប់ក្រុមរបស់ខ្លួន។ ថែមទាំងមានពាក្យចចាមអារាមថា ក្នុងយន្តហោះ Zero ស ទ័ពអាមេរិកអស់សំណើច។
រូបភាព http://www.luzinde.com/meisaku/zero/1.html
ទោះបីជាគ្មានភស្តុតាងគ្រប់គ្រាន់បង្ហាញថាព័ត៌មាននេះត្រូវ ប៉ុន្តែមនុស្សជាច្រើនដែលត្រឡប់មកពីសមរភូមិនិយាយដូចៗគ្នា។
ជាទូទៅយន្តហោះ Zero Fighter មានពណ៌បៃតង ប៉ុន្តែយន្តហោះ Zero នោះបែរជាមានពណ៌ស។ ចាប់តាំងពីពេលនោះមកក្នុងយោធាសហរដ្ឋអាមេរិកមានពាក្យថា៖
ប្រសិនបើអ្នកជួបយន្តហោះ Zero សកុំវាយប្រហារគួរតែដកថយ។
តើអ្នកគិតថាអ្នកណាជាអ្នកបើកយន្តហោះ Zero Fighter ស?
Kengo Abe