ក្តីស្រមៃចង់ភ្លក់ម្ហូបដូចក្នុងរឿងគំនូរជីវ Doraemon របស់ក្មេងៗ
តើអ្នកស្គាល់វត្ថុនេះរបស់ Doraemon ដែរទេ? នេះជាវត្ថុប្រើសម្រាប់ជប់ម្ហូបដែលខ្លួនចូលចិត្ត។
រូបភាព https://girlschannel.net/topics/2582428/
សិល្បករតាមដងផ្លូវ Hiyoko (@hane_hiyo) ធ្វើត្រាប់តាមយ៉ាងល្អឥតខ្ចោះ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើ Twitter ។
សំបកក្រៅមើលទៅដូចជាមើមស្ពៃក្រហមប៉ុន្តែនៅពេលបើកគឺជាមុខម្ហូប Katsudon ដែលមានរសជាតិឆ្ងាញ់។
ក្នុងរឿងគំនូរជីវចល Doraemon មានឈ្មោះថា “Field Restaurant” ជាគ្រាប់ពូជដែលសាបព្រួសក្នុងដីនឹងដុះជាដើមឈើហូបផ្លែ ហើយដើមឈើមានរាងដូចមើមស្ពៃ ប្រសិនបើអ្នកពុះជាពីរនឹងប្រែទៅជាម្ហូបដូចដែលអ្នកចូលចិត្ត។ នៅក្នុងរឿងនេះ Doraemon និងមិត្តភក្តិញ៉ាំអាហារឆ្ងាញ់ៗជាច្រើនមុខដូចជា katsudon ការី និងនំ Dorayaki ។
សូម្បីតែមនុស្សធំក៏ចូលចិត្តព្រោះមិនត្រឹមតែមានគុណភាពល្អថែមទាំងធ្វើអោយយើងអាចទទួលបានបទពិសោធក្នុងពិភព Doraemon នៅក្នុងជីវិតពិត។
石器時代のカツ丼を作りました pic.twitter.com/ljq8YjvqrC
— 大道芸人ヒヨコ@畳返師 (@hane_hiyo) February 13, 2020
ក្មេងៗដែលចូលចិត្តមើលរឿង Doraemon ពិតជារីករាយពេលទទួលបានមុខម្ហូបនេះក្នុងថ្ងៃកំណើតរបស់ខ្លួន។
សិល្បករតាមដងផ្លូវ Hiyoko ក៏បានសម្តែងសិល្បៈជាច្រើនដូចជាបោះប៉េងប៉ោង សៀករហ័សកម្ម ប៉េងប៉ោងហោះ-ល- សូមទស្សនាវីដេអូខាងក្រោម។
2分きったー! pic.twitter.com/MnbHPZBUOF
— 大道芸人ヒヨコ@畳返師 (@hane_hiyo) January 8, 2017
AD