ភ្ញាក់ផ្អើលជាមួយនឹងមី Ramen ទឹកសុ៊បពណ៌ខៀវថែមទាំងមានត្រីមុខបិសាចទៀត
ប្រទេសជាច្រើននៅជុំវិញពិភពលោកប្រើសត្វល្អិតជាវត្ថុធាតុដើមដើម្បីចម្អិនម្ហូបពិសេស ចំណែកប្រទេសជប៉ុនក៏មិនមែនករណីលើកលែងឡើយ។
ប្រទេសជប៉ុនមានមុខម្ហូបចម្លែកមួយចំនួនដូចជាមី Ramen ចង្រិត ការ៉េម Ramen, Ramen Stonefishes (ត្រីមុខបិសាច) ឬ Ramen សូកូឡាជាដើម។ ជាប្រភេទ Ramen មានលក្ខណៈពិសេសរបស់ជប៉ុន មានភាពទាក់ទាញដោយគ្រឿងផ្សំខុសគេហើយប្លែក។ ថ្មីៗនេះ Ramen ចង្រិតទទួលបានការចាប់អារម្មណ៍ជាច្រើន។
មុខម្ហូបដែលចម្អិនចេញពីសត្វល្អិតជាផ្នែកមួយនៃម្ហូបប្រពៃណីតាមតំបន់ជនបទ ដូច្នេះអ្នកដែលរស់នៅក្នុងទីក្រុងហាក់ដូចជាគ្មានឳកាសទទួលទានឡើយ។ ដើម្បីចម្អិនមី Ramen ដ៏ចម្លែកនេះចុងភៅត្រូវប្រើចង្រិតជាង ១០០ ក្បាល។ មី Ramen ចង្រិតគឺជាការរួមបញ្ចូលគ្នារវាងម្សៅចង្រិត និងម្សៅមី maruyama ដ៏ល្បីក្នុងទីក្រុងតូក្យូដោយលាយបញ្ចូលតាមរូបមន្តពិសេសរបស់ចុងភៅល្បីឈ្មោះ Yuto Shinohara ។
រូបភាព https://www.arabnews.jp/
ក្រុមហ៊ុនផលិតចំណីអាហារសត្វល្អិតជប៉ុន Antcicada និយាយថាសត្វចង្រិតដែលយកមកចម្អិនមី Ramen ត្រូវគេបង្កាត់ និងចិញ្ចឹមដោយយកចិត្តទុកដាក់ក្នុងស្រុក Tokushima ។ បន្ទាប់មកគេផលិតចេញជាទឹកស៊ីអុីវ និង Topping សម្រាប់មី។
មិនត្រឹមតែបរិភោគដោយផ្ទាល់មី Ramen ថែមទាំងមានប្រភេទកញ្ចប់ និងចែកចាយនៅតាមតំបន់ជាច្រើនក្នុងប្រទេសជប៉ុនដាក់លក់នៅលើទីផ្សារបរទេសដូចជាហ្វាំងឡង់ – អេស្តូនៀ។
មួយកញ្ចប់រួមមាន៖ មី សាច់សាសុីវ ទឹកស៊ុប និងចង្រិត លក់ចាប់ពី ២ ឡើងទៅក្នុងតម្លៃ ២,២០០ យ៉េន បើអ្នកទិញ ៤ ឈុតតម្លៃ ៤,២០០ យ៉េន។
ក្រុមហ៊ុនផលិតមីចង្រិតថែមទាំងផលិតស្រាបៀរចង្រិត ចង្រិតស្ងោ និងតែទឹកដោះគោសត្វល្អិតផងដែរ។ ម្ចាស់ក្រុមហ៊ុន និងចុងភៅ Yuto Shinohara សុទ្ធតែជាអ្នកជំនាញខាងស្រាវជ្រាវសត្វល្អិត ពួកគេស្រាវជ្រាវ និងបញ្ចូលក្នុងអាហារជាង ២០ ឆ្នាំមកហើយ។
កាលពីមុននៅតំបន់ Fukuoka ក៏មានម្ហូបមី Ramen ចម្លែកធ្វើអោយមនុស្សជាច្រើនមានការងឿងឆ្ងល់ចង់ទិញនោះគឺមី Ramen ត្រីមុខបិសាចប្រភេទត្រី Warasubo ភាគច្រើនរស់ក្នុងតំបន់សមុទ្រ Ariake ។
រូបភាព http://yoakedyaya.shop-pro.jp/?pid=98745219
លក្ខណៈពិសេសរបស់មី Ramen នេះស្ថិតលើការលាយរសជាតិមីជាមួយនឹងរសជាតិប្លែករបស់ត្រី Warasubo ។ ជាប្រភេទត្រីមានមុខគួរអោយខ្លាច ទឹកស៊ុបមានពណ៌ខៀវមើលទៅមិនហ៊ានញ៉ាំទេ ប៉ុន្តែធានាថារសជាតិមុខម្ហូបពិតជាអស្ចារ្យ និងប្លែក។
ប្រភព https://www.arabnews.jp/
AD