ហាងកំពុងតែឆេះឬលក់សាច់អាំងហេតុអ្វីបានជាផ្សែងខ្លាំងយ៉ាងនេះ?
តើមានអ្វីកើតឡើងប្រសិនបើអ្នកមើលឃើញហាងបែបនេះនៅកណ្តាលទីក្រុងតូក្យូដែលមានមនុស្សច្រើនកុះករ?
រូបភាព https://twitter.com/fine_bento/status/1269623174137696258
អ្នកខ្លះស្មានថាមានអគ្គិភ័យកើតឡើងឬអាចនឹងហៅអ្នកពន្លត់អគ្គិភ័យក៏ថាបានដែរ។
ប៉ុន្តែហាងមើលទៅបែបនេះសឹងតែរាល់ថ្ងៃ តើហាងកំពុងតែធ្វើអ្វី?
នេះគឺជាហាង Bento មានឈ្មោះថា Sabanosuke នៅ Shinozaki, Edogawa-ku ទីក្រុងតូក្យូ។ រាល់ពេលដែលចម្អិនត្រីឬសាច់ហាងនេះតែងតែមានផ្សែងបែបនេះ។
នៅប្រទេសជប៉ុនហាងលក់សាច់អាំងដែលពេញទៅដោយផ្សែងបែបនេះហាក់ដូចជាកម្របន្តិច ប៉ុន្តែម្ហូបនៅទីនេះឆ្ងាញ់ណាស់។ មិនត្រឹមតែឆ្ងាញ់តម្លៃក៏ថោកដូច្នេះហាងនេះទទួលបានការពេញនិយមពីសំណាក់អ្នកបើកតាក់ស៊ី និងអ្នកបើកឡានដឹកទំនិញ។
ដោយសារហាងនេះស្ថិតនៅកាច់ជ្រុងឧទ្យានផ្សែងនឹងមិនប៉ះពាល់ដល់មនុស្សនៅជុំវិញនោះទេ។ នៅពេលចម្អិនផ្សែងច្រើនអាចប៉ះពាល់ដល់មនុស្សនៅជុំវិញ ប៉ុន្តែវិធីចម្អិននេះបែរជាធ្វើអោយម្ហូបកាន់តែមានភាពទាក់ទាញហើយក៏ទាក់ទាញការចាប់អារម្មណ៍ផងដែរ។
ហាក់ដូចជាគ្មាននរណាម្នាក់យល់ថាការបើកលក់បង្កការរំខាននោះទេព្រោះរហូតមកដល់ពេលនេះគ្មានអ្នកត្អូញត្អែរឡើយ។
ប្រសិនបើអ្នកឆ្លងកាត់ឃើញហាងបែបនេះនៅតូក្យូអាចសាកល្បងភ្លក់រសជាតិឆ្ងាញ់របស់ម្ហូប។
Kengo Abe