ការប្រកួតធ្វើម្ហូបដោយប្រើបច្ចេកវិទ្យា CG ធានាថាមិនធាត់ចំពោះអ្នកតមអាហារ
អ្នកនឹងយល់ហេតុអ្វីបានជាការប្រកួតនេះល្អសម្រាប់អ្នកដែលតមអាហារពេលឮឈ្មោះរបស់វាគឺ CGごはん (CG Gohan) ។ ជាការពិតការប្រកួតនេះបង្កើតអាហារដោយប្រើបច្ចេកវិទ្យា CG សម្រាប់សិស្សនិស្សិត អ្នកដែលគ្មានជំនាញ និងអ្នកជំនាញ។
ការប្រកួតត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន DELL ជប៉ុន។ នៅថ្ងៃទី ១០ ខែមិថុនាកន្លងទៅ DELL ប្រកាសអ្នកឈ្នះតាំងពីចាប់ផ្តើមប្រឡងថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ ។
នេះជាស្នាដៃរបស់ Yuya Fujiwara 藤原優哉 ដែលជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងវិញ្ញាសាសម្រាប់និស្សិត។ តើអ្នកអាចមើលដឹងថា Takoyaki នេះគ្រាន់តែជាផលិតផលបច្ចេកវិទ្យាទេ?
https://twitter.com/f200047y/status/1265514126941523968?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1265514126941523968&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fhang-hoa%2Fcong-nghe%2F113100.html
និស្សិតដែលមានទេពកោសល្យរូបនេះរៀននៅឆ្នាំទី ១ នៃសាកលវិទ្យាល័យរចនា និង IT OCA Osaka បានប្រើ Maya, Substance Painter, Photoshop និង Blender ដើម្បីបង្កើតស្នាដៃសម្រាប់ប្រឡងមានចំណងជើងថា 『#たこ焼きパーティー』 (ពិធីជប់លៀង Takoyaki)។
ប្រសិនបើអ្នកកំពុងតមអាហារដើម្បីសម្រកទម្ងន់ សូមក្រឡេកមើលផលិតផលបច្ចេកវិទ្យាដ៏អស្ចារ្យទាំងនេះ។ ព្រោះថាមើលទៅស្អាតយ៉ាងណាក៏មិនអាចញ៉ាំវាបានដែរ។
ដំបូងលេខ ១ សម្រាប់អ្នកជំនាញបានទៅលើស្នាដៃ 潮の香り』(ក្លិនសមុទ្រ)។
Yasuko Amano 天野靖子 គឺជាអ្នកធ្វើអូយស្ទឺរដ៏ឆ្ងាញ់ទាំងនេះ។ ជាមួយនឹងចំណាត់ថ្នាក់ទី ១ នាងទទួលបានរង្វាន់កុំព្យូទ័រយួរដៃ Precision 5550 របស់ DELL ។
CGごはんコンテスト、プロフェッショナル部門の最優秀賞を頂きました!
手が震える…ありがとうございました#CGごはんhttps://t.co/orTxW0ptkF pic.twitter.com/7fSPuW4aoG— amnys (@amnys_) June 10, 2020
ចំណាត់ថ្នាក់ទី ២ 『納豆ご飯』(បាយ Natto) របស់ Shunsuke Nakajo 仲條駿輔 ។
DEL主催CGコンテスト「CGごはん」プロフェッショナル部門で優秀賞をいただきました!
納豆ご飯を作りました!
ありがとうございます!https://t.co/LZKndc61u8#CGごはん #3DCG #Maya #Zbrush #SubstancePainter #Arnold pic.twitter.com/b2CCOG2Shy— Shunsuke Nakajo (@c_gshunsuke) June 10, 2020
ស្នាដៃជាច្រើនផ្សេងទៀតសម្រាប់និស្សិត ប៉ុន្តែក៏មិនធ្វើអោយអ្នកខកចិត្តឡើយ។
សូមក្រឡេក Takoyaki តាំងពីដើមអត្តបទ តើមានអារម្មណ៍ថាចង់ញ៉ាំម្ហូបមួយណា?
CGでナポリタン、完成です。 pic.twitter.com/XW5UhDavq6
— Kengo Ito (@kengoito1110) May 25, 2020
Kengo Ito 伊藤賢吾 ជាអ្នកទទួលជ័យជំនះសម្រាប់និស្សិតជាមួយនឹងស្នាដៃ 『喫茶店の味』- រសជាតិនៃហាងកាហ្វេ។ ក្នុងរូបភាពតំណាងម្ហូប Naporitan មីអុីតាលី សាច់ក្រក និងម្ទេសបៃតងមុខម្ហូបដែលឃើញច្រើនក្នុង Kissaten (ហាងកាហ្វេជប៉ុន)។
ប្រសិនបើអ្នកចូលចិត្តបង្អែមអាចក្រឡេកមើលរូបខាងក្រោម៖
https://twitter.com/juu_jayo/status/1270651918830891008?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1270651918830891008&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fhang-hoa%2Fcong-nghe%2F113100.html
នំស្ត្រប៊ឺរីដ៏ឆ្ងាញ់ជាស្នាដៃរបស់ Juri Kanazawa 金澤珠里 ចំណាត់ថ្នាក់ទី ៦ សម្រាប់និស្សិតមានចំណងជើងថា 『カスタードとベリーのタルト』(custard berry tart) ។
តាមដានលទ្ធផលនៅទីនេះ។
https://cgworld.jp/feature/foodsnext202006.html
មិនដឹងថាដល់ពេលណាយើងអាចញ៉ាំម្ហូបដែលខ្លួនចូលចិត្តទាំងអស់ហើយមិនខ្លាចធាត់ទេ? ដូច្នេះអ្នកដែលចូលចិត្តញ៉ាំមិនបាច់ឈឺក្បាលទៀត។
Sacchan