អ្នកនិពន្ធបទភ្លេងដ៏ពិរោះនៃខ្សែភាពយន្ត Ghibli
ភាពជោគជ័យនៃខ្សែភាពយន្ត Ghibli មួយផ្នែកមានការរួមបញ្ចូលរបស់តន្រ្តី។ អ្នកប្រាកដជាមិនអាចរំលងស្នាដៃជាច្រើនដូចជា “Princess Mononoke” “Castle In The Sky” “Spirited Away” ប្រសិនបើគ្មានតន្រ្តីដ៏ពិរោះរបស់អ្នកនិពន្ធ Joe Hisaishi នោះទេ។
សូមស្តាប់បទភ្លេងពិរោះៗដែលប្រគំក្នុងពិភព Ghibli ទាំងអស់គ្នា។
រូបភាព https://in.pinterest.com/pin/502573639664940450/
លោក Joe Hisaishi ចាប់ផ្តើមរៀនវីយូឡុងតាំងពីអាយុ ៤ ឆ្នាំ ឪពុកម្តាយរបស់គាត់មិនមែនជាតន្រ្តីករទេ ប៉ុន្តែជាមនុស្សដែលចូលចិត្តតន្រ្តី។ លោក Joe Hisaishi ក៏ធ្លាប់លេងក្នុងក្រុមត្រែនៅវិទ្យាល័យជាមួយនឹងឧបករណ៍តន្រ្តីដូចជា Trumpet, Trombone, Saxophone ហើយថែមទាំងធ្វើជាប្រធានក្រុមតន្រ្តីផង។
តាំងពីរៀននៅវិទ្យាល័យគាត់ចូលចិត្តស្តាប់បទចម្រៀង jazz រហូតដល់គាត់រៀនព្យាណូដើម្បីប្រឡងចូលសាកលវិទ្យាល័យតន្ត្រី។ លោក Joe Hisaishi មានចំណង់ចំណូលចិត្តខាងតន្ត្រីបុរាណតាមរយៈស្នាដៃរបស់ Shostakovich, Schoenberg, Webern, Berg -ល-។
លោក Joe មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្នាដៃ “A Rainbow in Curved Air” របស់ Terry Riley ហើយស្តាប់តន្រ្តីរបស់លោក Philip Glass ឬ Steve Reich ។
ចំណងភ្ជាប់រវាងលោក Joe Hisaishi និង Ghibli ចាប់ផ្តើមនៅពេលដែល Isao Takahata ដែលជាអ្នកផលិត (Nausicaä of the Valley of the Wind) បានជ្រើសរើសលោក Joe Hisaishi ។ Takahata ក៏ជាអ្នកចូលចិត្តតន្រ្តីបុរាណហើយជាអ្នកដឹកនាំផលិតកម្មដែល Hayao Miyazaki ផងដែរ។
រូបភាព https://igniteunmc.com/the-perfect-duo-of-studio-ghibli-hayao-miyazaki-and-joe-hisaishi/
នៅពេលនិពន្ធបទភ្លេងសម្រាប់ខ្សែភាពយន្ត Ghibli លោក Joe នឹងអានខ្លឹមសារដោយយកចិត្តទុកដាក់។ លោកក៏បែងចែកយ៉ាងប្រុងប្រយ័ត្នចារណាថាតើតន្រ្តីមួយណាដែលសមនឹងឈុតឆាកនោះ។ Hayao Miyazaki មិនប្រើតន្រ្តីដែលមានស្រាប់ (temp score) ដើម្បីពិពណ៌នាចម្រៀងដែលត្រូវបានប្រើទេ គ្រប់យ៉ាងត្រូវបានពិពណ៌នាជាពាក្យផ្ទាល់ជាមួយតន្ត្រីករ។
ចែករំលែកអំពីអាថ៌កំបាំងនៃការនិពន្ធរបស់ខ្លួនលោក Joe Hisaishi និយាយថា “តែងតែគិតពីវាជានិច្ច” ។ តន្រ្តីកររូបនេះក៏និយាយបន្ថែមថាគាត់ព្យាយាមនិពន្ធបទចម្រៀងទាំងអស់អោយល្អបំផុតហើយគាត់គ្មានទម្លាប់មើលពីអតីតកាលឡើងវិញទេ។
Sacchan