ជីវិតអភ័ព្វរបស់នារីជនជាតិជប៉ុនម្នាក់មាន “ភ្នែកទីបី” អាចមើលថ្លុះគ្រប់យ៉ាង

តាំងពីបុរាណកាលរហូតមកដល់ពេលនេះអាថ៌កំបាំងនៃ “ភ្នែកទីបី” ត្រូវបានអ្នកវិទ្យាសាស្ត្រមួយចំនួនទទួលស្គាល់​ថា​មាន​មែន​ប៉ុន្តែ​តាំង​ពី​អតីតកាលមកម៉េ្លះ អ្នកដែលមានសមត្ថភាពនេះត្រូវចោទថាឆរបោក។ ទោះជាយ៉ាងណាអ្នក​វិទ្យាសាស្ត្រ​នៅតែបន្តស្រាវជ្រាវ និងស្វែង​រក។ នៅសម័យ Meiji ជប៉ុនធ្លាប់មាននារីម្នាក់មានសមត្ថភាពចម្លែក “មើល​ឃើញ” ព្រោះតែសមត្ថភាពពិសេសធ្វើអោយវាសនារបស់នាងធ្លាក់ក្នុងភាពសោកសៅ។

Chizuko Mifune

រូបភាព https://www.nazotoki.com/

នារីម្នាក់ឈ្មោះ Chizuko Mifune កើតថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ១៨៨៦ នៅ Kumamoto ប្រទេសជប៉ុន។ នាងរស់ក្នុងគ្រួសារដែលប្រកបអាជីពពេទ្យ ហើយធ្លាប់រៀបការជាមួយអនុសេនីយយោធាជប៉ុន។ មិនយូរប៉ុន្មានប្តីរបស់នាងត្រូវ​ចេញ​ទៅ​សមរភូមិទុកឱ្យនាងនៅម្នាក់ឯងជាមួយឪពុកម្តាយក្មេក។ នៅថ្ងៃមួយឪពុកក្មេករបស់នាងនិយាយថាបាត់​លុយ​ចំនួន ៥០ កាក់ក្នុងកាបូបរបស់គាត់ Chizuko ឮបែបនេះ ហើយបន្ទាប់មកគិតអំពីប្រាក់ដែលបាត់នៅក្នុង​​ទូ។ ទោះជាពុកម្តាយក្មេករបស់នាងមានការភ្ញាក់ផ្អើល ប៉ុន្តែបានធ្វើដូចដែលនាងប្រាប់រួចរកឃើញមែន។

ដោយសារតែសមត្ថភាពនេះធ្វើឱ្យឪពុកម្តាយក្មេករបស់នាងសង្ស័យហើយគិតថានាងលួចលុយ នាងបកស្រាយគ្រប់យ៉ាងប៉ុន្តែមិនអាចពន្យល់ហេតុអ្វីបានជានាងដឹងថាប្រាក់ក្នុងទូទេ។ ដូច្នេះម្តាយក្មេករបស់នាងបានប្រាប់កូន​ប្រុសរបស់គាត់រួចបណ្តេញនាងទៅផ្ទះឪពុកម្តាយបង្កើត។

អាពាហ៍ពិពាហ៍របស់នាងត្រូវបញ្ចប់ដោយភាពសោកសៅ Chizuko វិលត្រឡប់ទៅផ្ទះឪពុកម្តាយជួយពួកគាត់​បើក​ហាង​លក់​ថ្នាំ ពិនិត្យ និងព្យាបាលអ្នកស្រុក។ ព្រោះតែសមត្ថភាពពិសេស Chizuko អាចដឹងអំពីមូលហេតុជំងឺ និងចេញ​វេជ្ជបញ្ជា​ត្រូវ​ធ្វើអោយហាងកាន់តែប្រសើរឡើង។

បងថ្លៃរបស់ Chizuko ឈ្មោះ Kiyohara ជំនាញខាងសណ្តំនៅជប៉ុននាសម័យនោះ។ ដឹងអំពីសមត្ថភាពពិសេសរបស់នាងទើបបង្រៀនប្អូនស្រីវិធីសណ្តំរបស់ខ្លួន ដោយហេតុនេះ Chizuko កាន់តែមានសមត្ថភាពអាចមើលឃើញអ្វីៗជា​ច្រើន​ដែល​ដទៃ​មិន​អាច​មើល​ឃើញ។ ក្នុងពេលជាមួយគ្នានេះក្រុមហ៊ុនសាជីវកម្មធំមានឈ្មោះ Mitsu បានអញ្ជើញ​នាង​ទៅ Omuta ពឹងនាងដើម្បីស្វែងរកអណ្តូងរ៉ែធ្យូងថ្ម ក្រុមហ៊ុនសាជីវកម្មបញ្ជូនមនុស្សអោយទៅកន្លែង​ដែល Chizuko ប្រាប់ ហើយពិតជារកឃើញអណ្តូងរ៉ែធ្យូងថ្មដ៏ធំមែន។

ពីឆ្វេង Shinkichi Imamura, Keihei Ieri, Chizuko Mifune, Takeo Kiyohara និង Yukichi Fukurai

ម្ចាស់ក្រុមហ៊ុន Mitsu រីករាយយ៉ាងខ្លាំងដើម្បីថ្លែងអំណរគុណពួកគេជូននាងប្រាក់ជាច្រើន។ ហើយប្រព័ន្ធផ្សព្វ​ផ្សាយ​ធំៗ​ក៏ចាប់ផ្តើមផ្សាយព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ព្រោះតែរឿងនេះស្មានថាជីវិតរបស់ Chizuko ឈប់លំបាក ប៉ុន្តែវាគ្រាន់តែជាការចាប់ផ្តើមក្នុងជីវិតរបស់នាង ដំបូងនិយាយពីភាពមិនចុះសម្រុងគ្នាក្នុងគ្រួសារ បងថ្លៃ​របស់នាងគិតថាសមត្ថភាពនេះមួយផ្នែកបានមកពីគាត់ទើបចង់ចែកប្រាក់ធ្វើអោយគ្រួសារមានជម្លោះ។

ទន្ទឹមនឹងនេះកេរ្តិ៍ឈ្មោះរបស់នាងកាន់តែមានគេស្គាល់ច្រើនធ្វើអោយអ្នកវិទ្យាសាស្ត្រមានការចង់ដឹងចង់ឃើញយ៉ាងខ្លាំង។ វេជ្ជបណ្ឌិត Kenjiro Yamakawa នៃសកលវិទ្យាល័យ Teikyo ប្រទេសជប៉ុនបានអញ្ជើញ Chizuko មកទីក្រុង​តូក្យូដើម្បីសាកល្បងសមត្ថភាពរបស់នាង។ អ្នកដែលល្បីផ្នែកវិទ្យាសាស្រ្តជប៉ុនសុទ្ធតែអញ្ជើញមកធ្វើការពិសោធ​ដោយសង្ឃឹមថានឹងអាចមើលឃើញ “ភ្នែកទីបី” ដោយផ្ទាល់។ នៅថ្ងៃនោះអ្នកទទួលខុសត្រូវក្នុងការពិសោធដាក់ពាក្យដែលគាត់សរសេរចូលក្នុងបំពង់តេស្តរួចបិទបំពង់ លទ្ធផលនាងសរសេរចេញ ៣ ពាក្យត្រូវនឹងពាក្យលើ​ក្រដាស​ក្នុង​បំពង់​សាក​ល្បង។ ទោះជាយ៉ាងណាអ្នកទទួលខុសត្រូវក្នុងការពិសោធបានបដិសេធពាក្យទាំង ៣ នេះ ដូច្នេះ​កា​សាក​ល្បង​ត្រូវ​បាន​គេសន្មត់ថាមិនពិត។

នៅខាងឆ្វេងជាបំពង់ ដាក់ក្រដាសមួយសន្លឹកដែលមានអក្សរខាងស្តាំ។

ការពិសោធលើកទី ២ នៅសណ្ឋាគារ Awajicho ទីក្រុងតូក្យូក្នុងនោះមនុស្សគ្រប់គ្នាចូលរួមក្នុងការពិសោធតាមរយៈការមើលឃើញដ៏អស្ចារ្យរបស់ Chizuko នៅតែឃើញពាក្យក្នុងឯកសារបិទជិត។ ធ្វើអោយវេជ្ជបណ្ឌិតទាំង ១២ នាក់មានការភ្ញាក់ផ្អើលទោះបីឃើញដោយផ្ទាល់ភ្នែក ប៉ុន្តែមកពីពួកគេមិនអាចពន្យល់ពីបាតុភូតនេះហើយពួកគេមិនចង់ទទួលស្គាល់ “ភ្នែកទីបី” របស់នាង។ បន្ទាប់​ពី​សម្ភាស​អ្នក​សារ​ព័ត៌​មានចុះផ្សាយព័ត៌មានម្តងទៀតថាសមត្ថភាព​មើល​ឃើញ​គ្រាន់តែជារឿងឆបោក។ ឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយពិតជាធំទោះបីនាងត្រឡប់ទៅស្រុកកំណើតក៏នៅតែមានពាក្យបង្កាច់បង្ខូចសូម្បីតែអ្នកដែលធ្លាប់ពឹងអោយនាងព្យាបាល និងរករបស់របរដែលបាត់។ ប៉ុន្តែនៅទីបំផុតមនុស្សភាគច្រើនដែលមិនធ្លាប់ស្គាល់នាងជឿលើការឃោសនារបស់សារព័ត៌មានរួមជាមួយព័ត៌មាន​មិនពិតកាន់តែច្រើនសធ្វើបាបនាងកាន់តែខ្លាំងឡើងៗ។ ទីបំផុតនៅថ្ងៃទី ១៩ ខែមករាឆ្នាំ ១៩១៩ Chizuko​ លេបថ្នាំធ្វើអត្តឃាតក្នុងអាយុត្រឹមតែ ២៥ ឆ្នាំ។

វិទ្យាសាស្រ្ត និងផ្នែកព្រលឹងវិញ្ញាណតែងតែមិនត្រូវគ្នា ប្រសិនបើពួកគេឃើញបាតុភូតដែលមិនអាចពន្យល់មនុស្សតែង​តែ​រក​វិធី​បដិសេធ​ឬ​ហៅវាថាអបិយជំនឿ។

រឿងរបស់ Chizuko ក៏ដូចជាសោកនាដកម្មនៃជីវិតរបស់នាងប្រហែលជាមេរៀនសម្រាប់យើងទាំងអស់គ្នា។ កុំសន្មត់​ការ​មើលមិនឃើញថាគ្មានមែន ហើយកុំប្រញាប់ដាក់កំហុសទៅលើរឿងខាងព្រលឹងវិញ្ញាណ។ តើអ្នកជឿលើ​វិញ្ញាណទេ?

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: