តើអ្នកគិតយ៉ាងណាចំពោះ Idol ដែលគ្មានរឿងអាស្រូវ?
ជារៀងរាល់ថ្ងៃអ្នកតាមដានព័ត៌មានហើយចាប់អារម្មណ៍លើរឿង HOT ។ អ្វីដែលទាក់ទាញអ្នកមើលជាឈ្មោះតារាល្បីណាម្នាក់មានពាក្យចរចាមអារាមដូចជាប្រើអំពើហឹង្សា គេចពន្ធ ផិតក្បត់ជាដើម។ អ្នកតែងគិតថាពិភពតារាល្បីពិតជាស្មុគស្មាញណាស់។
ប៉ុន្តែអំពើហឹង្សា រឿងគេចពន្ធឬផិតក្បត់អាចកើតឡើងចំពោះមនុស្សគ្រប់គ្នា។ ដូច្នេះហេតុអ្វីបានជាតារាល្បីត្រូវគេវិនិច្ឆ័យជាងមនុស្សធម្មតា។ មិនថាពួកគេជា Idol ពិធីករ តារាម៉ូដែល ពួកគេនៅតែជាមនុស្សហើយសុទ្ធតែធ្លាប់មានកំហុសក្នុងជីវិត។
រឿងអាស្រូវមិនត្រឹមតែជាបញ្ហារបស់តារាក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ សូម្បីតែក្រុមហ៊ុនគ្រប់គ្រងក៏ជួបបញ្ហាផងដែរ។ ករណីខ្លះធ្វើអោយប៉ះពាល់ដល់មុខមាត់ក្រុមហ៊ុន ចំណែកសិល្បករត្រូវដកខ្លួនចេញពីវិស័យសិល្បៈ និងនាំអោយមានបញ្ហាជាច្រើនទាក់ទងនឹងសំណងកិច្ចសន្យា។ គម្រោងផ្សាយពាណិជ្ជកម្ម ផ្ទាំងរូបភាពសុទ្ធតែត្រូវផ្លាស់ប្តូរ។
តើអ្នកធ្លាប់គិតថាតារាល្បីៗជាមនុស្សទើបមានរឿងអាស្រូវ ចុះបើពួកគេមិនមែនជាមនុស្សពិតវិញ?
រូបភាព https://robotstart.info/2020/06/08/inai-model-imagenavi.html
នារីទាំងនេះប្រាកដជាគ្មានរឿងអាស្រូវព្រោះពួកគេមិនមែនជាមនុស្សទេ។
ទោះបីជាចង់អោយមានរឿងអាស្រូវក៏មិនអាចទៅរួចដែរព្រោះពួកគេគ្មានអារម្មណ៍ដូចជាមនុស្ស។
Idol “មនុស្សយន្ត” ខាងលើមិនផ្អែកលើគំរូតារាល្បីៗទេ។ សេវាកម្មដ៏ចម្លែកនេះទើបតែបានបង្កើតឡើងផ្តើមមកពីការថតរូប។
ដំបូងគេកំណត់តាមទម្រង់ Pose របស់តារាម៉ូដែលដោយផ្អែកលើមនុស្សពិតធ្វើត្រាប់តាមគំរូ AI ។ រូបថតនីមួយៗដូចនេះមានតម្លៃពី ២០,៩០០ យ៉េនទៅ ៣៣,០០០ យ៉េន។ បើប្រៀបនឹងរូបតារាម៉ូដែលពិតនេះជាតម្លៃថោកហើយ។ ទោះជាយ៉ាងណាគ្មានអ្វីមិនសមហេតុផលទេព្រោះវាគ្រាន់តែជារូបភាពទម្រង់មុខរបស់តារាម៉ូដែលប៉ុណ្ណោះ។ តាមច្បាប់ទូទៅមិនផ្សព្វផ្សាយព័ត៌មានប្រឆាំងនឹងសង្គមឬរឿងអាសអាភាសឡើយ។
តើអ្នកចង់អោយ Idol របស់អ្នកជា AI ដែរឬទេ?
ព្រោះតែម៉ូដែល AI អាចបង្កើតជាទម្រង់មនុស្សស្រីដែលល្អឥតខ្ចោះ ហើយផលិតផលបង្ហាញពីរូបរាងធម្មជាតិ។
មនុស្សភាគច្រើនមានការព្រួយបារម្ភថា AI អាចនឹងដណ្តើមការងាររបស់មនុស្សនាពេលអនាគតក្នុងនោះមានទាំងវិស័យសិល្បៈផងដែរ។
បច្ចុប្បន្នអ្នកអាចនឹងយល់ថាគំនិតនេះគួរឱ្យអស់សំណើចណាស់។ តើនរណាចូលចិត្តមនុស្សយន្តដែលគ្មានជីវិត និងរូបរាងបែបនេះ។ ប៉ុន្តែការវិវត្តន៍របស់ AI នាពេលអនាគតមិនអាចដឹងមុនទេ។
Kengo Abe