ទស្សនាប្រាសាទវត្ត Ninja ពោរពេញទៅដោយរណ្តៅអន្ទាក់

វត្តដែលគេហៅថា Ninja មានឈ្មោះថា Myoryu- ji នៅតំបន់ Kanazawa ខេត្ត Ishikawa ។

ប្រិយមិត្តជាច្រើនដែលចូលចិត្ត Ninja តែងតែមានការងឿងឆ្ងល់ថា “តើមកពី Ninja រស់នៅទីនេះឬ?” ប៉ុន្តែតាមពិត​មិន​មែន​ទេ។

កុំប្រញាប់ខកចិត្តប្រហែលមានមូលហេតុ​ទើបវត្តត្រូវគេដាក់ឈ្មោះពិសេសនេះ។

វត្តនេះត្រូវសាងសង់ឡើងនៅឆ្នាំ ១៦៤៣ នៅសម័យ Kaga ដ៏ធំ។ នៅសម័យនោះទំហំត្រូវគេវាស់ដោយប្រើការប្រមូល​ផល។

ប្រទេសជប៉ុននាពេលនោះស្ថិតក្រោមការគ្រប់គ្រង ប៉ុន្តែសម័យ Kaga ធំហើយមានបំផុត។ ហេតុដូច្នេះហើយបាន​ជា​អ្នក​កាន់​តំណែងកណ្តាលអេដូតែងតែឃ្លាំមើលសម័យ Kaga ហាក់ដូចជាចង់បញ្ជូនកងទ័ពទៅវាយប្រហារគ្រប់​ពេល។ Myoryu- ji ត្រូវបាន​សាង​សង់​ក្នុងអំឡុងពេលដែលរីកចម្រើនបំផុតនៃសម័យ Kaga ។

ដើម្បីការពារសុវត្ថិភាពមនុស្សក្នុងត្រកូល Maeda ស្តេចក្រាញ់សម័យ Kaga មកបួងសួងនៅប្រាសាទ និងឧបករណ៍រត់គេចខ្លួនបន្ទាន់ត្រូវបានលាក់នៅខាងក្នុង។ មិនត្រឹមតែប៉ុណ្ណឹងស្ថាបត្យកម្មវត្តមានភាពស្មុគស្មាញពោរពេញទៅដោយ​អន្ទាក់​ហេតុ​ដូច​នេះហើយទើបមានឈ្មោះថាប្រាសាទ Ninja ។

សម្លឹងមើលទៅដូចជាវត្តធម្មតាប៉ុន្តែគ្រាន់តែជាសំបកក្រៅប៉ុណ្ណោះ។

រណ្តៅអន្ទាក់

នៅច្រកចូលមានធុងដាក់ប្រាក់បរិច្ចាគ ភាគច្រើនគេដាក់លើឥដ្ឋប៉ុន្តែវាត្រូវគេតំឡើងខាងក្រោម។ ធុងនេះតាមពិត​ជា​រណ្តៅ​អន្ទាក់​ដែលត្រូវបានគេរៀបចំសម្រាប់បន្លំភ្នែក។ ផ្នែកខាងក្រោមរណ្តៅមានវត្ថុមុតស្រួចលើសពីនេះត្រូវ​បាន​គេ​រៀប​តាម​ជណ្តើរ​ផងដែរ។

ផ្លូវសម្ងាត់

រូបភាព https://motoyun-anl.com/myoryuji-karakuri-experience-child

នៅពេលបើកកម្រាលឥដ្ឋអ្នកនឹងឃើញជណ្តើរក្រោមដី។ ពេលបិទទ្វារកម្រាលឥដ្ឋមិនអាចបើកបានទេ ហើយបើគ្រាន់​តែ​ក្រឡេក​មើល​មិនដឹងថាតើកម្រាលឥដ្ឋអាចផ្លាស់ទីទេ។

ជណ្តើរ

សូមក្រឡេកមើលផ្នែកពណ៌សលើជណ្តើរ។ នេះជាក្រដាស Shoji ដែលត្រូវបានគេបិទពីលើគោលបំណងដើម្បីដឹង​ថា​តើ​មាន​នរណា​កំពុង​តាម​ដាន​ដែរ​ទេ។ ប្រសិនបើមានមនុស្សស្រមោលរបស់ជននោះនឹងលេចឡើង។

រូបភាព https://www.flickr.com/photos/toranosuke/2827437439/

នៅខាងក្រោមវត្តអាចភ្ជាប់ជាមួយប្រាសាទ Kanazawa ជាកន្លែងដែលនៅឆ្ងាយ។

មើលទៅដូចជាវត្តតែតាមពិតជាបន្ទាយ ទោះបីជាគ្មាន Ninja រស់នៅទីនោះក៏ដោយប៉ុន្តែពោរពេញទៅដោយរណ្តៅលាក់​កំបាំង​ដូច​ជា​លក្ខណៈរបស់ Ninja ។

ដោយសារមានអន្ទាក់គ្រោះថ្នាក់ជាច្រើនអ្នកមិនគួរទៅលេងប្រាសាទម្នាក់ឯងទេបើគ្មានអ្នកណែនាំ។

ដើម្បីទស្សនាប្រាសាទ Ninja អ្នកអាចមើលព័ត៌មាននៅលើគេហទំព័រ សូមធ្វើការកក់មុនតាមទូរស័ព្ទ។ គួរអោយស្តាយ​មគ្គុទេស​ទេសចរណ៍​មានតែជនជាតិជប៉ុនប៉ុណ្ណោះ។

ក្រៅពីអន្ទាក់ដែលបានរៀបរាប់ក្នុងអត្តបទនៅមានគន្លឹះគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតដែលមនុស្សជំនាន់មុនបាន​រៀប​ចំ​សម្រាប់​អោយអ្នកស្វែងយល់។

ប្រសិនបើអ្នកមានឱកាសទៅលេងនៅ Kanazawa កុំភ្លេចមកកន្លែងនេះ។

Myoryu- ji

1-2-12 Nomachi, Kanazawa, Ishikawa 

Tel 076-241-0888

http://www.myouryuji.or.jp/origin/

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: