ពីថ្ងៃទី ១ ខែកក្កដាហាងលក់ទំនិញរបស់ជប៉ុនចាប់ផ្តើមប្រមូលថ្លៃថង់ប្លាស្ទិច

ចាប់ពីថ្ងៃទី ១ ខែកក្កដានេះហាងលក់ទំនិញធំរបស់ជប៉ុនចេញសេចក្តីប្រកាសថាពួកគេនឹងប្រមូលថ្លៃថង់ប្លាស្ទិកតាម​កន្លែង​​បញ្ជា​ទិញក្នុងតម្លៃ ៣ យ៉េន/ថង់។ ការប្រកាសនេះធ្វើអោយមានមតិចម្រូងចម្រាសជាច្រើនលើបណ្តាញ​សង្គម​ជប៉ុន។

រូបភាព https://gentosha-go.com/articles/-/18264

យោងតាមរដ្ឋាភិបាលការអនុវត្តគោលនយោបាយយកថ្លៃថង់ប្លាស្ទិចអាចជួយកាត់បន្ថយការប្រើប្រាស់ និងឆ្ពោះទៅរកការការពារបរិស្ថាន។ កាលពីមុនផ្សារទំនើប និងឱសថស្ថាននានានៅទូទាំងប្រទេសបានអំពាវនាវអោយប្រជា​ជនយកកាបូបតាមមិនចាំបាច់បង់ថ្លៃសេវាបន្ថែម។ ហេតុនេះចលនា “My bag” កំពុងទាក់ទាញចំណាប់អារម្មណ៍​របស់មហាជនជាច្រើន។ ទន្ទឹមនឹងនេះមានការសង្ស័យជាច្រើនអំពីភាពជាក់ស្តែងនៃគោលនយោបាយនេះ។

មតិស្រប និងផ្ទុយមួយចំនួនត្រូវបានដកស្រង់ដូចខាងក្រោម៖

“ចំពោះអ្នកដែលគិតថា “ទទួលសិនគិតតាមក្រោយ” ខ្ញុំគិតថាការប្រមូលថ្លៃនឹងមានប្រសិទ្ធភាព”។

“គ្រួសារខ្ញុំភាគច្រើនប្រើថង់ប្លាស្ទិចយកពីផ្សារទំនើបសម្រាប់ដាក់សំរាម ៣ យ៉េនក៏មិន​ថ្លៃប៉ុន្មានដូច្នេះអាចទិញប្រើបាន”។

“ពីមុនខ្ញុំធ្លាប់ប្រើ Eco bag ពេលទៅផ្សារទំនើបឥឡូវខ្ញុំគ្រាន់តែយកវាទៅជាមួយ Combini ជាការស្រេច”។

“យកថង់តាមរញ៉េរញ៉ៃណាស់”

“ប៉ុន្តែបើយកកាបូបតាមមិនអាចដាក់ម្ហូបក្តៅ និងត្រជាក់ជាមួយគ្នាបានទេ”។

“ប្រហែលជាមានមតិរិះគន់ជាច្រើនផ្ញើទៅកាន់បុគ្គលិកនៅទីនេះ …” ។

“នៅបរទេសមានកន្លែងខ្លះហាមមិនអោយយក my bag តាមព្រោះអាចនឹងបង្កការឆ្លងជំងឺកូរ៉ូណា”។

ចំពោះខ្ញុំវិញអ្វីដែលសំខាន់ “បើមិនសាកធ្វើយ៉ាងណាដឹងពីលទ្ធផល” ទៅហាង ១០០ យ៉េនទិញកាបូបយកមកប្រើល្អជាង​អង្គុយប្រកែកគ្នាលើបណ្តាញសង្គម។ ត្រឹមតែសកម្មភាពតូចដូចជាយកកាបូបតាមអ្នកអាចជួយដល់ផែនដី។

ប្រភព៖ https://news.yahoo.co.jp/articles/706b161f76a02fdedfd63fdc4ae45bdb769b0d28

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: