សិប្បកម្មចម្លាក់ឈើបែបប្រពៃណី Yosegi-zaiku មានអាយុកាលជាង ២០០ ឆ្នាំមកហើយ
តើអ្នកធ្លាប់ដឹងអំពីប្រភេទចម្លាក់ឈើបែបប្រពៃណី Yosegi-zaiku (寄せ木細工) របស់ជប៉ុនដែរទេ?
សិប្បកម្មនេះអាយុកាលជាង ២០០ ឆ្នាំមកហើយ។ ដើម្បីធ្វើវត្ថុមួយមិនត្រឹមតែគូរគំនូរវាយនភាពប៉ុណ្ណោះទេសិប្បករត្រូវមានបច្ចេកទេសក្នុងការគួបផ្សំបំណែកឈើចេញជាក្បាច់រចនាស្រស់ស្អាត។ ជាទូទៅសិប្បករត្រូវបង្កើតវត្ថុមានលក្ខណៈប្រអប់ ចំណែកអ្នកប្រើត្រូវរកវិធីដោះស្រាយដើម្បីបើកប្រអប់។
ដើម្បីយល់កាន់តែច្បាស់អំពីសិល្បៈនេះសូមមើលវីដេអូខាងក្រោម។
អ្នកមិនអាចបើកប្រអប់តាមរបៀបធម្មតាទេប៉ុន្តែឆ្លងកាត់ដំណាក់កាលពីរ។
ប្រភេទប្រអប់ “សំណួរ” ត្រូវចំណាយពេលរហូតដល់ ១២ ជំហានដើម្បីដោះ។
គ្រាន់តែ ១២ ជំហាន់គិតថាពិបាកបើកទៅហើយនៅតែមានប្រអប់ដែលមាន ៥៤ ជំហាន់ទើបអាចបើបាន។
តើប្រអប់ទាំងនេះត្រូវបានធ្វើឡើងយ៉ាងដូចម្តេច?
សិប្បករធ្វើគំរូជាច្រើនប្រភេទ។
រូបភាព https://gurutabi.gnavi.co.jp/a/a_470/
រូបភាព https://www.amazon.co.jp/
រូបភាព https://thegate12.com/jp/article/207
រូបភាព https://thegate12.com/jp/article/207
មិនត្រឹមតែប្រអប់ឈើប៉ុណ្ណោះទេថែមទាំងមានចានទាបក៏មើលទៅស្អាតផងដែរ។
រូបភាព https://gurutabi.gnavi.co.jp/a/a_470/
ឡេវអាវ សម្ភារៈដាក់ចង្កឹះឬចិញ្ចៀនក៏យកតម្រាប់តាមសិល្បៈដ៏ពិសេសនេះ។
រូបភាព https://thegate12.com/jp/article/207
ឈុតតុក្កតា Hina ដែលធ្វើពីឈើក៏គួរអោយស្រលាញ់ណាស់ដែរ។
រូបភាព https://thegate12.com/jp/article/207
កន្លែងផលិតវត្ថុសិប្បកម្មច្រើនតែមើលទៅដូចនេះ។
រូបភាព https://gurutabi.gnavi.co.jp/a/a_470/
មកដល់ទីក្រុង Hakone ខេត្ត Kanagawa អ្នកអាចស្វែងយល់អំពីសិល្បៈដ៏ពិសេសដែលមានក្នុងប្រពៃណីប្រទេសជប៉ុន។ វត្ថុសិប្បកម្មនៅជប៉ុនច្រើនតែថ្លៃណាស់ព្រោះប្រជាជនជប៉ុនយល់ពីតម្លៃរបស់ផលិតផលនីមួយៗដែលសិប្បករធ្វើ។ ប្រសិនបើអ្នកកំពុងស្វែងរកវត្ថុអនុស្សាវរីយ៍ សូមមើលផលិតផលដែលធ្វើអំពីឈើ Yosegi-zaiku (寄せ木細工) ទាំងនេះ។
Kengo Abe