គេថាប្រយុទ្ធហើយទើបស្គាល់គ្នា តើ​ទំនាក់​ទំនង​ល្អ​កើត​ចេញ​ពី​សង្រ្គាម​​ឬ?

នៅឆ្នាំ ១៨៦៣ Satsuma ធ្លាប់ប្រយុទ្ធស្មើជាមួយអង់គ្លេសរយៈពេល ៣ ថ្ងៃ។

ការប្រយុទ្ធនេះធ្វើឲ្យទំនាក់ទំនងរវាងអង់គ្លេស និងជប៉ុនកាន់តែស៊ីជម្រៅ ក្លាយជាចំណុចផ្លាស់ប្តូរជាបន្តបន្ទាប់​​របស់​ជប៉ុន។ នៅ​ពេល​នោះជប៉ុនគ្រាន់តែជាប្រទេសតូចមួយដែលប្រឆាំងនឹងកងទ័ពមហាអំណាចអង់​គ្លេស។ តើធ្វើយ៉ាងណាអាចប្រយុទ្ធស្មើជាមួយក្រុមកងទ័ពអង់គ្លេស?

មុនពេលនិយាយអំពីសង្រ្គាម ខ្ញុំសូមរៀបរាប់ស្ថានភាពនៅប្រទេសជប៉ុននាពេលនោះ។ ក្នុងសម័យសាមូរ៉ៃ ប្រទេស​ជប៉ុន​អនុវត្តគោលនយោបាយបិទទ្វារ ដែលមានឈ្មោះថា Sakoku មិនទំនាក់ទំនងជាមួយបរទេស។ នេះជាគោលនយោបាយដើម្បីទប់ស្កាត់ការឈ្លាន​ពាន​របស់បរទេស និងទប់ស្កាត់ការផ្សព្វផ្សាយគ្រីស្ទសាសនា ដែលជាមធ្យោ​បាយ​​ចំពោះគោល​នយោបាយអាណានិគមជះឥទ្ធិពលដល់ប្រទេសជាច្រើន។

ប្រទេសជប៉ុនជាប្រទេសវិមជ្ឈការតាមតំបន់នីមួយៗ ឬតាមសម័យកាលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្តេចក្រាញ់​ដែលអំណោចធំបំផុតគឺអធិរាជ។ នៅពេលនោះអេដូក្រោមការគ្រប់គ្រងរបស់ត្រកូល Tokugawa ។ ទោះជាយ៉ាង​​ណា​​ អំណាច​របស់​អេដូចុះខ្សោយ ការគ្រប់គ្រងក្នុងប្រទេសកាន់តែពិបាក ជនបរទេសដាក់សម្ពាធក្នុងការ​បើក​ទ្វារ​នាំឲ្យ​មានការឈ្លានពានពីបរទេស។  នៅពេលនោះមានបញ្ហាមួយបានកើតឡើងរវាងសម័យ Satsuma បច្ចុប្បន្ន​​ហៅ​ថា Kagoshima និង​ចក្រ​ភព​អង់គ្លេស។

ដោយសារឧប្បត្តិហេតុ Namamugi ដែលកើតឡើងនៅ Kanagawa សព្វថ្ងៃ។ ជនជាតិអង់គ្លេសមួយក្រុមជិះសេះប្រ​ជ្រៀត​រំខាន​ដល់​ការធ្វើដំណើររបស់ Satsuma ។

រូបភាព https://ja.wikipedia.org/wiki/生麦事件

ចក្រភពអង់គ្លេសខឹងសម្បារយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុនេះ ដោយទាមទារឲ្យសុំទោសជាផ្លូវការ និងសំណង ១០ ម៉ឺន​ផោនចំពោះអ្នកគ្រប់គ្រងអេដូ។ លើសពីនេះពួកគេថែមទាំងស្នើឲ្យ Satsuma ដាក់ទណ្ឌកម្មអ្នកដែលមានទោស ២៥,០០០ ផោនបន្ថែមទៀត។ អ្នកគ្រប់គ្រងអេដូគ្មានសំណងគ្រប់គ្រាន់ ប៉ុន្តែយល់ព្រមសុំទោសជាផ្លូវការ និងទូទាត់សំណងដល់ភាគីអង់គ្លេស។

ទោះជាយ៉ាងណា Satsuma ជំទាស់នឹងសេចក្តីសម្រេចរបស់អ្នកគ្រប់គ្រងដោយនិយាយថា ពួកគេមិនបានធ្វើអ្វីខុស​ទេ ហើយ​ក៏​មិន​​ត្រូវ​សុំទោសដែរ។ រឿងនេះធ្វើឲ្យអង់គ្លេសខឹងបានរៀបចំនាវាចម្បាំងចំនួន ៧ គ្រឿងឆ្ពោះទៅកាន់ឆ្នេរ Kagoshima ។

រូបភាព https://ja.wikipedia.org/wiki/Sakai war

បើក្រឡេកមើលឃើញថា មានភាពខុសគ្នារវាងកម្លាំងរបស់ភាគីទាំងពីរ ប៉ុន្តែ Satsuma មិន​ព្រមចុះចាញ់ទេ ពួក​គេ​​រៀប​​ចំ​​ការ​​វាយលុកនៅទីតាំងចំនួន ៧ ក្នុងតំបន់ ដើម្បីត្រៀមប្រយុទ្ធ។ លទ្ធផលនាវាចម្បាំងអង់គ្លេស ១ គ្រឿងត្រូវ​បំផ្លាញ និង ២ គ្រឿងទៀតលិច។ នេះជាអ្វីដែលជនជាតិអង់គ្លេសមិននឹកស្មានដល់។

នៅទីបំផុតភាគីទាំងពីរសម្រេចចិត្តចរចាទឹកប្រាក់ ២៥,០០០ ផោន អ្នកគ្រប់គ្រងសងតំណាងឲ្យ Satsuma ។ ក្រៅ​ពី​នេះ បន្ត​ការស៊ើបអង្កេតជនល្មើសក្នុងករណី Namamugi ដើម្បីបញ្ចប់សង្គ្រាម។

ករណី Namamugi ត្រូវបញ្ចប់ដោយសារជនល្មើសរត់គេចខ្លួន ហើយ Satsuma មិនបានសងប្រាក់ដែល Bakufu ទទួល​សង​ទេ។ ហេតុ​តែជនល្មើសអាចរត់គេចខ្លួន ពីព្រោះក្នុងភ្នែករបស់ Satsuma ជននោះមិនបានធ្វើខុស ដូច្នេះពួកគេគិត​ថា​ត្រូវ​ការ​ពារ​មនុស្សម្នាក់នេះ។

ទោះជាយ៉ាងណាអ្វីដែលគួរឲ្យកត់សម្គាល់ បន្ទាប់ពីសង្រ្គាមទំនាក់ទំនងរវាងអង់គ្លេស និង Satsuma កាន់​តែ​ប្រសើរ​ឡើង។ អង់​គ្លេស​ចាប់អារម្មណ៍នឹងអ្នកគ្រប់គ្រងតូចតាចអាចប្រឆាំងនឹងអំណាចយោធាដ៏ខ្លាំងក្លារបស់អង់គ្លេស ហើយភាគី Satsuma ក៏ចង់ដឹងពីអាវុធទំនើបៗផងដែរ។ Satsuma ស្នើចរចាទិញនាវាចម្បាំងពីអង់គ្លេសដែលជាការសម្ងាត់ទាំងស្រុងចំពោះ Bakufu អេដូ ហើយទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ។

អង់គ្លេសផ្តល់ជំនួយអំណាចយោធាយ៉ាងខ្លាំងដល់ Satsuma ក្នុងការផ្ដួលរំលំ Bakufu អេដូ និងបង្កើតរដ្ឋាភិបាល Meiji ថ្មី។

ការខូចខាតក្នុងការប្រយុទ្ធមានដូចជា៖

ភាគីជប៉ុន៖ មនុស្សម្នាក់ស្លាប់ និង ៩ នាក់រងរបួស

ភាគីអង់គ្លេស៖ មនុស្ស ១៣ នាក់ស្លាប់ ៥០ នាក់របួស ៧ នាក់រងរបួសធ្ងន់បណ្តាលឲ្យស្លាប់។

គ្មាននរណាម្នាក់ចង់ឲ្យមានសង្គ្រាមកើតឡើងទេ ទោះបីជាលទ្ធផលយ៉ាងណាក៏ដោយនៅតែមានមនុស្សមួយចំនួនត្រូវ​​បង្ហូរ​ឈាម។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: