Kyoko’s cooking សាឡាត់ស្ពៃក្តោបសម្រាប់អ្នកដែលចូលចិត្តបន្លែ

ប្រជាជនជប៉ុនយកចិត្តទុកដាក់ទៅលើដំណាំដែលធ្វើអោយផលិតផលកសិកម្មរបស់ពួកគេមានគុណភាពខ្ពស់ ហើយ​​អ្នក​ស្រុក​និយមចូលចិត្តណាស់។ និទាឃរដូវពោរពេញទៅដោយបន្លែមើមល្អៗក្នុងចំណោមនោះដូចជាស្ពៃក្តោប។ ការចម្អិនម្ហូបរបស់ Kyoko’s cooking សូមណែនាំអ្នកទាំងអស់ពីរបៀបធ្វើសាឡាត់ស្ពៃឆ្ងាញ់សម្រាប់មនុស្ស ៣ នាក់។

ប្រសិនបើអ្នកធ្លាប់ញ៉ាំស្ពៃជប៉ុនអ្នកនឹងឃើញស្លឹកវាពណ៌បៃតងគ្រាន់់តែខាំមួយមាត់មានអារម្មណ៍ផ្អែមស្រទន់។

គ្រឿងផ្សំ៖

ស្ពៃក្តោបនិទាឃរដូវ ៖ ១/២ ស្ពៃក្តោប

Ponzu

ល្ងស

របៀបធ្វើ៖

ដូចជាការធ្វើ Tanmen របស់ហាង Hatsune អ្នកគួរតែលាយស្លឹក និងស្ពៃក្តោបជួយអោយសាឡាត់ស្រួយ។

ញែក​ស្លឹកស្ពៃចែកជា ២ ផ្នែកស្លឹក និងផ្នែកក្នុងបន្ទាប់មកលាងហាន់ជាសរសៃតូច។

ត្រាំស្លឹកដែលហាន់ក្នុងទឹក។

ទឹកជ្រលក់លាយ Ponzu និងល្ងសក្នុងបរិមាណ ១: ៥ បន្ទាប់មកលាយជាមួយស្ពៃក្តោប។

ដូច្នេះអ្នកអាចទទួលទានមុខម្ហូបសាឡាត់យ៉ាងឆ្ងាញ់សន្សំពេលវេលា ប៉ុន្តែនៅតែមានរសជាតិឆ្ងាញ់សម្រាប់អាហារគ្រួសារ។

ប្រទេសជប៉ុនជិតចូលរដូវក្តៅហើយកសិដ្ឋានកំពុងមមាញឹករៀបចំដំណាំថ្មី ដូច្នេះយើងនឹងធ្វើម្ហូបពីគ្រឿងផ្សំនៅរដូវ​ក្តៅ​ដែល​ចម្អិន​ដោយ Kyoko’s cooking ណា!
ប្រវត្តិរូបបងស្រី Kyoko ៖

ម្ចាស់ភោជនីយដ្ឋាន Shunsai Mamaya 「旬菜ままや」

Kyoko Nakao (អាយុ ៥១ ឆ្នាំ)

នៅលើ Instagram Shunsai Mamaya @mamaya476 យើងកំពុងផ្សព្វផ្សាយបន្លែរបស់កសិករក្នុងតំបន់ដោយចម្អិនម្ហូបសាមញ្ញប្រើបន្លែ​តាម​រដូវ។ ព្រោះតែខ្ញុំចាប់អារម្មណ៍ និងមានចំណូលចិត្តក្នុងការចម្អិន​ម្ហូប ខ្ញុំ​ព្យាយាម​ចម្អិន​បន្លែអស់រយៈពេល ៨ ឆ្នាំកន្លងមកសម្រាប់ចំណូលចិត្តរបស់ខ្លួន។ ប្រសិនបើខ្ញុំធ្វើដំណើរទៅផ្សារ ខ្ញុំនឹង​ទិញ​គ្រឿងផ្សំឬទៅញ៉ាំនៅហាងស្រាដើម្បីភ្លក់ម្ហូបឆ្ងាញ់ហើយសួរម្ចាស់​ហាង​របៀប​ចម្អិន។ បន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនឆ្នាំនៅគ្រឹះ​ស្ថាន​បោះ​ពុម្ពផ្សាយ ឥឡូវនេះខ្ញុំកំពុងរៀបចំបើកភោជនីយដ្ឋានតូច​មួយ​នៅ​ឆ្នាំក្រោយ។

អាជីពអ្នកបោះពុម្ពផ្សាយ

  • ទទួលបន្ទុកព័ត៌មាន សិល្បៈ ធ្វើម្ហូប រាជវង្ស និង Series Ningen ប្រចាំ​សប្តាហ៍មានចំណងជើងថា “女性自身” (Josei jishin) ។
  • ជោគជ័យក្នុងគម្រោង Home Baker នៃទស្សនាវដ្តីព័ត៌មានជីវិត “Mart” ។
  • ទស្សនាវដ្តីម៉ូដផ្តោតទោលើអាយុ ៤០ ឆ្នាំសម្រាប់ទស្សនាវដ្តី “STORY” ។
  • ទស្សនាវដ្តីសម្ផស្ស “美ST” សម្រាប់អាយុវ័យ ៤០ ឆ្នាំ។

អំពី “Shunsai Mamaya”

* ភោជនីយដ្ឋានជប៉ុនមានទម្រង់អាជីវកម្មច្រើនប្រភេទ។ ប៉ុន្តែ  “居酒屋 – Izakaya” និង “小料理屋 – Koryouriya” ស្ថិតក្នុងតំបន់ថ្នាក់ទីមួយមិនត្រូវទទួលស្គាល់ដោយច្បាប់បង្ការ និងពន្លត់អគ្គីភ័យទេ ដូច្នេះភោជនីយ​ដ្ឋាន​មាន​បំណងផ្លាស់ប្តូរទៅជា “食堂 – Shokudo” ។

ភោជនីយដ្ឋានគ្រោងនឹងបើកនៅនិទាឃរដូវឆ្នាំ ២០២១ នៅផ្ទះតូចមួយក្នុងតំបន់នៅ Suginami ទីក្រុងតូក្យូ។ យើង​ធ្វើ​ម្ហូបតាមរដូវតដោយប្រើបន្លែ Suginami ក្នុងស្រុក និងគ្រឿងផ្សំល្អទិញពេលធ្វើដំណើរ។ ឈ្មោះហាងជាការគោរពចំពោះភោជនីយដ្ឋាន “Mamaya” ” ដែលអ្នកនិពន្ធ Kuniko Mukai កំពុងប្រត្តិការនៅ Akasaka ជាមួយ​បង​ស្រី​របស់គាត់ឈ្មោះ Kazuko ។

Kyoko Nakao

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: