កន្សែង Tenugui មើលទៅសាមញ្ញប៉ុន្តែមានប្រវត្តិតាំងពីយូរណាស់មកហើយ

កន្សែង Tenugui ស្តើងមានរាងចតុកោណធ្វើពីក្រណាត់ត្បាញកប្បាស និងក្បាច់រចនាបែបប្រពៃណីជប៉ុន។ កន្សែង Tenugui អាចប្រើជាកន្សែងដៃ កន្សែងរុំក្បាលឬប្រើសម្រាប់រុំខ្ចប់អំណោយ។ កន្សែងមើលទៅសាមញ្ញប៉ុន្តែ​មានប្រវត្តិតាំងពីយូរណាស់មកហើយ។

រូបភាព https://matcha-jp.com/en/1343

កន្សែង Tenugui ត្រូវបានគេប្រើក្នុងប្រទេសជប៉ុនរយៈពេលជាង ៥០០ ឆ្នាំមកហើយ។ នៅសម័យ Nara កន្សែង Tenugui គេ​ប្រើ​សម្រាប់​សម្អាតរូបសំណាកព្រះពុទ្ធ និងគ្រឿងលំអដ៏ពិសិដ្ឋ។

រូបភាព http://www2.dokidoki.ne.jp/bellrose/resouces/museum/part21/syaraku.jpg,

នៅសម័យ Heian ឆ្នាំ ៧៩៤-១១៨៥ កន្សែង Tenugui ត្រូវបានគេប្រើជាគ្រឿងលំអក្នុងពិធីបុណ្យស៊ីនតូ។ ដោយសារក្នុង​សម័យ​នោះក្រណាត់ជារបស់ប្រណីតមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែប្រើបានទេ។ សម័យ Kamakura ឆ្នាំ ១១៨៥​-១៣៣៣ កន្សែង Tenugui ត្រូវបានប្រជាជនសាមញ្ញប្រើសម្រាប់ជូតញើសឬរុំក្បាល។ សម័យ Muromachi គេប្រើកន្សែង Tenugui ក្នុងបន្ទប់ទឹកសាធារណៈ។ រហូតដល់សម័យអេដូចាប់ពីឆ្នាំ ១៦០៣ ដល់ ១៨៦៨ កន្សែង Tenugui បាន​ក្លាយជាកន្សែងប្រើប្រចាំថ្ងៃរបស់ប្រជាជនជប៉ុន។ ហើយនេះក៏ជាយុគសម័យកន្សែង Tenugui ចាប់ផ្តើមទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់ផងដែរ។

រូបភាព http://hitomi.vn/

បច្ចេកទេសជ្រលក់ពណ៌ Tenugui ក៏មានការរីកចម្រើនចាប់ពីពេលនោះមក។ រហូតដល់សម័យ Meiji “Chusen” មានការរចនាកាន់តែបុិនប្រសប់។ កន្សែង Tenugui មិនត្រឹមតែជារបស់ប្រើប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងអាច​យក​ធ្វើ​ជាអំណោយសិល្បៈសម្រាប់អ្នកដែលចូលចិត្ត Tenugui និងគំនូរផងដែរ។ សព្វថ្ងៃនេះអ្នកអាចមើលឃើញ Tenugui ជា​មួយនឹង​ក្បាច់​រចនា​ចម្រុះ​ពណ៌ និងទាន់សម័យ។

រូបភាព https://guu.vn/

កន្សែង Tenugui ប្រើដូចជាកន្សែងធម្មតា ជនជាតិ​ជប៉ុនច្រើនតែប្រើកន្សែង Tenugui រុំកឬក្បាល។ ពិសេសនៅពេលលាងមុខចាក់សាប៊ូលាងមុខលើកន្សែងហើយជូតថ្នមៗលាងជាមួយទឹកសម្អាតកោសិកាស្បែកងាប់ជួយអោយស្បែករបស់អ្នកទន់រលោង។ កន្សែង Tenugui ស្តើងដូច្នេះវាងាយនឹងស្ងួតណាស់។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: