ប៉មតូក្យូបើកដំណើរការឡើងវិញហើយតែវិធីឡើងត្រូវប្រើជណ្តើរជើង
ប្រទេសជប៉ុនកាលពីថ្ងៃទី ២៥ ខែឧសភាសេចក្តីប្រកាសដាក់ប្រទេសក្នុងភាពអាសន្នត្រូវដកចេញជាផ្លូវការ កន្លែងទេសចរណ៍ត្រូវបានអនុញ្ញាតអោយបើកដំណើរការឡើងវិញ។ ក្នុងចំណោមនោះមានប៉មតូក្យូជានិមិត្តរូបទេសចរណ៍របស់ជប៉ុន។
ប៉មមានកន្លែងមើលទេសភាពចំនួនពីរ កន្លែងមួយមានកម្ពស់ ១៥០ ម៉ែត្រ និងកន្លែងមួយទៀតមានកម្ពស់ ២៤៩,៦ ម៉ែត្រ។ ជាទូទៅអ្នកត្រូវប្រើជណ្តើរយន្តដើម្បីឡើងទៅកន្លែងមើលទេសភាព ប៉ុន្តែបច្ចុប្បន្ននេះជណ្តើរត្រូវចាក់សោ។ ក្នុងស្ថានភាពបច្ចុប្បន្នភ្ញៀវអាចឡើងជាន់ទាបដោយប្រើជណ្តើរជើងឆ្លងកាត់ផ្លូវកណ្តាលរបស់ប៉មតូក្យូ។
នេះជាយុទ្ធសាស្ត្ររក្សាគម្លាតសង្គមទោះបីសេចក្តីប្រកាសអាសន្នត្រូវដកចេញដើម្បីកាត់ការរីករាលដាលជំងឺ។ ការប្រើជណ្តើរជើងអាចកាត់បន្ថយការឆ្លងជំងឺជាងប្រើជណ្តើរយន្ត។
អ្នកត្រូវឡើងប្រហែល ៦០០ ជំហានដើម្បីទៅដល់កន្លែងមើលទេសភាពកម្ពស់ ១៥០ ម៉ែត្រ ទោះបីចំណាយពេលតែ ១៥ នាទី ប៉ុន្តែមិនមានន័យថាមិនហត់ឡើយ។
រូបភាព https://grapee.jp/en/141711
TOKYO TOWER Co. Ltd បានប្រកាសថា “នេះជាគំនិតគួរអោយចាប់អារម្មណ៍ និងល្អចំពោះសុខភាពដែលត្រូវបានលើកឡើងព្រោះកំឡុងពេលនៅដាច់ដោយឡែករយៈពេលយូរបណ្តាលអោយខ្វះការហាត់ប្រាណ” ។
ស្តាប់មើលទៅដូចជា “ធ្វើទុក្ខ” ប៉ុន្តែមនុស្សជាច្រើនដែលដើរជណ្តើរជើងនិយាយថា “នេះជាវិធីសាស្រ្តមានប្រសិទ្ធភាពជាងកន្លែងហាត់ប្រាណទៅទៀត” ឬ “វិធីនេះអាចកាត់បន្ថយជាតិខ្លាញ់ដែលខ្ញុំមានកំឡុងពេលដេកផ្ទះ” ។
ក្រៅពីល្អចំពោះសុខភាពអ្នកអាចរីករាយនឹងទេសភាពទីក្រុងតូក្យូពីកន្លែងខ្ពស់។ ទន្ទឹមនឹងនេះដើម្បីលើកទឹកចិត្តអ្នកដែលបញ្ចប់ដំណើរនឹងទទួលបានលិខិតបញ្ជាក់ការខិតខំរបស់ពួកគេ។
តើអ្នកត្រៀមខ្លួនដើម្បីយកឈ្នះប៉មតូក្យូហើយឬនៅ?
រូបភាព https://www.timeout.jp/tokyo/ja/things-to-do/オープンエア外階段ウォーク
ព័ត៌មានអំពីជណ្តើរជើងក្រៅ
* អាចនឹងបិទពេលមានភ្លៀងព្យុះ
ម៉ោងធ្វើការ៖ ០៩:០០ – ២០:០០ (ជណ្តើរចុះអាចបើករហូតដល់ ២០:៣០)
ថ្លៃចំណាយ៖ មនុស្សពេញវ័យ ១២០០ យ៉េន សិស្សអនុវិទ្យាល័យ ១០០០ យ៉េន កុមារ ៧០០ យ៉េន ទារក ៥០០ យ៉េន។
Sacchan