តើអ្នកដឹងទេថាហេតុអ្វីនិមិត្តសញ្ញាប្រាក់យ៉េនជប៉ុន និងប្រាក់​យ័ន​ចិន​ដូចគ្នា?

រូបិយប័ណ្ណដែលតំណាងអោយប្រទេសនីមួយៗមាននិមិត្តសញ្ញាដោយឡែកពីគ្នា។ រូបិយវត្ថុតែមួយគត់របស់ជប៉ុនគឺប្រាក់​យ៉េន យើងនឹងស្វែងយល់អំពីប្រាក់យ៉េន។

រូបភាព https://www.saisoncard.co.jp/credictionary/knowledge/article04.html

រូបិយប័ណ្ណនៅលើពិភពលោក

នៅលើពិភពលោកមានរូបិយប័ណ្ណចំនួន ១៨០ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ។ មានប្រទេសខ្លះប្រើរូបិយប័ណ្ណច្រើន​ក្នុងពេលតែមួយ។ លើសពីនេះច្បាប់និមិត្តសញ្ញាកូដរូបិយប័ណ្ណត្រូវគោរពតាមរូបមន្តដូចខាងក្រោម៖

JPY (យ៉េនជប៉ុន) គឺ JP (លេខកូដប្រទេស) + Y (យ៉េន)។

USD (ដុល្លាអាមេរិក) គឺ US  (លេខកូដប្រទេស) + D (ដុល្លា) ។

ឈ្មោះ                                                            លេខកូដ     និមិត្តសញ្ញា

Argentina – Peso                                          ARS            $

Brazil – Real                                                 BRL            R$

Canada – ប្រាក់ដុល្លា                                     CAD            C$

Colombia – Peso                                         COP            $

Mexico – Peso                                             MXN            $

El Salvador Colon                                        SVC             ₡

សហរដ្ឋអាមេរិក – ប្រាក់ដុល្លា                            USD             $

ចិន – ប្រាក់យ័ន                                             CNY              ¥

ហុងកុង – ដុល្លា                                              HKD             HK$

ឥណ្ឌា – Rupee                                             INR               Rs. ₹

ជប៉ុន – យ៉េន                                                  JPY               ¥ 

កូរ៉េ – វ៉ុន                                                        KRW            ₩

Sri Lanka – Rupee                                       LKR            ரூ

ថៃ – ប្រាក់បាត                                               THB             ฿

តៃវ៉ាន់ – ដុល្លា                                                TWD           NT$

Europe – Euro                                              EUR             €

អង់គ្លេស – ផោន                                             GBR             £

កម្ពុជា                                                            KHR             ៛

https://www.tokiwa-ss.co.jp/

រូបិយប័ណ្ណជប៉ុន

រូបិយប័ណ្ណជប៉ុនសរសេរជាភាសាជប៉ុន 円 (En) ។ ភាសាអង់គ្លេស Yen និមិត្តសញ្ញា  ¥ និងកូដរូបិយប័ណ្ណ JPY ។

កំឡុងសម័យ Meiji ក្នុងឆ្នាំ ១៨៧១ រដ្ឋាភិបាលជប៉ុនបង្កើតកន្លែងផលិតរូបិយប័ណ្ណជប៉ុនក្នុងតម្លៃ ១ យ៉េន = ១,៥ ក្រាមមាសរួមមានកាក់ ៣ ប្រភេទកាក់មាស ប្រាក់ និងស្ពាន់។

នៅឆ្នាំ ១៨៩៧ ច្បាប់ប្រាក់កាក់ចូលជាធរមានហើយកំណត់ ១ យ៉េន = ០,៧៥ ក្រាមមាស។ ឆ្នាំ ១៩៣២ រដ្ឋាភិបាលបានប្តូរទៅជាប្រព័ន្ធរូបិយវត្ថុថ្មីស្ថិតក្រោមការគ្រប់គ្រងតឹងរឹងជាងមុន។ ឆ្នាំ ១៩៣៨ ច្បាប់រូបិយវត្ថុបច្ចុប្បន្នចូលជាធរមាន។ តាមច្បាប់នេះប្រាក់កាក់ចេញជាផ្លូវការ ហើយនៅឆ្នាំ ១៩៥៥ កាក់អាលុយមីញ៉ូម ១ យ៉េនត្រូវដាក់អោយប្រើជាមួយកាក់ nickel ៥០ យ៉េន។ នៅឆ្នាំ ១៩៥៧ កាក់ប្រាក់ ១០០ យ៉េនត្រូវបានដាក់អោយប្រើប្រាស់ជាផ្លូវការ។

ក្នុងកំឡុងសង្គ្រាមលោកលើកទី ២ ឆ្នាំ ១៩៣៩-១៩៤៥ ប្រព័ន្ធរូបិយវត្ថុ Bretton Woods លេចមកភ្ជាប់ប្រាក់យ៉េនជាមួយប្រាក់ដុល្លាអាមេរិក។

នៅឆ្នាំ ១៩៦៤ ប្រាក់កាក់សម្រាប់កីឡាអូឡាំពិកត្រូវបានបោះពុម្ពគោលបំណងប្រើក្នុងព្រឹត្តិការណ៍កីឡារបស់ជប៉ុន។ បច្ចុប្បន្នប្រាក់យ៉េនមានទាំងក្រដាស និងប្រាក់កាក់ដូចជា៖

ប្រាក់កាក់រួមមាន៖ ១ យ៉េន ៥ យ៉េន ១០ យ៉េន ១០០ យ៉េន និង ៥០០ យ៉េន។

ក្រដាសប្រាក់រួមមាន៖ ១,០០០ យ៉េន ២,០០០ យ៉េន ៥,០០០ យ៉េន ១ ម៉ឺនយ៉េន។

ហេតុអ្វីបានជាយ៉េនជប៉ុន (Japanese Yen) និងយ័នចិន (Chinese Yuan) មាននិមិត្តសញ្ញាដូចគ្នា ¥?

円 = エン(en)
人民元 (Jinmingen)→元 = ゲン(gen)

របៀបអានទាំងពីរក៏មិនដូចគ្នាទាំងស្រុងប៉ុន្តែនិមិត្តសញ្ញាទូទៅគឺ ¥ ។

ដោយសារតែកាលពីមុនប្រជាជនចិនប្រើ Kanji 圓 – yuan ជំនួស 元 សព្វថ្ងៃនេះ។

ដូច្នេះការបញ្ចេញសំឡេងទាំងពីរហាក់ដូចជាស្រដៀងគ្នា។

មានឯកសារសរសេរថាកាលពីជំនាន់មុន 円 សរសេរជា Hiragana ចាស់ជា ゑん ដូច្នេះជំនួសដោយការអាន エン ពី​មុន​ជប៉ុនមានរបៀបអានថា​ イェン ផងដែរ។

ចាប់តាំងពីឆ្នាំ ២០១៥ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបន្ថែមប្រាក់យ័នក្នុងកញ្ចប់រូបិយប័ណ្ណបម្រុងសម្រាប់ពិភព​លោកក្រៅពីប្រាក់ដុល្លា អឺរ៉ូ ផោន និងយ៉េន។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: