បទចម្រៀងជប៉ុនដែលទទួលបានជោគជ័យបំផុតនៅលើទីផ្សារតន្រ្តីពិភពលោក

បទចម្រៀងនេះមានឈ្មោះថា Sukiyaki ដែលសម្តែងដោយ Kyu Sakamoto ជាតារាចម្រៀងស្ថិតក្រោមការគ្រប់គ្រងរបស់ Toshiba Records ។ មានឈ្មោះដើមថា Ue o Muite Arukō (មើលទៅលើហើយបោះជំហាន) ។ នៅពេលចេញ​បទ​ចម្រៀង​​ជាប់ចំណាត់ថ្នាក់​លេខ ១ នៃចម្រៀងក្នុងស្រុក។ នេះគ្រាន់តែជាភាពជោគជ័យដំបូងប៉ុណ្ណោះ។

បទចម្រៀងនេះពេញនិយមនៅប្រទេសអង់គ្លេសក្នុងឆ្នាំ ១៩៦២ ដោយអ្នកដឹកនាំតន្ត្រីលោក Louis Benjamin ។ ហើយ​​បទ​​ចម្រៀង​​នេះ​ត្រូវបានសម្តែងដោយជនជាតិអង់គ្លេស Kenny Ball ឯកទេសចង្វាក់ jazz ។

រូបភាព https://yattatachi.com/tbt-kyuu-sakamoto

ទោះជាយ៉ាងណាអ្វីដែលគួរអោយចាប់អារម្មណ៍បទចម្រៀងដែលល្បីនៅក្រៅប្រទេសមកពីចំណងជើង។ Kenny Ball យល់ថាឈ្មោះដើមរបស់បទចម្រៀងវែងពេក ដូច្នេះទើបប្តូរទៅជា Sukiyaki ម្ហូបជប៉ុនដែលគាត់ចូលចិត្ត) ។ អ្វី​ដែល​​ប្លែក​​ឈ្មោះ Sukiyaki ងាយចាំហើយទាក់ទាញមនុស្សជាច្រើន។

https://www.instagram.com/p/B_KZzYpDBTN/?utm_source=ig_embed

តាមពិតបទចម្រៀងដើមមានលក្ខណៈកំសត់និយាយពីភាពឯកោ ហើយវាមិន​ជាប់ទាក់ទងនឹង Sukiyaki ទាល់​តែ​សោះ។ ប៉ុន្តែបទចម្រៀងនេះបែរជាពេញនិយមលើទីផ្សារអន្តរជាតិ ហើយធ្វើអោយ  Kyu Sakamoto ល្បីទូទាំងពិភព​លោក។

បទចម្រៀងទទួលចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard HOT 100 និងរក្សាចំណាត់ថ្នាក់រហូតដល់ទៅ ៣ សប្តាហ៍។ រហូតមកដល់បច្ចុប្បន្នពិបាករកបទចម្រៀងដែលមិនមែនជាភាសាអង់គ្លេសជាប់ក្នុង Top 10 ណាស់។

ជាក់ស្តែងគិតត្រឹម​ខែមីនាឆ្នាំ ២០២០ បទ Sukiyaki គឺជាបទចម្រៀងរបស់ជប៉ុនតែមួយគត់ដែលទទួលបានចំណាត់​​ថ្នាក់​លេខមួយក្នុងតារាង Billboard Top 100 ។

បទចម្រៀងនេះនិយាយពីមនុស្សកំសត់ដល់ថ្នាក់ដើរត្រូវមើលទៅលើមេឃកុំអោយទឹកភ្នែកហូរ។ ទោះយ៉ាងណាទំនុក​ច្រៀង​ហាក់​ដូចជាមិនច្បាស់ដូច្នេះធ្វើអោយអារម្មណ៍អ្នកស្តាប់ម្នាក់ៗយល់ឃើញខុសៗគ្នា។

អារម្មណ៍ដ៏រំជួលចិត្តក្នុងបទចម្រៀងមកពីមូលហេតុ​ជាច្រើនអាស្រ័យលើបទពិសោធរបស់មនុស្សម្នាក់ៗប៉ុន្តែភាគច្រើន​គេ​និយាយថាមកពីស្នេហា។ ទោះជាយ៉ាងណាក៏គួរតែភ្ជាប់បទចម្រៀងទៅនឹងប្រវត្តិនៃការវិវត្តន៍របស់វាផង​ដែរ។ អ្នក​និពន្ធ​បទ​ចម្រៀងសម្រាប់ Sukiyaki គឺ Rokusuke Ei សរសេរទំនុកច្រៀងទាំងនេះបន្ទាប់ពីបរាជ័យក្នុងការតវ៉ាប្រឆាំងនឹងសន្ធិសញ្ញាសហប្រតិបត្តិការ និងសន្តិសុខរវាងសហរដ្ឋអាមេរិក និងជប៉ុន។

លើសពីនេះ Sukiyaki បានក្លាយជាបទចម្រៀងដែលលក់ដាច់បំផុតលក់បាន ១៣ លានច្បាប់។ បទចម្រៀងនេះបន្ត​​ទទួល​បាន​ជោគជ័យក្រោយទសវត្សឆ្នាំ ១៩៦០ រួមមានបទ Cover ជាច្រើនលើពិភពលោក។ ក្នុងចំណោមនោះកំណែ Cover របស់ A Taste of Honey ប្រើពាក្យដែលបកមកពីច្បាប់ដើមជាប់ចំណាត់ថ្នាក់លេខ ៣ នៅលើតារាង Billboard Hot 100 Chart ។

គួរអោយសោកស្តាយ Kyu Sakamoto ទទួលមរណភាពនៅអាយុ ៤៣ ឆ្នាំក្នុងឧប្បត្តិហេតុយន្តហោះ ១២៣ របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បណ្តាលឱ្យមនុស្សស្លាប់ ៥២០ នាក់។ គិតរហូតមកដល់ឆ្នាំ ២០២០ នេះជាគ្រោះថ្នាក់​​យន្ដ​ហោះ​ដែលគ្រោះថ្នាក់បំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍។

ទោះយ៉ាងណាបទចម្រៀងរបស់ Sakamoto នៅតែបន្តល្បី ហើយក៏ជាបទចម្រៀងដែលគេប្រើច្រើនក្នុងខ្សែភាព​យន្ត​​រួម​ទាំង​ខ្សែភាព​យន្ត​គំនូរជីវចល “From Up on Poppy Hill”  របស់ Ghibli ផងដែរ។

តោះសូមស្តាប់ទាំងអស់គ្នា។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: