ក្មេងស្រីអាយុ ៤ ឆ្នាំយល់ច្រឡំគិតថា “គ្រាប់ពូជមនុស្សចាស់ តើគេដាំពួកគាត់ឬ?”

ពេលខ្លះអ្នកមានអារម្មណ៍ថាគួរអោយអស់សំណើចព្រោះតែសំណួរមួយចំនួន​របស់ក្មេងៗ។ បុរសម្នាក់ Kanitokage (@kanitokage) ជាអ្នកប្រើបណ្តាញសង្គម twitter សើចចុកពោះព្រោះតែកូនស្រីអាយុ ៤ ឆ្នាំរបស់គាត់យល់ច្រឡំពេល​ឃើញ​កញ្ចប់​តែលក់នៅហាង ១០០ យ៉េន។

នេះជារូបភាពកញ្ចប់តែដែលគេលក់ក្នុងហាង Daiso និងសំណួររបស់ក្មេងស្រីតូចពេលឃើញ។

https://twitter.com/kanitokage/status/1262045780652613632?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1262045780652613632&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fgiai-tri%2Fcuoi-rot-rang%2F112377.html

ថ្ងៃនេះនៅហាង Daiso កូនស្រីរបស់ខ្ញុំសួរ។

“ហេតុអ្វីបានជាមនុស្សទាំងនេះដុះនៅកន្លែងនេះ?”

“នេះជាគ្រាប់ពូជលោកតាមែនទេប៉ា? តើគេដាំគាត់ឬ?”

តាមពិតទៅកូនស្រីយល់ច្រឡំរូបភាពនៅលើកញ្ចប់តែធ្វើអោយខ្ញុំដែលកំពុងទិញអស់សំណើចយ៉ាងខ្លាំង។

ហេតុ​អ្វីបានជាពួកគាត់ដុះនៅកន្លែងនេះ?

ព្រោះតែក្មេងស្រីមើលឃើញបុរសចំណាស់ឈរក្នុងដើមតែទើបនិយាយថា “ពួកគាត់កំពុងតែដុះឡើង តើនេះជាគ្រាប់​ពូជ​លោកតាឬ? នេះជាការយល់ច្រឡំ”។

ការស្រមើលស្រមៃ និងគំនិតរបស់ក្មេងៗពិតជាសម្បូរបែបណាស់។ សំណួរដ៏គួរអោយស្រលាញ់របស់កូនធ្វើអោយខ្ញុំអស់សំណើចគ្រប់ពេល។

មើលអោយច្បាស់បុរសចំណាស់ដូចជាកំពុងដុះចេញពីដើមតែ ពួកគាត់ហាក់ដូចជាលូតលាស់លឿនដោយសារការថែទាំបានល្អ។ ទោះយ៉ាងណាខ្ញុំនឹងគិតស្រមៃពីទិដ្ឋភាពដែលកូនស្រីរបស់គាត់និយាយ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: