បទពិសោធទៅលេងឧទ្យានកំសាន្តនៅប្រទេសជប៉ុនក្នុងរដូវជំងឺកូវីដ-១៩

ដោយសារផលប៉ះពាល់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ទោះបីស្តាប់ទៅគួរអោយអស់សំណើចប៉ុន្តែឧទ្យានកំសាន្តដាក់​បទ​បញ្ជា​ដូចជា “ហាមស្រែកពេលលេងហ្គេមរន្ធត់” បន្ទាប់ពីបើកដំណើរការឡើងវិញ។

រូបភាព https://www.fnn.jp/articles/-/47237

ដើម្បីការពារសុខភាពខ្លួនអ្នក និងសហគមន៍ អ្នកគ្រប់គ្រងឧទ្យានតម្រូវអោយភ្ញៀវត្រូវពាក់ម៉ាស់ និងហាមមិន​អោយ​ស្រែក​ពេលលេងហ្គេមរន្ធត់ឡើយ។

ទោះបីព្យាយាមទប់យ៉ាងណាក៏ដោយ …

មែនហើយទោះខំទប់យ៉ាងណាក៏ចេញធ្មេញមកដែរ។ ដូចជាមិនល្អទាល់តែសោះ។

ពេលអ្នកចូលលេងផ្ទះខ្មោចក៏ដូចគ្នាដែរ។

សូម្បីតែខ្មោចក៏ត្រូវគោរពតាមបទបញ្ជា Social Distance ដែរ។ រៀងចម្លែកព្រោះខ្មោចក៏ខ្លាចស្លាប់។

នៅពេលឃើញខ្មោចពាក់ម៉ាស់លោតចេញមកលងពេលខ្លះមិនខ្លាចបែរជាគួរអោយអស់សំណើចទៅវិញ។ លើសពីនេះផ្ទះខ្មោចក៏មានបំពាក់ឧបករណ៍បន្សុតខ្សល់ដើម្បីអោយខ្សល់ចេញចូលគ្រប់គ្រាន់។ ដើម្បីសុវត្ថិភាពធ្វើអោយអារម្មណ៍​ភ័យខ្លាចកាត់បន្ថយ​ផងដែរ។

បច្ចុប្បន្ន Disney Land និង Universal Studio Japan នៅ Osaka បានបើកដំណើរការឡើងវិញរួមទាំងការរឹត​ត្បិត​ដែល​បាន​រៀប​រាប់​ខាងលើ។ វិស័យកំសាន្តរបស់ប្រទេសនេះកំពុងតែត្រូវបានស្តារឡើងវិញ។

នេះក៏ជាពេលដែលអ្នកអាចទៅលេងក្នុងឧទ្យានកំសាន្តតាមលក្ខណៈមិន​ធ្លាប់មានពីមុនមក។ ឧទាហរណ៍ដូចជាលេង​ហ្គេម​រន្ធត់មិនអោយស្រែក ចំណែកទៅផ្ទះខ្មោចវិញចេះតែអស់សំណើច។ ក៏គួរអោយចាប់អារម្មណ៍ណាស់ដែរ។

ប្រសិនបើអ្នកកំពុងរស់នៅប្រទេសជប៉ុនអ្នកគួរតែឆ្លៀតទៅឧទ្យានកំសាន្តក្នុងឱកាសនេះ ប៉ុន្តែចាំថាត្រូវពាក់ម៉ាស​ជានិច្ច។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: