ប្រភេទផ្លិតដែលគេនិយមប្រើនៅប្រទេសជប៉ុន

នៅពេលខែមិថុនាឈានមកដល់មានន័យថាតំបន់ជាច្រើនលើពិភពលោកស្ថិតក្នុងរដូវក្តៅរួមទាំងប្រទេស​ជប៉ុន។

ពេលរដូវក្តៅមកដល់យើងត្រូវប្រុងប្រយ័ត្ននឹងអាកាសធាតុក្តៅ។ សព្វថ្ងៃនេះម៉ាស៊ីនត្រជាក់ឬកង្ហារគឺជាសម្ភារៈជំនួយ​ក្នុង​រដូវ​ក្តៅ ប៉ុន្តែកាលពីសម័យមុនភាគច្រើនគេប្រើផ្លិតប៉ុណ្ណោះ។

ផ្លិតមានប្រវត្តិវិវត្តន៍យូរណាស់មកហើយចាប់ពីសតវត្សទី ៦ ក្រៅពីប្រើផ្លិតសម្រាប់បក់គេច្រើនយកជូនធ្វើជាអំណោយ។

មានរឿងមួយនិយាយអំពីព្រះសង្ឃជូនផ្លិតដល់អធិរាជជប៉ុន។ លើសពីនេះផ្លិតក៏ជានិមិត្តរូបសម្រាប់វណ្ណៈអភិជន ហើយ​គេ​និយម​ប្រើ​ច្រើនចំពោះសាម៉ូរៃ។ សព្វថ្ងៃនេះភាគច្រើនយើងមើលឃើញផ្លិតក្នុងពិធីបុណ្យ ល្ខោន Kabuki -ល- ។

ទោះបីជាផ្លិតមានច្រើនក្នុងចំណោម​នោះមានពីរប្រភេទគេនិយមប្រើរហូតមកដល់សព្វថ្ងៃ។ តោះទាយសាកមើល​ថា​មួយ​ណា​ក្នុង​ចំណោមផ្លិតទាំង ៥ ប្រភេទដែលរៀបរាប់ខាងក្រោម។

Uchiwa (ផ្លិត)

Sensu (ផ្លិតបត់)

Gunbai (ផ្លិតបុរាណ)

Tessen (ផ្លិតសម្រាប់ដាក់អាវុធ)

Gunsen (ផ្លិតសម្រាប់ផ្តល់ដំណឹង)

Uchiwa 

រូបភាព https://www.kyoto-fan.co.jp/

ប្រភេទផ្លិតនេះមានរៀងមូលគេធ្វើពីស៊ុមឬស្សីមានក្រដាសលាតពីលើឬធ្វើពីជ័រ។ មុខងាររបស់វាប្រើសម្រាប់បក់ ប៉ុន្តែ​គោល​បំណងដំបូងគេប្រើសម្រាប់បន្សុត និងគោរពបូជា។ កាលពីមុនគេធ្វើផ្លិតពីរោមសត្វ និងស្លឹកឈើ។

ផ្លិត Uchiwa ងាយស្រួលយកតាមខ្លួនដែលគេប្រើសម្រាប់គោលបំណងឃោសនា និងផ្សព្វផ្សាយផងដែរ។ ក្រុមហ៊ុនច្រើន​​តែ​​បោះ​ពុម្ព​ស្លាក​សញ្ញាលើផ្លិតហើយចែកក្នុងព្រឹត្តិការណ៍ផ្សេងៗ។

រូបភាព https://ameblo.jp/kmft2-yutakana317/image-12382712344-14208449525.html

ប្រសិនបើអ្នកចូលរួមការប្រគុំតន្រ្តីរបស់ Idol អ្នកអាចនឹងទទួលបានផ្លិត Uchiwa ជាមួយនឹងហត្ថលេខា​របស់ Idol ផង​ដែរ។ អ្នក​ប្រាកដ​ជា​ត្រូវការផ្លិតក្នុងកំឡុងពេលប្រគំតន្ត្រីកុំអោយក្តៅពេក។

Sensu

ផ្លិត Sensu ជាប្រភេទផ្លិតបត់។ ដើមឡើយផ្លិតនេះគេធ្វើពីស្បែកសត្វឬសូត្រសម្រាប់គោលបំណងបែងចែកវណ្ណៈអភិជន។ សព្វថ្ងៃ​នេះ​មនុស្សគ្រប់គ្នាសុទ្ធតែអាចប្រើផ្លិត Sensu ដើម្បីបក់ឬសម្រាប់គោលបំណងផ្សេងទៀត។

រូបភាព https://global.rakuten.com/zh-cn/store/toytoifactory/item/825123/

គេប្រើផ្លិត Sensu ភាគច្រើនសម្រាប់ស្រែកហោអបអរ។ ផ្លិត Sensu ពណ៌សមានរង្វង់ពណ៌ក្រហមជាប្រភេទពេញនិយម​ប្រើ​សម្រាប់​គាំ​ទ្របាល់ទាត់ឬហ្គេមបេស្បល។ លើសពីនេះគេប្រើផ្លិត Sensu ក្នុងរបាំប្រជាប្រិយផងដែរ។

រូបភាព https://ameblo.jp/onk-blog/entry-12381534678.html

ឯកសារមួយចំនួន​និយាយថាគេប្រើផ្លិត Sensu ដូចជាអាវុធរបស់ Ninja ។

រដូវក្តៅមកដល់កុំអង្គុយក្នុងបន្ទប់ម៉ាសុីនត្រជាក់រហូត ចេញទៅក្រៅស្រូបយកខ្យល់អាកាសបរិសុទ្ធ និងប្រើផ្លិតក៏ល្អ​ម៉្យាង​ដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: