Kyoko’s cooking ៖ ត្រី Aji ជាមួយទឹកជ្រលក់ជូរ

គ្រឿងផ្សំ (មុខម្ហូប あじの南蛮漬け)

  • ត្រី Aji ៖ ៨ ក្បាល
  • ខ្ទឹមបារាំង៖ ពាក់កណ្តាលមើម
  • ការ៉ុត៖ ពាក់កណ្តាល
  • ទឹកខ្មះ
  • Shoyu
  • ប្រេងឆា
  • ម្សៅដំឡូងមី

របៀបធ្វើ៖

១. ហាន់ខ្ទឹមបារាំង និងការ៉ុតជាសរសៃរ បន្ទាប់មកដាក់ក្នុងចានទឹកខ្មះ និង Shoyu លាយក្នុងបរិមាណ ១ៈ១ ។ ជាតិ​​ផ្អែម​ក្នុងខ្ទឹមបារាំងជួយអោយរសជាតិ​ម្ហូបមានតុល្យភាព។

២​. លាងសម្អាតហើយយកពោះវៀនត្រីចេញទាំងអស់។ ប្រើក្រដាសផ្ទះបាយជួយអោយត្រីស្ងួត។

៣. ដាក់ខ្ទះលើចង្ក្រានហើយចាក់ប្រេងឆាចូល ប្រឡាក់ត្រីនឹងម្សៅដំឡូងមីរួចចៀន។ ចៀនរហូតដល់ត្រីស្រួយហើយ​បិទ​ភ្លើង។

៤. ដាក់ត្រីចូលទឹកជ្រលក់ដែលបានត្រាំខ្ទឹមបារាំង និងការ៉ុត។ ប្រឡាក់ត្រីទាំងសងខាងរួចបន្ថែមម្ទេសផ្លោកបន្តិច។

ប្រវត្តិរូបបងស្រី Kyoko ៖

ម្ចាស់ភោជនីយដ្ឋាន Shunsai Mamaya 「旬菜ままや」

Kyoko Nakao (អាយុ ៥១ ឆ្នាំ)

នៅលើ Instagram Shunsai Mamaya @mamaya476 យើងកំពុងផ្សព្វ​ផ្សាយបន្លែរបស់កសិករក្នុងតំបន់ដោយចម្អិនម្ហូបសាមញ្ញប្រើបន្លែ​តាមរដូវ។ ព្រោះតែខ្ញុំចាប់អារម្មណ៍ និងមានចំណូលចិត្តក្នុងការចម្អិនម្ហូប ខ្ញុំព្យាយាមចម្អិនបន្លែអស់រយៈពេល ៨ ឆ្នាំកន្លងមកសម្រាប់​ចំណូល​ចិត្តរបស់ខ្លួន។ ប្រសិនបើខ្ញុំធ្វើដំណើរទៅផ្សារ ខ្ញុំនឹង​ទិញ​​គ្រឿងផ្សំឬទៅញ៉ាំនៅហាងស្រាដើម្បីភ្លក់ម្ហូបឆ្ងាញ់ហើយសួរម្ចាស់​ហាង​របៀបចម្អិន។ បន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនឆ្នាំនៅគ្រឹះ​ស្ថាន​​បោះពុម្ពផ្សាយ ឥឡូវនេះខ្ញុំកំពុងរៀបចំបើកភោជនីយដ្ឋានតូច​​មួយ​នៅឆ្នាំក្រោយ។

អាជីពអ្នកបោះពុម្ពផ្សាយ

  • ទទួលបន្ទុកព័ត៌មាន សិល្បៈ ធ្វើម្ហូប រាជវង្ស និង Series Ningen ប្រចាំសប្តាហ៍មានចំណងជើងថា “女性自身” (Josei jishin) ។
  • ជោគជ័យក្នុងគម្រោង Home Baker នៃទស្សនាវដ្តីព័ត៌មានជីវិត “Mart” ។
  • ទស្សនាវដ្តីម៉ូដផ្តោតទោលើអាយុ ៤០ ឆ្នាំសម្រាប់ទស្សនាវដ្តី “STORY” ។
  • ទស្សនាវដ្តីសម្ផស្ស “美ST” សម្រាប់អាយុវ័យ ៤០ ឆ្នាំ។

អំពី “Shunsai Mamaya”

* ភោជនីយដ្ឋានជប៉ុនមានទម្រង់អាជីវកម្មច្រើនប្រភេទ។ ប៉ុន្តែ  “居酒屋 – Izakaya” និង “小料理屋 – Koryouriya” ស្ថិតក្នុងតំបន់ថ្នាក់ទីមួយមិនត្រូវទទួលស្គាល់ដោយច្បាប់បង្ការ និងពន្លត់អគ្គីភ័យទេ ដូច្នេះភោជនីយដ្ឋានមានបំណងផ្លាស់ប្តូរទៅជា “食堂 – Shokudo” ។

ភោជនីយដ្ឋានគ្រោងនឹងបើកនៅនិទាឃរដូវឆ្នាំ ២០២១ នៅផ្ទះតូចមួយក្នុងតំបន់នៅ Suginami ទីក្រុងតូក្យូ។ យើង​​ធ្វើ​ម្ហូបតាមរដូវតដោយប្រើបន្លែ Suginami ក្នុងស្រុក និងគ្រឿងផ្សំល្អទិញពេលធ្វើដំណើរ។ ឈ្មោះហាងជាការគោរព​​ចំពោះភោជនីយដ្ឋាន “Mamaya” ដែលអ្នកនិពន្ធ Kuniko Mukai កំពុងប្រត្តិការនៅ Akasaka ជាមួយ​បង​ស្រី​​របស់​គាត់ឈ្មោះ Kazuko ។

Kyoko Nakao

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: