របៀបតុបតែងដើម Bonsai ដូចឈុតឆាកក្នុងខ្សែភាពយន្ត

Bonsai សំដៅលើរុក្ខជាតិដែលមានទំហំតូច។ Bonsai នៅជប៉ុនខុសពីដើម Bonsai នៃប្រទេសចិន និងបណ្តា​ប្រទេស​​ដទៃ​​ទៀត​ ​ដែលស្ថិតលើលក្ខណៈលម្អិតបុិនប្រសប់។

រូបភាព https://ja.wikipedia.org/wiki/盆栽

នៅប្រទេសអាឡឺម៉ង់ និងបារាំង ដើម Bonsai ត្រូវបានលក់ក្នុងតម្លៃខ្ពស់ ខណៈដែលនៅជប៉ុនមានតែមនុស្សចាស់ទេទើបចូលចិត្តដើម Bonsai ចំណែកយុវជនមិនចាប់អារម្មណ៍នោះទេ។ ដូច្នេះបានជាមនុស្សជាច្រើនបង្កើតគំនិតទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នាចំពោះសិល្បៈប្រពៃណីនេះ។ ក្នុងចំណោមនោះមានវិធីសាស្រ្តបង្កើតភាព​ទាក់​ទាញ​រយៈពេល ១០ ឆ្នាំដែលគេហៅថា Man-bonsai (マン盆栽) ។

ជាទូទៅ សិប្បករដាក់គំរូរូបតូចៗក្នុងផើងផ្កាដើម្បីបង្កើតជាទេសភាពថ្មី។ តើវិធីសាស្រ្តនេះមានអ្វីគួរឲ្យចាប់អារម្មណ៍? សូមមើលស្នាដៃខាងក្រោមនេះ។

រូបភាព http://blog.livedoor.jp/hidekibushido/archives/51932853.html

រូបភាព http://www.wabisabi-bonsai.com/SHOP/BD00006AB.html

https://twitter.com/mambon/status/525945617260871680?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E525945617260871680&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdoi-song%2Fbon-mua%2F112692.html

រូបភាព https://www.pinterest.com/pin/819444094670311313/

រូបភាព https://blog.goo.ne.jp/yappi27/e/a374f056a1cf02e9d243446af9617cbd

រូបភាព https://rdlf.jp/news/201605.html

រូបភាព https://crea.bunshun.jp/articles/-/13314

មើលទៅដូចជាឈុតឆាកដែលគេកាត់ចេញពីខ្សែភាពយន្តអញ្ចឹង។ ព្រោះតែរូបតុក្កតាធ្វើឲ្យ​ផើង Bonsai កាន់​តែ​មាន​​ភាព​​រស់​រវើក និងស្និទ្ធស្នាល។ 

នៅប្រទេសជប៉ុនមានម៉ាស៊ីនហ្គេមដែលគេហៅថា Gacha (ប្រភេទម៉ាស៊ីនដាក់ប្រាក់ចូលរួចបើកប៊ូតុង បន្ទាប់​មក​ម៉ាសុីន​នឹង​ទម្លាក់​ប្រអប់​កាដូ​ដោយចៃដន្យ)។

រូបភាព https://www.gachagachanomori.com

មនុស្សជាច្រើនយករូបតុក្កតាដែលបានឈ្នះក្នុងម៉ាស៊ីនហ្គេម Gacha សម្រាប់តុបតែង Man-bonsai ។ ក្រៅពីនេះអ្នកអាចទទួល​បានតុក្កតាពេលទៅហូបស៊ូស៊ីសម្រាប់ការបញ្ជាទិញទឹកដែលភ្ជាប់ជាមួយកាដូ។ រូបទាំងអស់សុទ្ធតែទទួលបានដោយចែដន្យ ដូច្នេះត្រូវចំណាយពេលដើម្បីប្រមូលគ្រប់រូបដែលអ្នកត្រូវការ ឬអ្នកអាចធ្វើដោយផ្ទាល់ដៃ។

ការនិយម Man-bonsai ចាប់ផ្តើមដោយតន្ត្រីករម្នាក់មានឈ្មោះ Paradise Yamamoto ។ ជំនាញរបស់គាត់​ផ្តោត​លើ​តន្ត្រី​ឡា​តាំង​រួមបញ្ចូលជាមួយ Mambo និង Bonsai បង្កើតបានជាឈ្មោះ Man-bonsai ។

ទោះជាយ៉ាងណា មនុស្សវ័យចំណាស់ភាគច្រើនចូលចិត្ត Bonsai តាមបែបបុរាណថែមទាំងរិះគន់ Bonsai សម័យទំនើប។ នៅសម័យ​សាមូរ៉ៃ និងសម័យអេដូធ្លាប់មាន Bonsai ស្រដៀងគ្នានេះគេហៅថា Hariyama ។ និយាយម៉្យាងវិញ​​ទៀត Man-bonsai មិនបានប្រឆាំងនឹងប្រពៃណីទាល់តែសោះ។

ការថែរក្សាប្រពៃណីជាវិធីការពារទំនៀមទម្លាប់ជាតិ ប៉ុន្តែដើម្បីជំរុញឲ្យ​មនុស្សជាច្រើនខិតមកជិតសិល្បៈប្រពៃ​ណី​​ការ​​ច្នៃ​ប្រឌិត​ក៏ល្អម្យ៉ាងផងដែរ។ ជាជាងទុកឲ្យ​ប្រពៃណីត្រូវរលាយ ឬបាត់បង់ជារៀងរហូត។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: