សម្លៀកបំពាក់ផ្ទុកអគ្គិសនី – បច្ចេកវិទ្យាការពារបាក់តេរីត្រូវបានរកឃើញដោយជនជាតិជប៉ុន
នៅពេលទស្សនា Dragon Ball តើអ្នកដឹងអំពីគោលការណ៍ខាងក្រោមនេះ។
ក្នុងការប្រយុទ្ធរបស់ Anime Dragon Ball ពេលនរណាម្នាក់ត្រូវគេសម្លាប់ឬជិតត្រូវគេសម្លាប់ប្រសិនបើរស់ឡើងវិញនឹងកាន់តែខ្លាំងជាងមុន។
រូបភាព https://www.shukatsu-note.com/list-of-category/report/post-51305/
រឿងនេះមានតែក្នុងរឿងគំនូរជីវចល Anime បើនរណាម្នាក់តស៊ូដល់ដង្ហើមចុងពួកគេនឹងទទួលបានជោគជ័យ។
អាជីវកម្មជប៉ុនបានអនុវត្តតាមគោលការណ៍ខាងលើដើម្បីផលិតក្នុងកំឡុងជំងឺកូវីដ-១៩ កំពុងរាតត្បាត។
ក្រុមហ៊ុនជប៉ុនទាំងពីរមានដូចជាក្រុមហ៊ុន Murata Manufacturing និង Teijin Frontier បានបង្កើត PIECLEX ដែលជាសរសៃអំបោះបំលែងថាមពលចលនារបស់មនុស្សទៅជាថាមពលអគ្គីសនី និងបង្កើនការការពារបាក់តេរី។
រូបភាព https://topics.smt.docomo.ne.jp/article/kyodo_nor/business/kyodo_nor-2020060401001677?fm=latestnews
វត្ថុធាតុដើមផលិតចេញពីរុក្ខជាតិដូចជាម្សៅឬស្ករដែលត្រូវបានកែច្នៃដើម្បីផលិតអគ្គិសនីពេលសរសៃអំបោះបង្រួមឬលាត។ អគ្គិសនីត្រូវបានបង្កើតឡើងមានមុខងារសម្លាប់បាក់តេរី និងវីរុស។
មិនដូចជាក្រណាត់ការពារបាក់តេរីធម្មតាទេ នៅពេលបោកគក់ប្រសិទ្ធិភាពនឹងថយចុះប៉ុន្តែ PIECLEX មិនរលាយទោះបីវាត្រូវលាងសម្អាតក៏ដោយ។ លើសពីនេះព្រោះតែវត្ថុធាតុដើមផលិតពីរុក្ខជាតិមិនប៉ះពាល់បរិស្ថាន។
នៅពេលមនុស្សរងឥទ្ធិពលពីកត្តាអ្វីម្យ៉ាងនឹងបង្កើតគំនិតច្នៃប្រឌិតដែលមិននឹកស្មានដល់។ ប្រសិនបើគិតក្នុងន័យល្អជំងឺកូវីដ-១៩ ក្រៅពីនាំមកនូវផលប៉ះពាល់អវិជ្ជមានក៏ជួយលើកកម្ពស់ការច្នៃប្រឌិតរបស់មនុស្សផងដែរ។ សង្ឃឹមថាគំនិតមកពី Dragon Ball នេះអាចប្រើបានគ្រប់ទីកន្លែងលើពិភពលោក។
ប្រសិនបើអាចផ្ទុកអគ្គិសនីក្នុងសម្លៀកបំពាក់ តើយើងអាចសាកថ្មនៅគ្រប់ទីកន្លែងបានទេ?
Kengo Abe