ទេសភាពកាំជ្រួច និងវាលស្រែជណ្តើរស្អាតដូចក្នុងគំនូរ
រូបភាព https://twitter.com/kazu061010/status/1123554749754691585/
ទេសភាពដ៏ស្រស់ស្អាតនៃវាលស្រែជណ្តើរនាពេលថ្ងៃលិច និងទេសភាពកាំជ្រួចត្រូវបានបង្ហោះលើ Twitter ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
អ្នកដែលបង្ហោះរូបភាពនេះគឺ かず(@kazu061010)អ្នកថតរូបជំនាញខាងផ្នែកទេសភាពក្នុងជីវិតពិត។
https://twitter.com/kazu061010/status/1123554749754691585?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1123554749754691585&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Fdu-lich%2Fdia-diem-du-lich%2F112420.html
“នៅក្នុងឆ្នាំ Reiwa ខ្ញុំមានឱកាសបានទៅមើលវាលស្រែជណ្តើរល្បីនៅ Hamanoura ខេត្ត Saga នៅពេលថ្ងៃលិច និងមើលបាញ់កាំជ្រួចយ៉ាងស្អាត”។
រូបភាព https://twitter.com/kazu061010/status/1123554749754691585/
រូបភាព https://twitter.com/kazu061010/status/1123554749754691585/
ទេសភាពកាំជ្រួចនាពេលរាត្រី និងវាលស្រែជណ្តើរពិតជាស្រស់ស្អាតខ្លាំងណាស់ធ្វើអោយយើងមិនអាចបំភ្លេចបាន។ វាលស្រែជណ្តើរក្នុងស្រុក Hamanoura នៅភាគនិរតីទីក្រុង Genkai ខេត្ត Saga ជាកន្លែងដែលល្បីបំផុត។ ជារៀងរាល់ឆ្នាំប្រជាជនស្រោចទឹកនៅពាក់កណ្តាលខែមេសា ហើយរយៈពេលដាំស្រូវនឹងបញ្ចប់នៅខែឧសភា។ ក្នុងកំឡុងពេលនោះវាលស្រែ និងផ្ទៃសមុទ្រហាក់ដូចជារលាយតាមថ្ងៃលិចដែលបង្កើតជាទស្សនីយភាពដ៏អស្ចារ្យ។
“តើវាពិតជារូបថតឬ?”
“Hamanoura ក្រុង Genkai ពិតជាស្អាតខ្លាំងណាស់!”
ទេសភាពស្អាតប្រៀបដូចក្នុងគំនូរធ្វើអោយខ្ញុំមានអារម្មណ៍ថាការរួមបញ្ចូលរវាងវាលស្រែជណ្តើរ និងកាំជ្រួចជាទិដ្ឋភាពកម្រឃើញណាស់នាពេលនេះ។
នៅលើទំព័ររបស់ Kazu-san មានរូបភាពស្រស់ស្អាតជាច្រើនផ្សេងទៀត ដូច្នេះប្រសិនបើអ្នកចាប់អារម្មណ៍សូមពិនិត្យមើល។
Kazu (@kazu061010)- Trang Twitter
AD