មនុស្សជាច្រើនឈរតម្រង់ជួររង់ចាំទិញនំ pudding ពណ៌សមុទ្រល្បីក្នុងភោជនីយដ្ឋាន

នៅប្រទេសជប៉ុនចុងភៅភាគច្រើនផ្តោតលើការតុបតែងមុខម្ហូបធ្វើយ៉ាងណាអោយមើលទៅស្អាត ហើយទាក់ទាញអ្នកមើល។ ថ្មីៗនេះភោជនីយដ្ឋានទើបតែដាក់លក់នំ  pudding ពណ៌ទឹកសមុទ្ររដ៏ស្រស់ស្អាតបំផុតដែលត្រូវបានបំផុស​គំនិតដោយឆ្នេរសមុទ្រ Suruga ។

រូបភាព http://numazu-pudding.com/

ហាងលក់នំ pudding មួយនៅកំពង់ផែ Numazu ឆ្នេរសមុទ្រ Suruga ខេត្ត  Shizuoka ស្ថិតនៅភាគកណ្តាលនៃប្រទេស​ជប៉ុនស្រាប់តែល្បីដោយសារការច្នៃប្រឌិតនំ pudding “Deep Sea Pudding” ពណ៌ទឹកសមុទ្រស្រស់ស្អាតធ្វើអោយ​អ្នក​មើលមិនដាច់ចិត្តទទួលទាន។ នៅពេលដែលអ្នកភ្លក់វាមានរសជាតិត្រជាក់ស្រស់ស្រាយអស្ចារ្យណាស់។

រូបភាព http://numazu-pudding.com/

រូបភាព http://numazu-pudding.com/

តាមពិតទៅឆ្នេរសមុទ្រ Suruga នៅទល់មុខកំពង់ផែ Numazu មានជម្រៅអតិបរមា ២៥០០ ម៉ែត្រដែលត្រូវគេចាត់​ទុក​ថា​ជាឆ្នេរសមុទ្រជ្រៅបំផុតនៅជប៉ុន ហើយចុងភៅនិយាយថាគំនិតធ្វើនំចេញមកពីចំណុចនេះ។ ដូច្នេះនំមានស្រទាប់ចាហួយពណ៌ខៀវភ្លឺដែលតំណាងអោយពណ៌សមុទ្រនៅតំបន់នោះ ចំណែកផ្នែកក្រោមជាស្រទាប់នំធ្វើពីទឹកដោះគោ។

រូបភាព http://numazu-pudding.com/

រូបភាព http://numazu-pudding.com/

មានច្រើនរសជាតិខុសគ្នាសម្រាប់ភ្ញៀវជ្រើសរើសរួមមានរសជាតិដើម រសជាតិសមុទ្រ រសជាតិ Matcha និងរសជាតិអំបិល (នៅ Numazu អំបិល Toda មានអាយុកាល ១៥០០ ឆ្នាំមកហើយ) ។ នៅរដូវក្តៅឆ្នាំមុនហាងលក់សរុបចំនួន ២០,០០០ កំប៉ុងក្នុងរយៈពេលមួយខែបន្ទាប់ពីបើកលក់។ សម្គាល់រសជាតិ​នំខ្លះមានលក់នៅថ្ងៃដូចខាងក្រោម៖

រសជាតិនំ Asahi គេហៅថាថ្ងៃរះធ្វើពីដំណាប់ក្រូចលក់រហូតដល់ថ្ងៃត្រង់ ចំណែករសជាតិស្វាយ និង Topping ផ្លែឈើមានលក់ត្រឹមថ្ងៃទី ៨ ១៨ និង ២៨ ជារៀងរាល់ខែប៉ុណ្ណោះ។ តម្លៃនំនីមួយៗមានដូចខាងក្រោម៖

Pudding សមុទ្រ​ជ្រៅ៖ ៤៣០ យ៉េន

Matcha ៖ ៤៥០ យ៉េន

Caramen អំបិល៖ ៣៨០ យ៉េន

** ព័ត៌មាន៖

អាស័យដ្ឋាន៖ 97 Senbonkocho, thành phố Numazu, tỉnh Shizuoka

ម៉ោងបើក៖ ១០ៈ០០ ដល់ ១៨ៈ០០

Web: http://numazu-pudding.com/

Twitter: https://twitter.com/numazupudding?lang=ja

Facebook: https://www.facebook.com/shinkaipudding/posts/477234899356929

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: