គេរំពឹងថាក្រុមហ៊ុន Ghibli នឹងដាក់បង្ហាញផលិតផលថ្មីដោយប្រើបច្ចេកវិទ្យា CG នារដូវរំហើយនេះ
Ghibli គ្រោងនឹងផលិតកំណែដោយផ្អែកលើប្រលោមលោក Earwig and the Witch របស់ Diana Wynne Jones ។ ស្ទូឌីយោធ្លាប់ទទួលបានជោគជ័យលើកំណែសម្រួលប្រលោមលោករឿង Howl’s Moving Castlec កាលពីឆ្នាំ ១៩៨៦។ ទោះជាយ៉ាងណានេះជាលើកដំបូង Ghibli ប្រើបច្ចេកវិទ្យា CG ក្នុងខ្សែភាពយន្តទាំងមូល។
រូបភាព https://kotaku.com/studio-ghiblis-first-cgi-animation-feature-is-coming-to-1843875184
ខ្លឹមសាររបស់ Earwig and the Witch និយាយពីក្មេងស្រីម្នាក់ឈ្មោះ Earwig រស់នៅក្នុងមណ្ឌលកុមារកំព្រា ទោះយ៉ាងណាក៏នាងនៅតែរីករាយនឹងជីវិតនៅទីនេះផងដែរ។ អ្វីៗផ្លាស់ប្តូរពេលដែល Earwig ត្រូវបានមេធ្មប់ទទួលចិញ្ចឹមហើយបានផ្លាស់ទៅរស់នៅក្នុងផ្ទះដ៏ “ចម្លែក” មួយ។ ដោយគ្មានការភ័យខ្លាចនឹងកន្លែងរស់នៅថ្មី Earwig ប្រើភាពវៃឆ្លាត និងជំនួយរបស់ឆ្មាដែលចេះនិយាយដើម្បីប្រយុទ្ធនឹងមេធ្មប់ដ៏អាក្រក់។
រូបភាព https://otakuusamagazine.com/studio-ghibli-reveals-goro-miyazakis-3dcg-movie-as-earwig-and-the-witch/
ខ្សែភាពយន្តមានចំណងជើងថា Aya to Majo (Aya និង មេធ្មប់) នឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ NHK នៅប្រទេសជប៉ុនក្នុងរដូវរំហើយឆ្នាំនេះ។ Hayao Miyazaki កំពុងត្រួតពិនិត្យផែនការផលិតកម្មខ្សែភាពយន្តខណៈពេលដែល Goro កូនប្រុសរបស់គាត់ទទួលបន្ទុកដឹកនាំ។ អ្នកផលិតគឺ Toshio Suzuki ។
Suzuki បានអោយដឹងថា “ប្រសិនបើ Pippi គឺជាក្មេងស្រីរឹងមាំបំផុតលើពិភពលោកចំណែក Aya ក្នុងខ្សែភាពយន្តនេះនឹងក្លាយជាក្មេងស្រីដែលឆ្លាតបំផុតលើពិភពលោក”។
រូបភាព https://otakuusamagazine.com/studio-ghibli-reveals-goro-miyazakis-3dcg-movie-as-earwig-and-the-witch/
ចំពោះស្នាដៃផលិតលើកនេះ Hayao Miyazaki ធ្លាប់អនុវត្ត CG Anime ខ្លីរយៈពេលប្រហែល ១៤ នាទីមានឈ្មោះថា Boro the Caterpillar (ដង្កូវ Boro)។
តោះសូមរង់ចាំទស្សនាស្នាដៃដ៏ពិសេសនេះទាំងអស់គ្នាណា!
Sacchan