○○+○○=!?!?!? ហ៊ានទេសាកល្បងបិទភ្នែករួចភ្លក់ម្ហូបមួយចំនួនតើវាដូចរសជាតិដែលជនជាតិជប៉ុននិយាយដែរទេ?
យើងហាក់ដូចជាមិនអាចភ្លក់ដឹងរស់ជាតិពេលត្រូវបិទភ្នែកឬច្រមុះទេ។ ព្រោះ ៨៣% រសជាតិដែលទទួលបានតាមរយៈការមើលឃើញ ១១% តាមការស្តាប់ និងមានតែ ១% តាមរយៈអណ្តាត។
ដូច្នេះប្រសិនបើត្រូវបិទភ្នែក និងច្រមុះតើមុខម្ហូបទាំងអស់សុទ្ធតែដូចគ្នាឬ?
រូបភាព https://allabout.co.jp/gm/gc/207976/all/
នៅប្រទេសជប៉ុនមានការរួមបញ្ចូលបែបនេះ៖ ○○+○○=!?!?!?
តើអ្នកចង់សាកល្បងទេ?
ដូចជាពិបាកយល់បន្តិចខ្ញុំនឹងលើកឧទាហរណ៍សម្រាប់អ្នក។
រូបភាព http://www.edewakaru.com/archives/11321331.html
មានន័យថាប្រសិនបើអ្នកដាក់ Shouyu លើនំ Pudding វានឹងមានរសជាតិដូច Uni ។
ក្រៅពីនេះនៅមានការរួមបញ្ចូលផ្សេងទៀតក៏គួរអោយចាប់អារម្មណ៍ណាស់ដែរ។
រូបភាព https://www.youtube.com/watch?v=UNtlvEhKRRo
បាយ + ទឹកដោះគោ + Shouyu = Tamago kakegohan (បាយលាយជាមួយស៊ុតឆៅ)
ប្រសិនបើលាយសុ៊តឆៅ និងបាយដូចជាលឿនជាង
កាហ្វេ + ទឹកមានជាតិហ្គេស = សាច់ក្រកកំប៉ុង
ពិតជាមិនគួរអោយជឿសោះ។
Sashimi ត្រីធូណា + Mayonnaise = Nakatoro (ខ្លាញ់ត្រីធូណា)
កាន់តែគួរអោយចាប់អារម្មណ៍មួយកម្រិតទៀតហើយ។
ក្រូចខ្វិច + សារ៉ាយសមុទ្រ + Shouyu = Ikura (ពងត្រីសាម៉ុង)
ឮគេនិយាយថាបើលាយថែម Pudding នឹងកាន់តែពិសេស។
ទឹកដោះគោ + Umeboshi = ឈីស
ប្រហែលជារៀងជូរៗមើលទៅ។
ក្រែមឈីស +ប្រេងទឹកខ្មេះបែបជប៉ុន = ថ្លើមក្ងាន
នេះជារបៀបទទួលទានដែលមានលក្ខណៈពិសេសម្យ៉ាងផងដែរ។
ផ្លែបឺ + Shouyu + ទឹកក្រូចឆ្មា = ត្រីធូណា
បើពិតជាដូច្នេះមិនចាំបាច់ទៅញ៉ាំអាហារឆ្ងាញ់ៗទៀតទេ។
ទឹកដោះគោ + Takuwan (ជ្រក់) = ស៊ុបពោត
រសជាតិនេះប្រហែលជាពិត។
Socola + ប៉េងប៉ោះ = ស៊ុបពោត
មិនដឹងថារសជាតិនេះពិតដែរទេ។
Natto + Socola = Malt (ម៉ាល់ត៍)
Nice idea !!! អាចដាក់ក្នុងការពិន័យពេលលេងហ្គេមចាញ់។
នៅមានការសាកល្បងជាច្រើនទៀតប្រសិនបើអ្នកហ៊ានភ្លក់ឬប្រើវិធីសាស្ត្រនៅដើមអត្ថបទក៏ជាគំនិតល្អដែរ។
ត្រសក់ + ទឹកឃ្មុំ = ត្រសក់ស្រូវ
ត្រសក់ + ភេសជ្ជៈមានខ្ញី = ត្រសក់ស្រូវ
ផ្លែប៉ោម + ទឹកដោះគោ = ស្ត្រប៊េរី
ផ្លែប៉េងប៉ោះ + ស្ករ = ស្ត្រប៊ឺរី -ល-។
Kengo Abe