តើអ្នកដឹងថាការដាក់ទណ្ឌកម្មក្នុងរូបភាពនេះមានន័យដូចម្តេចទេ?
តាំងពីបុរាណប្រទេសនីមួយៗមានការដាក់ទណ្ឌកម្មចម្លែកខុសៗគ្នាដែលខ្លះនៅតែមានរហូតមកដល់សព្វថ្ងៃ។ ឧទាហរណ៍នៅសហរដ្ឋអាមេរិកការដាក់ទណ្ឌកម្មចំពោះបុរសម្នាក់ដែលបើកបរលើចិញ្ចើមផ្លូវវ៉ាឡានក្រុងសាលាឈររយៈពេល ២ ថ្ងៃនៅស្តុបកាន់ផ្លាកសរសេរថា៖
“ខ្ញុំពិតជាល្ងង់ដែលបើកបរលើចិញ្ចើមផ្លូវដើម្បីជៀសឡានក្រុង។”
ការដាក់ទណ្ឌកម្មនេះក៏មិនធ្ងន់ប៉ុន្មានដែរ។
ដូច្នេះបើក្រឡេកមើលរូបខាងក្រោម តើអ្នកគិតថាបុរសដែលលុតជង្គង់លើដីត្រូវទទួលទណ្ឌកម្មអ្វី?
រូបភាព https://mag.japaaan.com/archives/21273
នៅជប៉ុនក្នុងសម័យអេដូប្រាសាទមានវិន័យចែងព្រះសង្ឃដែលប្រព្រឹត្តខុសត្រូវបណ្តេញចេញពីវត្ត។
ដើមឡើយ ពេលក្រឡេកមើលវិធីនេះហាក់ដូចជាអស់សំណើច និងហួសហេតុ ប៉ុន្តែចំពោះបព្វជិតមានការពន្យល់ដោយឡែក។
សំពត់បុឹង Fundoshi តំណាងឲ្យសម្លៀកបំពាក់។
ត្រីដែលព្រះសង្ឃខាំក្នុងមាត់ប្រៀបដូចជាអាហារ។
ហើយចំណែកឆ័ត្របង្ហាញពីកន្លែងរស់នៅ។
“ការបរិភោគ សម្លៀកបំពាក់ និងកន្លែងស្នាក់នៅ” គឺជាតម្រូវការចាំបាច់ទាំង ៣ របស់មនុស្ស។ វត្តដាក់ទណ្ឌកម្មទាំងបីនេះមុនពេលត្រូវបណ្តេញចេញមានន័យថា គ្មានអ្វីគួរឲ្យអាណិតទៀតទេ។ ម្យ៉ាងវិញទៀត ប្រសិនបើព្រះសង្ឃជាអ្នកបួស ការដាក់ទណ្ឌកម្មខាំត្រីមានន័យថា បុគ្គលនោះបានវិលត្រឡប់ទៅរកការរស់នៅរបស់មនុស្សធម្មតា។
រូបភាព https://mag.japaaan.com/archives/21273
ក្នុងរូបភាពមានព្រះសង្ឃម្នាក់ទៀតកាន់ខ្សែព័ទ្ធជុំវិញករបស់អ្នកដែលទទួលទណ្ឌកម្ម នាំជនម្នាក់នេះដង្ហែរតាមដងផ្លូវដោយលុតជង្គង់លើដី។ ការដាក់ទណ្ឌកម្មដ៏អាម៉ាសធ្វើឲ្យអ្នកទទួលទោសមានអារម្មណ៍ខ្មាសគេ។ មនុស្សជាច្រើនឆ្ងល់ថា តើព្រះសង្ឃបួសទាំងនេះហូបត្រីទាំងនោះមែនឬយ៉ាងណា ប្រវត្តិសាស្រ្តភាគច្រើនមិនបានកត់ត្រាទុកទេ។
ទោះជាយ៉ាងណា បើប្រៀបនឹងការដាក់ទណ្ឌកម្មដ៏គួរឲ្យរន្ធត់នៅសម័យអេដូដូចជាវះពោះ និងកាត់ក្បាល ការដាក់ទណ្ឌកម្មនេះហាក់ដូចជាស្រាលជាង។
Kengo Abe