បច្ចេកវិទ្យា និងភាពប៉ិនប្រសប់បង្ហាញតាមរយៈគំរូម៉ូដែលមីកំប៉ុង
តើអ្នកស្គាល់ក្រុមហ៊ុន Bandai ទេ? ផលិតផលដែលល្បីល្បាញបំផុតរបស់ក្រុមហ៊ុនគឺម៉ូដែលរូប Gundam ។
រូបភាព https://www.goodspress.jp/features/247612/3/
គំរូរូប Gundam នេះចេញផ្សាយតាំងពីពេលខ្ញុំរៀនបឋមសិក្សា។ ក្រោយរយៈពេល ៤០ ឆ្នាំបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bandai កាន់តែមានការរីកចម្រើងឡើងៗ។
កាលពីមុនផាត់ពណ៌ត្រូវធ្វើដោយដៃ ប៉ុន្តែសព្វថ្ងៃនេះផាត់គំនូរតួអង្គ Anime ស្ទើរតែបែងចែកជាផ្នែក។ តួអង្គមានលក្ខណៈរស់រវើកធ្វើចលនាដូចក្នុងខ្សែភាពយន្ត។
បច្ចុប្បន្នពឹងទៅលើបច្ចេកវិទ្យាទំនើបក្រុមហ៊ុនចាប់ផ្តើមអភិវឌ្ឍផលិតផលប្លែកៗ ដោយចាប់ផ្តើមពីវគ្គដំបូងរបស់តួអង្គ Doraemon ។
រូបភាព https://getnews.jp/archives/2566664
តើអ្នកជឿថា Bandai ធ្វើទាំងកំប៉ុងមីដែល Nobita-kun ចម្អិនទេ? នេះជាគំនិតបំផុសថ្មីពិតជាមិនគួរអោយជឿ។
ប្រសិនបើអ្នកក្រឡេកមើលផ្នែកនីមួយៗវាប្រាកដជា Ramen មែនថែមទាំងមានក្លិនផងដែរ។
អ្នកមើលវីដេអូនេះពិតជាមិនគួរអោយជឿសោះ។
ផ្នែកខាងក្រោយរបស់ផលិតផលមានបិទឃ្លាម៉ាក និងអក្សរដូចច្បាប់ដើមលើកលែងតែវាមិនអាចបរិភោគបាន។
បច្ចុប្បន្នមានមតិជាច្រើនចំពោះផលិតផលនេះ មនុស្សជាច្រើនយល់ថាក្រុមហ៊ុនមិនគួរខ្ជះខ្ជាយបច្ចេកវិទ្យាទំនើបទៅលើមីកំប៉ុងទេ។
នេះជាផលិតផលរបស់ក្រុមហ៊ុន។
រូបភាព https://japanese.engadget.com/2019/09/27/figure-rise-labo-3/
តើអ្នកគិតថានេះគ្រាន់តែជា figure ធម្មតាទេ? មិនមែនទេ figure នេះធ្វើហើយទើបលាបពណ៌តាមក្រោយហើយត្រូវបានធ្វើពីជ័រមានពណ៌ស្រាប់។ សូមក្រឡេកមើលការរចនារបស់ប៉េងប៉ោងវាពិតជាស្អាត។
ប្រសិនបើប្រើតែជ័រទន់មានពណ៌ស្រាប់ម៉ូដែលនឹងមើលទៅដូចជាគ្មានវិញ្ញាណ។ ដូច្នេះផ្នែកក្រោយបន្ថែមពណ៌ផ្កាឈូកឬពណ៌ស្បែកតាមកន្លែងជាក់លាក់មួយចំនួនដើម្បីផ្លាស់ប្តូរទម្រង់មុខ។ ភ្នែករបស់តួអង្គមិនមែនជាផ្ទាំងស្អិតទេប៉ុន្តែត្រូវបានធ្វើពីជ័រទន់។
សម្ភារៈសំលៀកបំពាក់ក៏ដូច្នេះដែរ។
Bandai គឺជាក្រុមហ៊ុនដែលផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាឈានដល់កម្រិតមួយដែលមិនគួរឱ្យជឿដោយទទួលបានការទទួលស្គាល់ទូទាំងពិភពលោកបន្តិចម្តងៗ។
ទោះជាយ៉ាងណាក៏ដោយអ្វីដែលពួកគេចង់ធ្វើគ្រាន់តែជាមីកំប៉ុងឬ?
Kengo Abe