របស់របរប្រើប្រាស់ក្នុងរដូវវស្សាដែលបំផុសគំនិតដោយតួអង្គ Doraemon
ចាប់ពីថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២០ ហាងអនឡាញរបស់ការិយាល័យប្រៃសណីយ៍បើកលក់របស់របរប្រើប្រាស់ក្នុងរដូវវស្សាដែលបំផុសគំនិតដោយតួអង្គ Doraemon ពណ៌ដែលប្រើសម្រាប់រចនាផ្តោតសំខាន់លើពណ៌ផ្ទៃមេឃរបស់ឆ្មាយន្ត។
អ្នកអាចរកទិញរបស់ប្រើប្រាស់ក្នុងរដូវវស្សាដូចជាឆ័ត្រ តុក្កតាភ្លៀង កាបូបការពារជ្រាបទឹក និងបន្ទះត្រនាប់ឆ័ត្រកុំអោយជ្រាបទឹក។
លើសពីនេះអ្នកអាចបញ្ជាទិញជាឈុតសម្រាប់ជូនមិត្តភក្តិ និងមនុស្សជាទីស្រឡាញ់របស់អ្នក។ កម្មវិធីមានរយៈពេលរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ហើយអាចបញ្ចប់ឆាប់ៗអាស្រ័យលើបរិមាណទំនិញ។
បញ្ជាទិញតាមតំណភ្ជាប់ប្រសិនបើអ្នកចូលចិត្តផលិតផលប្លែកៗរបស់ឆ្មា Doraemon ខាងក្រោម។
https://www.shop.post.japanpost.jp/shop/pages/doraemon_home04.aspx
Chee