កម្រងរូបភាពបង្ហាញពីពេលវេលាក្នុងជីវិតដែលមនុស្សគ្រប់គ្នាធ្លាប់ជួបប្រទះ

នៅក្នុងជីវិតប្រចាំថ្ងៃមានពេលខ្លះធ្វើអោយយើងភ្លឹកអារម្មណ៍មួយសន្ទុះ ជួនកាលវាគ្រាន់តែជាកំហុសតូចតាចប៉ុណ្ណោះ ប៉ុន្តែមនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់ជួបម្តងក្នុងជីវិត។ វិចិត្រករគូររូបគំនូរឈ្មោះ Ryosuke Otomo គូរកម្រងរូបភាព​និយាយពីរបស់ប្រើប្រចាំថ្ងៃ។

Otomo ហៅសេ៊រីគំនូរនេះថា “One Scenes” #ワンシーン画 ហើយ update លើគណនី Twitter ផ្ទាល់ខ្លួន។ រូបភាពនីមួយៗ​បង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់វិចិត្រករ ហើយយើងក៏ប្រាកដជាយល់ផងដែរ។

នេះជាពេលដែលអ្នកយកប្រអប់ natto ចេញពីឈុតអាហារហើយក្រដាសខ្ចប់ក៏ធ្លាក់ចុះ។

ពេលនេះអ្នកដឹងថាកន្សែងធ្លាក់ចូលទឹកហើយវាសើម។

ពេលដែលអ្នកប្រើអស់ Sticker ហើយសម្រេចបកទាំងស្រទាប់ចុងក្រោយ។

ពេលអ្នកបកស្កុតចេញពីធុងក្រដាសតែវាជាប់ស្កុតម្ខាងទៀត។

ពេលដែលអ្នកហែកកញ្ចប់ប្លាស្ទិចត្រឹមតែស្រទាប់លើប៉ុណ្ណោះ។

នៅពេលអ្នកចង់ដាក់ដបចូលទូរទឹកកកតែវាមិនល្មម។

អ្នកអាចស្វែងយល់បន្ថែមអំពីស៊េរីទាំងនេះលើ Twitter របស់វិចិត្រករ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: