មូលហេតុអ្វីធ្វើអោយរូបតួអង្គ Amabie មានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសជប៉ុនកំឡុងជំងឺកូវីដ-១៩ រាតត្បាត?
រូប Amabie ដែលកំពុងតែល្បីនៅក្នុងប្រទេសប្រទេសជប៉ុនរួមជាមួយជំងឺកូវីដ-១៩ ។
នេះជារូបភាពដើមនិយាយទៅដូចជាមិនអោយតម្លៃវាមើលទៅមិនខុសពីគំនូរកូនក្មេងឡើយ។ Amabie ជាបិសាចក្នុងរឿងព្រេងនិទានរបស់ជប៉ុនបង្ហាញខ្លួនក្រោមពន្លឺលើសមុទ្រ។ ការបង្ហាញខ្លួនរបស់បិសាចមានប្រផ្នូរពីរការប្រមូលផលល្អឬជំងឺរាតត្បាត។
បិសាចរូបនេះនិយាយថា “មនុស្សដែលរងគ្រោះព្រោះជំងឺរាតត្បាតគ្រាន់តែគូររូបរបស់ខ្ញុំ” ។
ព្រោះតែពាក្យទាំងនេះទើប Amabie ល្បីខ្លាំងនៅឆ្នាំ ២០២០ ។ ការនិយមគូររូប Amabie បង្រ្កាបជំងឺកូវីដ-១៩ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
មិនត្រឹមតែប៉ុណ្ណឹងផលិតផលដែលមានរូប Amabie ក៏មានប្រជាប្រិយភាពផងដែរ។
ឧទាហរណ៍ដូចជាផ្លិត Amabie ។
រូបភាព https://mainichi.jp/graphs/20200518/hpj/00m/040/006000g/3
ឬ Sticker
រូបភាព https://www.mercari.com/jp/items/m74790023271/
ប៊ិច
រូបភាព https://www.netsea.jp/shop/38396/184002
ស្ករគ្រាប់
រូបភាព https://momo-fuku.jp/products/detail10002555.html
ម៉ាស
រូបភាព Google
នំ
រូបភាព https://momo-fuku.jp/products/detail10002555.html
តុក្កតា
រូបភាព https://originalnews.nico/250359
ស្រាបៀរ
រូបភាព https://entabe.jp/30970/sanktgallen-releases-amabie-ipa
រួមទាំងអាវយឺត និងបន្តោងសោរជាច្រើនផ្សេងទៀត។
អាចនិយាយបានថានេះជារបៀបយកតម្រាប់តាម ប៉ុន្តែបើមិនមែនរូប Amabie តែរូប Doraemon យ៉ាងណាវិញ? ច្បាស់ជាលក់ដាច់មិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេប្រហែលនៅគ្រប់ទីកន្លែង។ ទោះជាយ៉ាងណាយល់ល្អអ្នកកុំធ្វើដូច្នោះព្រោះតួអង្គ Doraemon ត្រូវបានចុះឈ្មោះរក្សាសិទ្ធិ។ អ្នកត្រូវមានអាជ្ញាប័ណ្ណហើយភាគច្រើនត្រូវស្ថិតក្នុងទម្រង់ចែកចំណែកប្រាក់ចំណេញ។
ចុះចំណែក Amabie វិញ? គ្មានអ្នកដាក់ពាក្យសុំរក្សាសិទ្ធទេដូច្នេះប្រសិនបើចង់សុំការអនុញ្ញាតក៏មិនដឹងថាត្រូវសួរនរណាដែរ។ មិនត្រឹមតែប៉ុណ្ណឹងច្បាប់រក្សាសិទ្ធិនឹងគ្មានប្រសិទ្ធភាពក្រោយរយៈពេល ៧០ ឆ្នាំបន្ទាប់ពីម្ចាស់ទទួលមរណៈភាព។ ហេតុនេះអ្នករាល់គ្នាអាចប្រើរូបភាព Amabie ។
ចូរយើងវិភាគអំពីតួអង្គមួយទៀតគឺ Mickey ។
រូបភាព https://www.kottolaw.com/column/190913.html
យោងតាមច្បាប់របស់ជប៉ុនខែឧសភាឆ្នាំ ២០២០ Mickey នឹងលែងស្ថិតនៅក្រោមច្បាប់ការពារកម្មសិទ្ធិបញ្ញាទៀតហើយ។ ប៉ុន្តែយោងទៅតាមច្បាប់របស់សហរដ្ឋអាមេរិកមានរយៈពេលរហូតដល់ឆ្នាំ ២០២៣ ។
លើសពីនេះរូបរាងរបស់កណ្តុរ Mickey តែងតែផ្លាស់ប្តូរ តើវាដូចជាកណ្តុរ Mickey ដែលត្រូវបានចុះបញ្ជីតាំងពីដំបូងដែរទេ? បន្ទាប់ពីបាតុភូតរូប Amabie ខ្ញុំគិតថារូប Mickey នឹងល្បី។
សរុបសេចក្ដីរូប Amabie ហាក់ដូចជាជួយដល់ប្រទេសជប៉ុនក្នុងស្ថានភាពជំងឺលើកនេះ ស្ថេរភាពប្រសើរឡើងទោះបីជាគោលនយោបាយប្រឆាំងនឹងជំងឺរបស់រដ្ឋាភិបាលមានភាពធូររលុងក៏ដោយ។
Kengo Abe