តារាកំប្លែងល្បីម្នាក់ត្រូវហាមមិនអោយបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ព្រោះតែការសម្តែងមិនសមរម្យ
ពេលថ្មីៗនេះសិល្បករជប៉ុនចាកចេញពីវិស័យសិល្បៈដោយសាររឿងអាស្រូវគ្រឿងលើកកម្លាំងឬអាកប្បកិរិយាសម្តែងមិនល្អលើកញ្ចក់ទូរទស្សន៍។ Egashira 2:50 (江頭2:50) គឺជាសិល្បករម្នាក់ស្ថិតក្នុងស្ថានភាពបែបនេះ។ ការសម្តែងរបស់គាត់មានលក្ខណៈមិនសមរម្យ រាល់ពេលបង្ហាញខ្លួនគាត់មិនពាក់អាវទេត្រឹមតែស្លៀកខោវប៉ុណ្ណោះ។
ជួលកាលលោក Egashira ថែមទាំងស្រាតខោវរបស់ខ្លួនទៀតធ្វើអោយស្ទូឌីយោទាំងមូលភ័យស្លន់ស្លោ។
រូបភាព http://geinoutokudane.blog.jp/archives/5872433.html
នៅឆ្នាំ ២០១១ បន្ទាប់ពីរញ្ជួយដីរលកយក្សស៊ូណាមិគាត់ត្រូវគេវាយតម្លៃវិជ្ជមានព្រោះតែទង្វើល្អ។ ពេលនោះគាត់ជួលឡានដឹកទំនិញផ្ទុកស្បៀងអាហារ ហើយបើកទៅអោយដោយផ្ទាល់នៅតំបន់ជនរងគ្រោះ។ ក្រោយមកគេមិនឃើញគាត់បង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ទៀត មូលហេតុក៏ស្រដៀងនឹងស្ទីលរបស់ Egashira ដែរ។
មានម្តងគាត់ និងក្រុមការងារទូរទស្សន៍ទៅថតនៅប្រទេសទួរគី គាត់ដើរឡើងកន្លែងប្រកួតរបស់អ្នកចំបាប់ត្រឹមស្លៀកក្រណាត់បាំងដូច Sumo ប៉ុណ្ណោះ។ បន្ទាប់មកគ្រប់យ៉ាងដំណើរការរលូនព្រោះមនុស្សទាំងអស់គ្នាគាំទ្រចំពោះការសម្តែងរបស់លោក។ ប៉ុន្តែកាន់តែសម្តែងកាន់តែធ្វើហួសគាត់ដោះទាំងក្រណាត់បាំងលើខ្លួនចេញ។ សាលទាំងមូលសើចតែភ្លាមៗនោះប៉ូលីសតួកគីប្រញាប់ប្រញាល់ចាប់ខ្លួនគាត់។
បន្ទាប់ពីត្រលប់ទៅប្រទេសជប៉ុនវិញគាត់នៅតែបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ពេលថ្ងៃដែលមានឈ្មោះថា “Waratte iitomo” ។ នៅពេលត្រូវអ្នកនិពន្ធម្នាក់ឈ្មោះ Hashida Sudako និយាយថា៖ “អូតារាល្បីនៅក្នុងប្រទេសតួកគីនោះអី” ។ ដូច្នេះក្នុងអំឡុងពេលផ្សាយផ្ទាល់ Egashira ថើប Hashida-san យ៉ាងច្រើន និងវាយប្រហារការចំអករបស់អ្នកនិពន្ធអាយុ ៨៧ ឆ្នាំ។ ដោយហេតុផលនេះគាត់ត្រូវហាមឃាត់មិនអោយបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍។
រូបភាព http://geinoutokudane.blog.jp/archives/5872433.html
លើសពីនេះគាត់ថែមទាំងចូលរួមនៅក្នុងកម្មវិធី VOCABULA ហើយជាការពិតកម្មវិធីនេះទស្សនិកជនក៏ស្គាល់នឹងការសម្តែងរបស់គាត់ផងដែរ។ ថ្ងៃមួយអ្នកឧបត្ថម្ភចូលស្ទូឌីយោដើម្បីមើលដូច្នេះបុគ្គលិកក៏បានផ្តាំ Egashira កុំធ្វើសកម្មភាពទាំងនោះ។ ប៉ុន្តែទីបំផុតគាត់នៅតែធ្វើដូចជាទម្លាប់ហើយរឿងនោះក៏កើតឡើងម្តងទៀត។
ស្មានថាទង្វើឆ្កួតនោះត្រូវបានបញ្ចប់ ប៉ុន្តែមិនត្រឹមតែប៉ុណ្ណឹងក្នុងឱកាសគម្រប់ខួប DVD របស់ខ្លួនផ្ទាល់នៅហាង DVD ធំមួយដែលមានឈ្មោះថា Tower Records- Shinjuku គាត់នៅតែបន្តសម្តែងតាមទម្លាប់នៅចំពោះមុខអ្នកគាំទ្រចំនួន ៣០០ នាក់។ និយាយអោយខ្លីបុរសម្នាក់នេះតែងតែបង្កបញ្ហា ពាក្យមួយមាត់និយាយពីសិល្បករវ័យ ៥៤ ឆ្នាំរូបនេះប្រហែលជាមានតែពាក្យមួយគត់គឺ “Baka” !
ដោយសារតែ Egashira មិនអាចបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ទើបបច្ចុប្បន្នលោកបង្កើត YouTube ហើយភាគច្រើនសម្តែងលើគេហទំព័របស់ខ្លួន។
ប្រសិនបើអ្នកចង់ដឹងថាសិល្បកររូបនេះកំពុងសម្តែងអ្វីលើ YouTube សូមចុចមើលគេហទំព័ររបស់ Egachan ដោយផ្ទាល់។
https://www.youtube.com/channel/UCL6JY2DXJNDOIqCP1CRADng
Kengo Abe