ការធ្វេសប្រហែសរបស់ Youtube “នេះមិនមែនជាវីដេអូសម្រាប់កុមារ” ទេ
ទោះបីនៅលើវីដេអូមានឃ្លាសរសេរថា “មិនមែនសម្រាប់កុមារ” ប៉ុន្តែថ្មីៗនេះ Youtube បានប្តូរវីដេអូនេះទៅជា “សម្រាប់កុមារ” ។ យោងតាមច្បាប់របស់ Youtube វីដេអូដែលត្រូវគេចាត់ទុកថា “Made for Kids” ត្រូវបិទផ្នែកបញ្ចេញយោបល់។
ប៉ុន្តែតើកុមារគួរមើលទេ?
"もぺもぺ"(Mope Mope) on my channel is now unbelievably set as "made for kids" by YouTube. Because of this change, comments are turned off currently. I have just requested to review this decision.https://t.co/eKdu93JX2x https://t.co/18y8A0XYMy
— Optie (@Optie_f) May 27, 2020
សូមកុំច្រឡំព្រោះតែរូបភាពគួរអោយស្រឡាញ់នៅដើមវីដេអូ។ គ្រប់យ៉ាងមិនប្រាកដថាបែបនេះទេព្រោះឃ្លាបញ្ជាក់ថាមិនមែនសម្រាប់កុមារ។
រូបភាពពីវីដេអូ
នៅក្នុងព្រៃមួយផ្កាឈូករ័ត្នរីករាយសប្បាយតាមបទភ្លេង តើអ្វីទៅមិនអាចមើល?
រូបភាពពីវីដេអូ
បាល់រីករាយលោតរាំតាមបណ្តោយផ្លូវពណ៌លឿងពិតជាគួរអោយស្រលាញ់ណាស់។
រូបភាពពីវីដេអូ
នៅពេលក្រឡេកមើលពីកន្លែងផ្កាឈូករ័ត្ន និងបាល់លោតរាំរហូតមកដល់កន្លែងនេះនៅតែជាវីដេអូដែលសាកសមសម្រាប់កុមារ។
រូបភាពពីវីដេអូ
ទោះយ៉ាងណាស្រាប់តែមានរូប…
រូបភាពពីវីដេអូ
Optie មិនយល់ពីមូលហេតុដែលគេហទំព័រ YouTube បែងចែកវីដេអូសម្រាប់កុមារ ហើយចំណែកអ្នកនិពន្ធក៏មិនផ្តោតលើកុមារដែរ។
ទំនងជាការផ្លាស់ប្តូរនេះមិនមែនដោយសារមនុស្សធ្វើទេ ជាពិសេសក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតការត្រួតពិនិត្យតាម Youtube ប្រើ AI កើនឡើង។ សំណាងល្អ Youtube ទទួលយកសំណើរបស់ Optie ហើយដកផ្នែក “Made for Kids” ចេញពីវីដេអូនេះ។
នេះជាកំហុសមួយសង្ឃឹមថាគ្មានកុមារត្រូវបន្លាច។
ប្រសិនបើអ្នកគ្រប់អាយុហើយចង់មើលវីដេអូទាំងមូលសូមចុចចូលវីដេអូខាងក្រោម។
ហើយប្រសិនបើអ្នកចង់មើលផលិតផលផ្សេងទៀតរបស់ Optie អាចតាមដាន Youtube ឬ Twitter របស់សិល្បករនេះ។
មិនមែនវីដេអូទាំងអស់សុទ្ធតែគួរអោយខ្លាចនោះទេ។
Sacchan