ទេសភាពភូមិ Aogashima ប្រទេសជប៉ុនត្រូវបានកសាងលើមាត់ភ្នំភ្លើងសកម្ម

នៅភូមិមួយឈ្មោះ Aogashima កោះ Izu មានចម្ងាយ ៣៥០ គីឡូម៉ែត្រខាងត្បូងទីក្រុងតូក្យូប្រទេសជប៉ុនមានទទឹង​តែ ២,៥ គីឡូ​ម៉ែត្រ និងបណ្តោយ ៣,៤ គីឡូម៉ែត្រ។ ចម្ងាយពីផ្ទៃសមុទ្រ ៤២៣ មែ៉ត្រព័ទ្ធជុំវិញដោយរង្វង់កម្ពស់ ១,៣០០ ម៉ែត្រជាកន្លែងដែលមានអាកាសធាតុល្អ។ ប៉ុន្តែកន្លែងនេះស្ថិតលើភ្នំភ្លើងដែលកំពុងដំណើរការធ្វើអោយមនុស្ស​ជា​ច្រើនគ្រាន់តែឮឈ្មោះក៏ខ្លាចដែរ។

Aogashima គឺជាភ្នំភ្លើងសកម្ម បន្ទុះភ្នំភ្លើងចុងក្រោយនៅឆ្នាំ ១៧៨០ ពេលនោះវាបានសម្លាប់ប្រជាជនកោះជាងពាក់​កណ្តាល។ ទោះយ៉ាងណាមិនសូវមានអ្នកដឹងថាភ្នំនេះត្រូវបានភ្នាក់ងារឧតុនិយមជប៉ុនចាត់ចំណាត់ថ្នាក់ភ្នំភ្លើង​ប្រភេទ C ទេ។

រូបភាព https://www.dulichbui.vn/

ទីតាំងស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកដាច់ឆ្ងាយពីកន្លែងជាច្រើន ប៉ុន្តែភ្ញៀវទេសចរណ៍ភាគច្រើនបានអោយ​ដឹង​ថា Aogashima ជាកន្លែងល្អសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ និងសម្រាកលំហែក្នុងប្រភពទឹកក្តៅនៅទីនេះ។ ទោះបីជាត្រូវគេចាត់ទុកជាភូមិតូចជាងគេនៅក្នុងប្រទេសជប៉ុន ប៉ុន្តែយោងទៅតាម​អ្នក​ភូគព្ភ​សាស្ត្រ​បាន​អោយ​ដឹង​កោះ​នេះ​បង្កើត​ឡើង​ដោយភ្នំភ្លើងចំនួន ៤ ក្រោមទឹក។ ប្រសិន​បើក្រឡេកមើលពីលើភូមិស្ថិតក្នុង​ជ្រលង​ភ្នំ​នៅកណ្តាលមហាសមុទ្រ។

រយៈពេល ៥០ ឆ្នាំបន្ទាប់ពីបន្ទុះភ្នំភ្លើងប្រជាជនវិលត្រឡប់មកកោះវិញដើម្បីរស់នៅ។ អ្នកភូមិមិនខ្វល់ពីគ្រោះថ្នាក់ពួក​គេ​ធ្វើលំនៅដ្ឋានតាមជញ្ជាំងបញ្ឈរនៃរណ្ដៅភ្នំភ្លើង។ នៅលើកោះមានសាលារៀន ការិយាល័យប្រៃសណីយ៍ Onsen និងភោជនីយដ្ឋានផ្តល់ភាពងាយស្រួលដល់ប្រជាជន។ ជីវភាពលើកោះមានសន្តិភាព ខ្យល់បរិសុទ្ធ ហើយបរិយាកាស​ត្រជាក់។ ដោយមូលហេតុ​នេះបក្សីព្រៃជាច្រើនមកជ្រកកោនក្នុងភូមិ Aogashima នៅរដូវរងា។

រូបភាព http://cstc.cand.com.vn/

រូបភាព https://www.ivivu.com/blog/

ប្រជាជនលើកោះមានផលិតកសិកម្ម នេសាទ និងបើកសេវាកម្មជាច្រើនដើម្បីបំពេញតម្រូវការភ្ញៀវទេសចរណ៍ រាល់​សកម្មភាពលើកោះមានភាពសាមញ្ញ។ កំដៅខាងក្រោមភ្នំភ្លើងជួយជាចំណែកអោយប្រជាជនកក់ក្តៅ ប្រើទឹកក្តៅ និងចំហាយក្តៅសម្រាប់ចម្អិនអាហារ។

រូបថតពេលរាត្រីនៅ Aogashima រូបភាព៖ whenonearth

ភោជនីយដ្ឋានមួយនៅលើកោះ រូបភាព wordpress

ប្រសិនបើមានឳកាសអ្នកអាចទៅ Aogashima ម្តង រោងចក្រផលិតអំបិល Hingya នៅជាប់រណ្តៅភ្នំភ្លើងដែលភ្ញៀវទេសចរណ៍អាចទស្សនាដំណើរការផលិតផលអំបិលគុណភាពខ្ពស់ពីសមុទ្រ Kuroshio សម្បូរទៅដោយរ៉ែ និងកាល់​ស្យូម។ នេះជាអំបិលដែលមានគុណភាពខ្ពស់ប្រើសម្រាប់ចម្អិនម្ហូបជប៉ុន។

ម៉្យាងទៀតភ្ញៀវអាចសម្រាកលំហែក្នុងបន្ទប់សូណាជាមួយនឹងទឹករ៉ែធម្មជាតិល្អសម្រាប់សុខភាពឬសូណាកំដៅ Fureai Community Spa ប្រើចំហាយភ្នំភ្លើងមានទីតាំងស្ថិតនៅកណ្តាលកោះ។ មុខម្ហូបល្បីលើកោះគឺដំឡូងចំហុយ និងស៊ុតចំហុយដោយចំហាយទឹកក្តៅធម្មជាតិ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: