បំណងប្រាថ្នាចុងក្រោយដែលមិនអាចសម្រេចរបស់តារាកំប្លែង Shimura Ken
អតីតតារាកំប្លែងជើងចាស់របស់ជប៉ុនឈ្មោះ Shimura Ken បានទទួលមរណៈភាពជាងមួយខែដោយសារជំងឺកូវីដ-១៩ ។ ការចាកចេញរបស់លោកបន្សល់ទុកនូវភាពសោកស្តាយដ៏ធំធេងសម្រាប់វិស័យសិល្បៈជប៉ុន។
រូបភាព https://www.nikkei.com/article/DGXMZO57387450Q0A330C2CC0000/
រយៈពេល ៥០ ឆ្នាំលោក Shimura Ken ធ្វើការក្នុងវិស័យសិល្បៈ គាត់ទទួលបានជោគជ័យក្នុងការងារហើយស្ទើរតែ ១០០% សាធារណៈជនទទួលស្គាល់។ សូម្បីតែមិត្តភក្តិអន្តរជាតិក៏ស្រឡាញ់សិល្បករជើងចាស់រូបនេះជាអ្វីដែលមិនមែនសិល្បករជប៉ុនទាំងអស់សុទ្ធតែអាចធ្វើបាននោះទេ។
ទោះបីជាមានកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បតិ្ត ប៉ុន្តែគាត់នៅតែជ្រើសរើសរស់នៅម្នាក់ឯង។ ក្រៅពីនេះមានពាក្យចចាមអារាមជាច្រើនទាក់ទងនឹងរឿងស្នេហាជាមួយសិល្បករស្រីផងដែរ។ ក្នុងក្រសែភ្នែករបស់អ្នកដែលនៅជុំវិញគាត់ជាមនុស្សចូលចិត្តផឹកស្រា និងជក់បារីដល់ថ្នាក់មិនចោលទើបជ្រើសរស់នៅដោយសេរីភាព។
មិត្តល្អរបស់គាត់និយាយថាខ្ញុំរាប់អានជាមួយ Shimura Ken តាំងពីនៅក្មេង រយៈពេល ៦០ ឆ្នាំកន្លងមកយើងនៅតែរាប់អានគ្នា។ នៅចំពោះមុខមិត្តភក្តិជិតស្និទ្ធទើបសិល្បកររូបនេះបង្ហាញពីមនុស្សពិតរបស់ខ្លួន។ នេះជាអ្វីដែលមិត្តរបស់គាត់រៀបរាប់៖
Shimura ពិតជាមមាញឹកខ្លាំងណាស់អាចទៅលេងស្រុកកំណើតត្រឹមថ្ងៃចូលឆ្នាំ ដូច្នេះអ្នកទាំងពីរក៏មិនសូវទំនាក់ទំនងគ្នាទេ។ ក្នុងចំណោមអ្នកទាំងពីរមានម្នាក់ទៅផ្ទះម្នាក់ទៀតដើម្បីបបួលផឹកជាមួយគ្នា។
នៅពេលម្តាយរបស់ Shimura (ទទួលមរណៈភាពក្នុងឆ្នាំ ២០១៥) ពេលម្តាយគាត់នៅរស់ពួកយើងទាំង ៤ នាក់មានប្តីប្រពន្ធខ្ញុំ Shimura និងម្តាយរបស់ Shimura ជួបជុំគ្នាញ៉ាំចំណីដែលម្តាយគាត់ធ្វើ និងរីករាយទទួលឆ្នាំថ្មី។ គ្មានអ្វីពិសេសទេតែពេលខ្ញុំនឹកឃើញវាជាពេលវេលាដែលមានតម្លៃបំផុត។
មុននោះខ្ញុំធ្លាប់ទទួលដំណឹងមិត្តចាស់ត្រូវបានគេជ្រើសរើសធ្វើជាអ្នកទទួលពន្លឺកីឡាអូឡាំពិក និងចូលរួមថតខ្សែភាពយន្ត។ ខ្ញុំគិតថាខ្លួនរំខានទើបមិនបានទំនាក់ទំនងទៀត។
ប្រហែលជា ៣ ឆ្នាំមុន Shimura មកផ្ទះខ្ញុំតែម្នាក់ឯងនៅថ្ងៃចូលឆ្នាំថ្មី។ ក្នុងពេលជាមួយគ្នានេះខ្ញុំទៅងូតទឹកនៅបន្ទប់ទឹកសាធារណៈ។ ហើយក្រោយមក Shimura និងប្រពន្ធខ្ញុំទៅទទួលខ្ញុំដល់បន្ទប់ទឹក។
មនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលពេលឃើញតារាកំប្លែងក្នុងបន្ទប់ទឹក។ បន្ទាប់ពីនោះយើងត្រលប់ទៅផ្ទះហើយផឹកជាមួយគ្នាដូចធម្មតា។
នៅពេលនោះយើងមិននិយាយអំពីការងារហើយខ្ញុំក៏មិនបានសួរអ្វីច្រើនដែរ។ ពីព្រោះនៅចំពោះមុខ Shimura Ken ដែលល្បីល្បាញយើងទាំងពីរគ្រាន់តែជាមិត្តភក្តិ។ ប្រសិនបើខ្ញុំធ្វើហួសប្រហែលជាបាត់បង់មិត្តភាព។ បន្ទប់ពីផឹករួចប្រពន្ធរបស់ខ្ញុំតែងតែរៀបចំ Udon អោយយើងទាំងពីរនាក់ជាម្ហូបដែល Shimura ចូលចិត្ត។
រូបភាព https://www.shikoku-np.co.jp/udon/shop/23
បន្ទាប់មកទៀតយើងផឹករហូតដល់ស្រវឹងទើបឈប់។
Shimura គឺជាកូនពៅក្នុងគ្រួសាររដែលមានបងប្អូន ៣ នាក់។ ឪពុករបស់ Shimura ជាគ្រូបង្រៀន Judo ម្នាក់ហើយគួរអោយខ្លាចបំផុត។ គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ និងរងរបួសខួរក្បាលហើយទទួលមរណៈភាពនៅអាយុ ៥៤ ឆ្នាំ។ នៅពេលនោះអាជីពរបស់ Shimura ក៏កាន់តែល្អឡើងឈានដល់កម្រិតមួយថ្មី គួរអោយស្តាយឪពុករបស់ Shimura មិនអាចមើលឃើញដោយផ្ទាល់ភ្នែក។
Shimura ជាមនុស្សមិនសូវនិយាយរឿងផ្ទាល់ខ្លួនទេ ប៉ុន្តែមានម្តង Shimura និយាយថា៖
“មិនថាខ្ញុំស្អប់វាប៉ុណ្ណាទេខ្ញុំចង់ផឹកជាមួយគាត់។ ក្តីស្រមៃដែលមិនអាចទៅរួច”។
ចំណងភ្ជាប់ដែលនាំអោយ Shimura ចូលប្រឡូកក្នុងវិស័យសិល្បៈដោយសារតែគាត់ឃើញឪពុករបស់គាត់សើចពេលមើលកម្មវិធីកំប្លែង។ មនុស្សដែលតែងតែម៉ឺងម៉ាត់ និងស្រែកកំហកខ្លាំងៗពេលខ្លះក៏សើចសប្បាយបែបនេះ។ Shimura ចង់អោយឪពុករបស់គាត់មើលឃើញភាពជោគជ័យដែលគាត់ទទួលបាន។
ទោះបីជា Shimura មិនរៀបការក៏ខ្ញុំជឿថាគាត់តែងតែចង់មានគ្រួសារដែលមានសុភមង្គល។ ហេតុដូច្នេះហើយពេលខ្លះគាត់ទៅផ្ទះមិត្តល្អដើម្បីទទួលអារម្មណ៍កក់ក្តៅក្នុងគ្រួសារ។ ផ្ទុយទៅវិញប្រសិនបើគាត់រៀបការគាត់មិនអាចទទួលជោគជ័យដូចពេលនេះទេ ពិតជាមនុស្សលះបង់សម្រាប់ការងារ។ ប្រធានបទទាក់ទងនឹងរឿងគ្រួសារមានច្រើនក្នុងរឿងកំប្លែងរបស់ Shimura គាត់ចង់នាំមកនូវសំណើចដល់មនុស្សទាំងអស់គ្នា។
មនុស្សម្នាក់មានទ្រព្យសម្បតិ្ត និងកេរ្តិ៍ឈ្មោះដូចជា Shimura ក៏មានរឿងមិនដូចបំណង។ ប្រហែលជាគ្រួសារគឺជាបំណងប្រាថ្នាក្នុងជីវិតរបស់លោក Shimura ដែលមិនអាចសម្រេចបាន។
Kengo Abe