បច្ចេកទេសប្រើសម្រាប់កសាងស្ថាបត្យកម្មប្រាសាទជប៉ុនមានភាពរឹងមាំហើយធន់នឹងរញ្ជួញដី

តើអ្នកធ្លាប់ឮការងារដែលមានឈ្មោះថា Miyadaiku (宮大工) ទេ? ការងារនេះសំដៅអ្នកសាងសង់ប្រាសាទ និងវត្ត​ ខុសពីអ្នកសង់ផ្ទះគេហៅថា Daiku (大工) ពាក្យ Miyadaiku ប្រើបច្ចេកទេសដោយឡែក។

រូបភាព http://www.orido.co.jp/archives/1413

អ្វីដែលពិសេសអ្នកសាងសង់ទាំងនេះមិនចាំបាច់ប្រើសម្ភារៈដែកទេក៏នៅតែអាចកសាងរចនាសម្ព័ន្ធដែលមានភាព​រឹង​មាំ​បំផុត។

បច្ចេកទេសនេះគេហៅថា Tsugite (継手) ប្រើឈើភ្ជាប់ចូលគ្នា ហើយពួកគេក៏មិនប្រើសារធាតុបិទភ្ជាប់អ្វីដែរ។

អ្នកប្រហែលជាឆ្ងល់ហេតុ​អ្វីគេមិនប្រើដែកគោលសម្រាប់ភ្ជាប់ដើម្បីអោយការងារកាន់តែងាយស្រួល? ប៉ុន្តែជាក់ស្តែង​អ្នកសាងសង់ប្រាសាទមិន​អាចប្រើដែកគោលបានទេ។ មូលហេតុ​ចម្បងដើម្បីអោយប្រាសាទរឹងមាំ និងមានអាយុ​កាលយូរជាងផ្ទះប្រជាជនទើប​អ្នក​សាង​សង់ត្រូវប្រើវិធីសាស្រ្តពិសេស។ ក្រៅពីនេះ Tsugite នាំមកនូវអត្ថប្រយោជន៍ ៣ យ៉ាងចំពោះប្រាសាទដូចជា៖

១. រឹងមាំទោះមានរញ្ជួញដី

ប្រទេសជប៉ុនជាប្រទេសដែលមានរញ្ជួញដីកើតឡើងញឹកញាប់។ ពេលរញ្ជួញដីកើតឡើងម្តងៗរចនាសម្ពន្ធ័ទាំងមូលរំញ័រ ដូច្នេះប្រសិនបើប្រើដែកមិនអាចទ្រាំទ្របានទេ។ ហេតុ​នេះភាពធន់របស់ឈើអាចជួយស្រូបយករញ្ជួញដី និង​ការ​ពារមិន​អោយរលំ។

២. ធន់រយៈពេលជាង ១០០ ឆ្នាំ

កន្លែងដែលប្រើដែកងាយនឹងច្រែះប្រើមិនបានយូរឡើយ។

ដូច្នេះអាយុកាលផ្ទះធម្មតាមួយខ្នងប្រហែល ២៦ ឆ្នាំ ដោយឡែកពឹងទៅលើបច្ចេកទេសពិសេសប្រាសាទមានអាយុកាលរាប់រយឆ្នាំ។ ប្រាសាទ Horyuji គឺជាប្រាសាទដែលមានអាយុកាលយូរបំផុតនៅប្រទេសជប៉ុនជាង ១៣០០ ឆ្នាំស្ថិត​លើ​ទឹក​ដី​បុរាណ។

រូបភាព http://www.sciencehome-n.com/staffblog/slug-509b9da3cdbe98fc7c3316ddf2a4ae42

នៅលើពិភពលោកមានសំណង់បុរាណជាច្រើនទៀត ប៉ុន្តែភាគច្រើនជាសំណងបាក់បែកហើយមិន​អាចប្រើបាន។ ចំពោះប្រាសាទ Horyuji នៅដដែលរហូតមកដល់សព្វថ្ងៃ។

កម្ពស់ប្រាសាទមិនទាបទេ ប៉ុន្តែនៅតែស្ថិតស្ថេររយៈពេល ១៣០០ ឆ្នាំកន្លងមក ហើយប្រឈមនឹងរញ្ជួញដីជាច្រើន​ដង​ក្នុង​តំបន់។

៣. ងាយកែច្នៃឡើងវិញ

ដោយសារឈើត្រូវបានតម្រៀបភ្ជាប់គ្នាដូច្នេះនៅពេលដោះ ឬជួសជុលក៏អាចប្រើសម្ភារៈទាំងនោះឡើងវិញ។

តើសិប្បករប្រើបច្ចេកទេស Tsugite យ៉ាងណាក្នុងការសាង់សង់? សូមមើលវីដេអូ​ខាងក្រោម។

ក្រៅពីនេះគន្លាក់ដែលគេប្រើក្នុងប្រាសាទ Osaka គេហៅថា “Basaratsugi” គឺជាជំនាញសាងសង់យ៉ាងពិសេស។

ក្រុមហ៊ុនដែល​ល្បីផ្នែក Miyadaiku គឺក្រុមហ៊ុន Kongo gumi (金剛組) មានរយៈពេល ១៤០០ ឆ្នាំមកហើយ។

សង្ឃឹម​ថាជំនាញបច្ចេកទេសដែលបន្សល់ទុកពីបុព្វបុរសអាចបន្តដល់អ្នកជំនានក្រោយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: