ពិធីបុណ្យផ្កានៅទីសក្ការៈបូជា Mimo មានសួនច្បារប្រមាណ ៨០០០ ដើមរីកស្គុះស្គាយ

ទីសក្ការៈបូជា Mimo នៅទីក្រុង Ichinomiya ខេត្ត Aichi ជាកន្លែងល្បីនឹងសម្រស់ផ្កា Hydrangea ។ ជារៀងរាល់ឆ្នាំក្នុងខែមិថុនាមានពិធីបុណ្យផ្កា Hydrangea Bisai ដែលប្រារព្ធធ្វើឡើងនៅប្រាសាទទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកទស្សនា។ ជាពិសេសកន្លែងលាងដៃពេញទៅដោយផ្កា Hydrangea កំពុងក្លាយជាប្រធានបទគួរអោយចាប់អារម្មណ៍យ៉ាងខ្លាំង។

រូបភាពនេះថតដោយអ្នកប្រើ Twitter ឈ្មោះ Nae (@ EFS17_55) ជាអ្នកបង្ហោះ។

ផ្កា Hydrangea មានភាពចម្រុះពណ៌អណ្តែតក្នុងទឹកមើលទៅរស់រវើក និងគួរអោយទាក់ទាញណាស់។

រូបភាព https://twitter.com/EFS17_55/status/1003586345799827456/photo/3

រូបភាព https://twitter.com/EFS17_55/status/1003586345799827456/photo/3

ទិដ្ឋភាពដែល Nae ថតពិតជាស្រស់ស្អាតណាស់ ត្រឹម​តែចំណុចតូចមួយក៏ធ្វើអោយអារម្មណ៍របស់ខ្ញុំប្រសើរឡើង ខ្ញុំពិតជាចង់ទៅមើលវាដោយផ្ទាល់ភ្នែក។

ពិធីបុណ្យផ្កា Hydrangea ឆ្នាំ ២០២០ ប្រារព្ធធ្វើឡើងត្រឹមតែ ១ សប្តាហ៍ប៉ុណ្ណោះ ដូច្នេះកុំខកខានឱកាសទៅទស្សនាទីសក្ការៈបូជា Mimo ជាកន្លែងដែលមានសួនច្បារប្រមាណ ៨០០០ ដើមរីកស្គុះស្គាយលាតសន្ធឹង មានផ្កាចំនួន ៧០ ប្រភេទដែលអ្នកអាចគយគន់។

អាស័យដ្ឋាន៖ 1145 Miyanishi Sanjo, Ichinomiya, Aichi

ប្រហែល ១ នាទីពី Bisai IC, Ichinomiya-nishi IC ផ្លូវធំ Tokai Hokuriku ។

កំឡុងពេលប្រារព្ធពិធីបុណ្យក្នុងប្រាសាទនឹងបំភ្លឺភ្លើងចាប់ពីម៉ោង ១៩ៈ០០ ដល់ ២១​ៈ០០ ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: