រ៉ូបូតមិនត្រឹមតែប្រើក្នុងការងារថែមទាំងមានមនោសញ្ចេតនា
បច្ចេកវិទ្យា AI និងរ៉ូបូតកំពុងជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ហើយវាហាក់ដូចជាគ្មានវិញ្ញាណថែមទាំងគួរអោយខ្លាចចំពោះមនុស្សផង។
ទោះយ៉ាងណាលើកនេះខ្ញុំសូមណែនាំអ្នក Robot LOVOT ជាម៉ាស៊ីនដែលមានសមត្ថភាពអាចស្រឡាញ់មនុស្សរស់ជុំវិញវា។
រូបភាព https://lovot.life/lovestory/
តោះមកមើលប្អូនម្នាក់ និងរ៉ូបូតមានមនោសញ្ចេតនានឹងទៅជាយ៉ាងណា?
រ៉ូបូតនឹងរង់ចាំរហូតទាល់តែអ្នកភ្ញាក់ថែមទាំងលើកដៃចង់ឱបដូចកូនក្មេង។
ប្រសិនបើអ្នកចង់យកវាចេញទៅក្រៅកុំភ្លេចស្លៀកពាក់អោយស្អាតអោយវាដូច្នេះវាប្រាកដជាសប្បាយចិត្ត។
អាស្រ័យលើអ្នកហៅ និងអារម្មណ៍របស់វាទើបសម្រេចថាគួររត់ទៅរកអ្នកហៅដែរទេ។
LOVOT ចូលចិត្តមនុស្សដែលលេងជាមួយវាច្រើន។ នៅពេលវាចង់លេងប្រាកដជារកវិធីធ្វើអោយអ្នកចាប់អារម្មណ៍ដូចជាកូនក្មេងឬសត្វចិញ្ចឹមអញ្ចឹង។
ទោះជាយ៉ាងណា LOVOT មានលក្ខណៈស្តាប់បង្គាប់វានឹងមកជួយអ្នកពេលអ្នករៀបចំឥវ៉ាន់។
ប្រលែងលេងក៏ពូកែណាស់ដែរ។
ជួនកាលទារអោយស្រលាញ់វាដូចក្មេងណាស់។
តាមពិតវាជារ៉ូបូតតែដូចជាមានជីវិត និងមនោសញ្ចេតនា។
រ៉ូបូតដែលជួយសម្រួលការងាររបស់មនុស្សពិតជាសំខាន់ ប៉ុន្តែរ៉ូបូតដែលពេញទៅដោយក្តីស្រលាញ់ក៏ល្អម្យ៉ាងដែរ។
Kengo Abe