កុំសប្បាយជ្រុលភ្លេចខ្លួនក្នុងពិធីជប់លៀងរបស់ក្រុមហ៊ុន
នៅពេលធ្វើការក្នុងក្រុមហ៊ុនជប៉ុន ពេលខ្លះអ្នកត្រូវចូលរួមពិធីជប់លៀងផឹកស៊ីជាមួយក្រុមហ៊ុន។ ពិធីជប់លៀងបែបនេះខុសពីពិធីជប់លៀងផឹកស៊ីជាមួយមិត្តភក្តិ។ ពិធីជប់លៀងក្នុងក្រុមហ៊ុនមានទាំងថ្នាក់លើ និងអ្នករួមការងារ ដូច្នេះអាចមានរឿងសប្បាយ និងមិនសប្បាយ។
ប្រសិនបើមានរឿងមិនសប្បាយចិត្តក្នុងពិធីជប់លៀងរបស់ក្រុមហ៊ុន ទោះជាយ៉ាងណា អ្នកមិនត្រូវនិយាយចេញនោះទេ។ ជាពិសេសចំពោះស្រ្តីពេលនោះពួកគេនឹងញញឹមហើយនិយាយថា។
រូបភាព https://ray-web.jp/51775
部長、酔っ払ってるんですか? (Buchō, yopparatterun desuka?)
“ថ្នាក់លើតើអ្នកស្រវឹងហើយមែនទេ?”
ពេលនោះប្រសិនបើថ្នាក់លើឆ្លើយថា “ហេមិនស្រវឹងទេ នៅអាចផឹកបាន” ជាការពិត ថ្នាក់លើប្រហែលជាមិនយល់អត្ថន័យពិតនៃប្រយោគខាងលើ។
ជាទូទៅ បើបុគ្គលិកនិយាយបែបនេះទៅកាន់ថ្នាក់លើ គឺមិនគួរនោះទេ ប៉ុន្តែក្រោយពេលសួរបែបនះវាមិនត្រឹមតែជាសំណួរសាមញ្ញប៉ុណ្ណោះទេ។
តាមពិតអ្វីដែលបុគ្គលិកកំពុងគិតគឺ
“ថ្នាក់លើហួសហេតុពេកហើយ ម្តងនេះយោគយល់ថា ផឹកច្រើនមិនប្រកាន់។ ដូច្នេះបើមិនបញ្ឈប់អាកប្បកិរិយាបែបនេះទេ គ្មានលើកក្រោយទៀតឡើយ”។
ក្រៅពីនេះ ជនជាតិជប៉ុនមានឃ្លា 無礼講(Bureikou) មានន័យថា “រំលងឋានៈ” នៅកន្លែងធ្វើការ អ្នកត្រូវគោរពទំនាក់ទំនងថ្នាក់លើ និងថ្នាក់ក្រោម ប៉ុន្តែពេលចូលរួមពិធីជប់លៀងក្រុមហ៊ុនមិនកម្រិតលើរឿងទាំងនេះទេ។ មនុស្សគ្រប់គ្នាផឹកសុីសប្បាយស្តាប់មើលទៅដូចជាល្អ ប៉ុន្តែមិនដូចគ្នាទេ។ នៅក្នុងពិធីជប់លៀងទោះបីថ្នាក់លើធ្វើអ្វីមិនត្រូវក៏បុគ្គលិកមិនគួរនិយាយចេញដែរ។ ដូច្នេះថ្នាក់លើក៏ត្រូវចាប់អារម្មណ៍ពេលចូលរួមពិធីជប់លៀងជាមួយបុគ្គលិកដែរ ត្រូវរក្សាអាកប្បកិរិយាឲ្យបានត្រឹមត្រូវទើបធ្វើឲ្យអ្នកដទៃគោរព។
ខ្ញុំសូមលើកឧទាហរណ៍ពីស្ថានភាពមួយដែលបានកើតឡើងជាក់ស្តែង។ ទោះជាយ៉ាងណា អ្នកដែលហួសហេតុលើកនេះបែរជាស្រ្តីទៅវិញ។
ស្រ្តី Y ម្នាក់ (អាយុ ២៦ ឆ្នាំ) ចូលរួមពិធីជប់លៀងរបស់ក្រុមហ៊ុនក្នុងនាមជាបុគ្គលិកកិច្ចសន្យា។ នាងមានរូបរាងស្រស់ស្អាត រួសរាយរាក់ទាក់ និងមានភាពចាស់ទុំនៅក្នុងក្រុមហ៊ុន។ ប្រហែលឆ្នាំ ២០០០ មនុស្សមិនច្រើនទេមានម៉ាស៊ីនថតឌីជីថល ស្រ្តី Y តែងតែដាក់វាក្នុងកាបូបរបស់គាត់។ នៅថ្ងៃជប់លៀងស្រ្តី Y មិនស្រួលខ្លួនត្រូវលេបថ្នាំ ប៉ុន្តែនាងនៅតែរីករាយលេងអស់ពីចិត្ត ហើយថែមទាំងយកកាមេរ៉ាថតរូបឲ្យអ្នកទាំងអស់គ្នា។
ថ្នាក់លើរបស់នាងសក់តិចតែងតែត្រូវបុគ្គលិកចំអកថា “បុរសទំពែក” ក្រោយខ្នង ប៉ុន្តែជាការពិត គ្មាននរណាម្នាក់និយាយបែបនេះនៅចំពោះមុខថ្នាក់លើនោះទេ។ អ្វីដែលហួសចិត្តពន្លឺចេញពីកាមេរ៉ាចាំងសលើក្បាលរបស់ថ្នាក់លើ។ នាងសើចយ៉ាងខ្លាំងនិយាយថា “អា ហាសហាវាចាំងមកវិញ” ។
រូបភាព http://yurukuyaru.com/archives/80167063.html
មនុស្សគ្រប់គ្នាស្រឡាំងកាំងមួយសន្ទុះនៅពេលនោះមុខម្នាក់ៗប្រហែលជាគួរឲ្យអស់សំណើចណាស់។
នៅទីបំផុតនាងស្រវឹងខ្លាំងរហូតមិនអាចត្រឡប់ទៅផ្ទះដោយខ្លួនឯង ថ្នាក់លើដែលត្រូវនាងថាឲ្យចុងក្រោយត្រូវរកតាក់ស៊ីជូននាងទៅផ្ទះ។ នាងថែមទាំងក្អួតលើតាក់ស៊ីហើយថ្នាក់លើរបស់នាងត្រូវបោះចោលថង់ប្លាស្ទិចដែលនាងក្អួតផង។
និយាយអញ្ចឹងថ្នាក់លើជាអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Yahoo! ជប៉ុនដែលជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះនៅប្រទេសជប៉ុន។ មិនចាំបាច់សួរក៏ដឹងថាស្រ្តី Y នៅថ្ងៃបន្ទាប់ទៅក្រុមហ៊ុនទឹកមុខច្របូកច្របល់គួរឲ្យអស់សំណើច។ សំណាងថ្នាក់លើជាមនុស្សមិនប្រកាន់ គាត់សើចខ្លាំងរួចក៏មិននិយាយរឿងចាស់ទៀត ប៉ុន្តែវាដូចជាមេរៀនសម្រាប់ស្រ្តី Y និងបុគ្គលិកទាំងអស់។
សូមកុំលេងជ្រុលក្នុងពិធីជប់លៀងរបស់ក្រុមហ៊ុន។
Kengo Abe