កំឡុងជំងឺកូវីដ-១៩ អ្នកទទួលចិញ្ចឹមឆ្មាកើនឡើង – តើឆ្មាអាចនឹងត្រូវគេបោះបង់បន្ទាប់ពីជំងឺបញ្ចប់ដែរទេ?
ក្នុងកំឡុងពេលជំងឺរាតត្បាតក្រុមហ៊ុនជាច្រើនអនុញ្ញាតអោយបុគ្គលិកធ្វើការពីចម្ងាយ សាលារៀនត្រូវបិទ ជនជាតិជប៉ុនមានទំនោរទទួលចិញ្ចឹមសត្វកើនឡើងជាពិសេសឆ្មា។ អ្នកដែលទៅហាងកាហ្វេឆ្មាឬតាមអុីនធឺណេតរើសឆ្មាដែលសាកសមយកទៅចិញ្ចឹម។
រូបភាព https://mainichi.jp/articles/20200519/ddm/041/040/023000c
ស្រ្តីម្នាក់ឈ្មោះ Asaka Kawase អាយុ ៤៥ ឆ្នាំបច្ចុប្បន្នជានាយកប្រតិបត្តិហាងកាហ្វេឆ្មាទាំង ៦ កន្លែងនៅទីក្រុងតូក្យូ។ គាត់ពិតជាសប្បាយចិត្តពេលឃើញមនុស្សជាច្រើនទទួលឆ្មាយកទៅចិញ្ចឹម ប៉ុន្តែក៏ព្រួយបារម្ភប្រសិនបើជំងឺរាតត្បាតបញ្ចប់អ្នកដែលចិញ្ចឹមសត្វអាចនឹងបោះបង់ពួកវា។ ដោយសារមូលហេតុនេះបុគ្គលិកហាងត្រូវជួបមនុស្សម្នាក់យ៉ាងហោចណាស់ម្តងមុនពេលអនុញ្ញាតអោយពួកគេទទួលចិញ្ចឹមឆ្មាដើម្បីបញ្ជាក់ព័ត៌មានដូចជាផ្ទះសម្បែង គ្រួសារ ពេលពួកគេមិននៅផ្ទះនរណាជាអ្នកថែទាំឆ្មា? បុគ្គលិកពិនិត្យមើលថាតើម្ចាស់ទទួលចិញ្ចឹមឆ្មាថែទាំ និងអោយចំណីត្រឹមត្រូវទេ ហើយសង្កេតមើលរយៈពេលប៉ុន្មានសប្តាហ៍។
ប្រហែលដោយសារជំងឺកូវីដ-១៩ មនុស្សនៅផ្ទះកាន់តែច្រើន ការហៅទូរស័ព្ទមកហាងច្រើនជាងទ្វេដងកាលពីឆ្នាំមុនបន្ទាប់ពីសេចក្តីប្រកាសអាសន្នកាលពីថ្ងៃទី ៧ ខែមេសា។ ក្នុងចំណោមសត្វឆ្មាដែលត្រូវបានការពារទាំង ២៥ ក្បាលមាន ៩ ក្បាលត្រូវទទួលចិញ្ចឹម។ តាមបណ្តាហាងនៅ Tokyo និង Osaka ជារៀងរាល់ថ្ងៃមានមនុស្សជាច្រើនចង់ទទួលចិញ្ចឹមកូនឆ្មា។
លើសពីនេះនៅ Nekori Public Tokyo Ochanomizu ”Bunkyo-ku Tokyo” ហាងកាហ្វេឆ្មាមានបងស្រីម្នាក់ឈ្មោះ Ayako Uchikawa (អាយុ ៤០ ឆ្នាំ) ក៏មានភាពរីករាយ និងព្រួយបារម្ភចំពោះម្ចាស់ឆ្មាថ្មីផងដែរ។ បន្ទាប់ពីជំងឺរាតត្បាតបញ្ចប់មនុស្សវិលត្រឡប់ទៅរកជីវិតមមាញឹក។ តើសត្វឆ្មាទាំងនេះអាចនឹងត្រូវគេបោះបង់ដែរឬទេ?
“យើងមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកទេពេលដែលស្ថានភាពជំងឺស្មុគស្មាញ ប៉ុន្តែសូមមេត្តាមើលថែទាំពួកវា”។
រូបភាព https://mainichi.jp/articles/20200519/ddm/041/040/023000c
តាំងពីរដ្ឋាភិបាលប្រកាសអាសន្នជំងឺកូវីដ-១៩ ហាងកាហ្វេចិញ្ចឹមភាគច្រើនមិនអាចទប់ទល់នឹងថ្លៃជួលកន្លែង ថ្លៃចំណាយថែទាំ ដូច្នេះមានអ្នកទទួលចិញ្ចឹមឆ្មាច្រើនអាចជាដំណោះស្រាយសម្រាប់ស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន។
AD