ផាត់មុខលក្ខណៈទាក់ទាញដែលមិត្តនារីជប៉ុននិយមចូលចិត្ត
ផាត់មុខបែបនេះកំពុងតែពេញនិយមសម្រាប់មិត្តនារីជប៉ុន។ មាន Youtuber ផាត់មុខបែបនេះដូចជា Nicole Fujita ឬ Tsubasa Masuwaka ក៏ធ្លាប់សាកល្បងដែរ។ ចំណុចពិសេសមួយចំនួនដែលធ្វើអោយការផាត់មុខបែប Jirai meiku មានភាពទាក់ទាញ។
រូបភាព https://taishu.jp/articles/-/75289?page=1
លក្ខណៈផាត់មុខបែបនេះផ្តោតសំខាន់លើភ្នែកមើលទៅក្រហមដូចក្រោយពេលយំនាំមកនូវអារម្មណ៍គួរអោយស្រលាញ់ និងប្លែកផង។
ផាត់មុខប្រភេទនេះច្រើនតែស្លៀកជាមួយសម្លៀកបំពាក់ពណ៌ផ្កាឈូក ចងសក់ទីទុយដូចនារី Idol មើលទៅកាន់តែប្លែក។
ដើម្បីផាត់មុខបែបនេះអ្នកត្រូវលាបពណ៌ក្រហមជុំវិញត្របកភ្នែក ជាពិសេសសផ្តោតសំខាន់ត្របកភ្នែកក្រោម។ ក្រៅពីនេះត្រូវគូរអាយឡែណឺអោយច្បាស់ និងលាបក្រែមពណ៌ក្រហមក្រម៉ៅ។
ពេលក្រឡេកមើលដំបូងលក្ខណៈផាត់មុខដូចជា Halloween តែវាបង្ហាញពីភាពទាន់សម័យពីព្រោះពណ៌ខ្មៅ និងក្រហមបង្កើតបានជាអារម្មណ៍អាថ៌កំបាំង និងឆើតឆាយ។
ជាពិសេសស្ទីលផាត់មុខនេះសាកសមនឹងទម្រង់មុខច្រើន ដូច្នេះមិនត្រឹមតែនារីជប៉ុនមិត្តនារីដទៃទៀតក៏អាចសាកល្បងផងដែរ។
សូមក្រឡេកមើលរូបថតនារីជប៉ុនដែលគួរអោយស្រលាញ់ និងទាក់ទាញជាមួយនឹងស្ទីលតុបតែងបែបនេះ។
Matsui Jurina – អតីតសមាជិក SKE48
https://www.instagram.com/p/CA14ATVnT6_/?utm_source=ig_embed
ពិតជាល្អឥតខ្ចោះពេលរួមបញ្ចូលគ្នាជាមួយការរចនាបែប Lolita ។
https://www.instagram.com/p/CA1twsznepu/?utm_source=ig_embed
ផាត់មុខហើយដូចប្រើកម្មវិធីកែមុខអញ្ចឹង។
https://www.instagram.com/p/CA2evaUn21j/?utm_source=ig_embed
មើលជិតរាងកាចបន្តិច។
https://www.instagram.com/p/CA2NIVzpVcs/?utm_source=ig_embed
ចុះរូបនេះវិញ?
ប្រសិនបើអ្នកចង់មើលបន្ថែមអ្នកអាចស្វែងរកតាមរយៈ hashtag #地雷メイク លើបណ្តាញសង្គម Instagram ឬ Twitter ។
អ្នកក៏អាចសាកល្បងផាត់មុខបែបនេះប្រសិនបើអ្នកចាប់អារម្មណ៍។
Sacchan