អតីតសមាជិក AKB48 Watanabe Mayu ដកខ្លួនចេញពីវិស័យសិល្បៈមូលហេតុដោយសារសុខភាព
អតីតសមាជិក AKB48 Watanabe Mayu បានប្រកាសថានឹងដកខ្លួនចេញពីវិស័យសិល្បៈ។ ព័ត៌មានផ្លូវការត្រូវប្រកាសដោយ “Production Ogi” នៅថ្ងៃនេះ។
យោងតាមសេចក្តីជូនដំណឹងនាងចាកចេញពីក្រុមហ៊ុនដោយស្ម័គ្រចិត្តនៅចុងខែនេះមូលហេតុព្រោះតែសុខភាព។ Mayu ជាសមាជិកដំបូងគេ និងតែមួយគត់របស់ក្រុម Kami 7 ចេញពីវិស័យសិល្បៈ។
រូបភាព https://www.iwate-np.co.jp/article/oricon/2163419
ដូច្នេះក្រុមហ៊ុនបានប្រកាសថា “នៅក្នុងអាជីពរបស់ Mayu នាពេលអនាគតអាទិភាពដំបូងរបស់នាងគឺសុខភាពដូច្នេះ Mayu នឹងបញ្ឈប់សកម្មភាពក្នុងវិស័យសិល្បៈសម្រាប់សុខភាពផ្លូវចិត្ត និងរាងកាយអោយត្រឡប់ទៅរកជីវិតធម្មតាវិញ។ សូមមេត្តាកុំសម្ភាស និងបង្ហោះការស្មានលើបណ្តាញសង្គម” ។
Mayu ចូលរួមក្រុម AKB48 តាំងពីខែធ្នូឆ្នាំ ២០០៦ ក្នុងនាមជាជំនាន់ទី ៣ ។ Nickname របស់នាងគេហៅថា Mayuyu នាងក៏ត្រូវបានគេរំពឹងថានឹងក្លាយជាការចាប់អារម្មណ៍ក្នុងក្រុមបន្ទាប់ពី Maeda Atsuko បញ្ចប់ការបណ្តុះបណ្តាល។ Mayu ក៏ទទួលបានជោគជ័យក្នុងវិស័យចម្រៀង solo ។ Single solo ដំបូងរបស់នាងមានឈ្មោះថា “Synchro Tokimeki” ចេញផ្សាយនៅឆ្នាំ ២០១២ ។
ក្រៅពីធ្វើជាតារាចម្រៀង Mayu ក៏ធ្លាប់ត្រូវបានទទួលស្គាល់ជាតារាសម្តែងដែលមានជោគជ័យម្នាក់ផងដែរ។ នាងសម្តែងក្នុងរឿង “Sabadol” (2012), “Tatakau! Shoten gāru” (2015), “Sayonara, Enarikun” (2017) ។ បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាលពី AKB48 នាងចូលរួមសម្តែងក្នុងតន្រ្តី “Amelie” កាលពីខែឧសភាឆ្នាំ ២០១៨ និងខ្សែភាពយន្ត “Natsuzora” របស់ NHK កាលពីឆ្នាំមុន។
សូមគោរពតាមការសម្រេចចិត្តរបស់ Mayu ហើយសូមជូនពរអោយសុខភាពរបស់នាងនឹងនរក្នុងពេលឆាប់ៗ។
ប្រភព https://www.nikkansports.com/entertainment/news/202006010000261.html
Sacchan