រដ្ឋាភិបាលជប៉ុនពិចារណាសម្រួលច្រកចេញចូលសម្រាប់ប្រទេសមួយចំនួន
ក្រោមស្ថានភាពជំងឺកូវីដ-១៩ រាតត្បាតរដ្ឋាភិបាលជប៉ុនរឹតបន្តឹងការធ្វើដំណើររបស់ជនបរទេសចូលទឹកដីខ្លួន។ រហូតដល់ចុងខែឧសភាពេលសេចក្តីប្រកាសអាសន្នត្រូវដកចេញ ចំនួនករណីឆ្លងកាត់បន្ថយរដ្ឋាភិបាលកំពុងពិចារណាលើការសម្រួលច្រកចេញចូល។ ជំហានដំបូងអាចអនុវត្តសម្រាប់ពលរដ្ឋថៃ វៀតណាម អូស្រ្តាលី -ល- ។ ពលរដ្ឋមកពីប្រទេសខាងលើនឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យសុខភាពយ៉ាងតឹងរឹងនៅព្រលានយន្តហោះមុនពេលត្រូវបានអនុញ្ញាតអោយចូលប្រទេសជប៉ុន។
រូបភាព https://www.sankei.com/politics/news/200531/plt2005310007-n1.html
ប្រទេសថៃ និងប្រទេសវៀតណាមជាប្រទេសពីរដែលមានស្ថេរភាពក្នុងការបង្ការការរីករាលដាលជំងឺ និងចំណងទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសជប៉ុន។ រដ្ឋាភិបាលក៏អោយដឹងពីគម្រោងបើកច្រកចេញចូលអាចនឹងចាប់ផ្តើមនៅរដូវក្តៅឆ្នាំនេះ។ ម៉្យាងវិញចំពោះប្រទេសចិនដែលជាកន្លែងត្រូវគេចាត់ទុកជាកន្លែងផ្តើមជំងឺ ជប៉ុននៅតែបន្តផ្អាកការចេញទិដ្ឋាការចូលប្រទេសជប៉ុន។ ចំពោះប្រទេសកូរ៉េជប៉ុនអនុញ្ញាតអោយពលរដ្ឋប្រទេសនេះចូលក្រោមតួនាទីពិសេសហៅថា “Fast track” (បុគ្គលិកអាជីវកម្មបន្ទាន់សម្រាប់គោលបំណងពាណិជ្ជកម្ម) ។ នៅក្រោមលក្ខខណ្ឌជាក់លាក់រយៈពេល ១៤ ថ្ងៃដាក់អោយនៅដាច់ដោយឡែកកាត់បន្ថយមកត្រឹម ១-២ ថ្ងៃ។ វិធានការណ៍កាត់បន្ថយស្រដៀងគ្នានេះត្រូវបានអនុម័តសម្រាប់ការចូលប្រទេសកូរ៉េ។
Hungary ក៏ជាប្រទេសនៅអ៊ឺរ៉ុបដែលបើកទ្វារអោយប្រជាជនជប៉ុនចូលក្នុងគោលបំណងពាណិជ្ជកម្មចាប់ពីថ្ងៃទី ១៤ ខែឧសភាដែលមុននោះបញ្ឈប់ចេញទិដ្ឋាការចូលរបស់ជនបរទេសទាំងអស់។
ប្រភព https://www.sankei.com/
Chee