នៅយប់នេះវេលាម៉ោង ៨ ជប៉ុនរៀបចំពិធីបាញ់កាំជ្រួចជម្រុញការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
ថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២០ វេលាម៉ោង ៨ យប់នេះ (ម៉ោងក្នុងតំបន់) ជប៉ុនរៀបចំពិធីបាញ់កាំជ្រួចក្នុងពេលដំណាលគ្នាដើម្បីជម្រុញការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
រូបភាព https://spice.eplus.jp/articles/196585
គម្រោងមានឈ្មោះថា “Cheer up!花火プロジェクト” – Cheer up! Fireworks project ដោយមានការចូលរួមពីកាំជ្រួចចំនួន ១៦២ កន្លែងនៅទូទាំងប្រទេស។ ដើម្បីចៀសវាងការប្រមូលផ្តុំមើលកាំជ្រួចរដ្ឋាភិបាលមិនបង្ហាញពីទីតាំងបាញ់កាំជ្រួចនោះទេគ្រាន់តែផ្សព្វផ្សាយពេលវេលាប៉ុណ្ណោះ។
បញ្ជីឈ្មោះ ១៦២ កន្លែងចូលរួមត្រូវបានប្រកាសក្នុងតារាងខាងក្រោមនេះ៖
រូបភាព https://spice.eplus.jp/articles/196585
សេចក្តីជូនដំណឹងត្រូវបានផ្សាយដោយវីដេអូនៅលើ YouTube ។
អ្នកតំណាងម្នាក់ដែលបានរៀបចំកម្មវិធីបាញ់កាំជ្រួចជាតិនិយាយថា “ដោយសង្ឃឹមចង់អោយជំងឺបញ្ចប់ឆាប់ៗនេះដើម្បីអោយប្រជាជនគ្រប់គ្នាមើលឃើញកាំជ្រួចដោយស្នាមញញឹម យើងសូមផ្ញើជូនប្រជាជាតិទាំងមូលសូមអោយមានសុខភាពល្អ និងក្តីសង្ឃឹម” ។
ជារៀងរាល់ឆ្នាំចុងខែកក្កដាគឺជាពេលវេលាសម្រាប់ប្រជាជនជប៉ុនរីករាយនឹងពិធីបុណ្យកាំជ្រួចរដូវក្តៅ។ ប៉ុន្តែដោយសារការរាតត្បាតរបស់ជំងឺពិធីបុណ្យកាំជ្រួចនៅឆ្នាំនេះត្រូវលុបចោល។
ហើយប្រសិនបើអ្នកកំពុងនៅប្រទេសជប៉ុន យប់នេះមើលកាំជ្រួចទាំងអស់គ្នាណា! រយៈពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះ វាអាចជាពិធីបុណ្យកាំជ្រួចតែមួយគត់ដែលប្រារព្ធធ្វើឡើងក្នុងឆ្នាំនេះ សូមកុំខកខាន។
ប្រភព https://www.itmedia.co.jp/news/articles/2006/01/news069.html?
Chee