បន្ទប់ខ្នាតតូចដែលជាស្នាកដៃសិល្បៈរបស់បុរសម្នាក់អាយុ ២១ ឆ្នាំ
ប្រសិនបើអ្នកមានចំណូលចិត្តចំពោះពិភពលោកដ៏តូចនេះប្រាកដជាអ្វីដែលអ្នកចូលចិត្ត។ នៅជប៉ុន Mozu Studio ធ្វើបន្ទប់តូចស្អាតបំផុត។ វត្ថុទាំងអស់ត្រូវបានធ្វើដោយដៃមានលក្ខណៈដូចរបស់ពិតលើកលែងតែទំហំ។ អ្នកគ្រប់គ្រង Mozu Studio ជាបុរសម្នាក់ឈ្មោះ Kiyotaka Mizukoshi ទើបតែអាយុ ២១ ឆ្នាំមានចំណូលចិត្តយ៉ាងខ្លាំងចំពោះសិល្បៈខ្នាតតូច។ ចាប់ពីអាយុ ១១ ឆ្នាំគាត់មានចំណាប់អារម្មណ៍ចង់ធ្វើគំរូផ្លាស្ទិច Gundam ។ ក្រោយមកគាត់ដឹងថាខ្លួនចង់ធ្វើអ្វីម្យ៉ាងចេញពីពិភពពិតហើយក៏ចាប់ផ្តើមចំណង់ចំណូលចិត្តរបស់ខ្លួន។
បន្ទប់មានទំហំតូចចង្អៀតប៉ុន្តែពិតជាមានលក្ខណៈអ្នកដែលរស់នៅបែប Anti-social Club ។
តើអ្នកចូលចិត្តបន្ទប់ធំទូលាយជាងនេះឬ?
តើអ្នកចង់មើលខ្សែភាពយន្តរន្ធត់ទេ?
ឆ្កែនិយាយថា “ហេតុអ្វីបានជាផ្ទះនេះតូចម៉្លេះ?”
នៅក្នុងជីវិតមនុស្សគ្រប់គ្នាសុទ្ធតែមានអាថ៌កំបាំងផ្ទាល់ខ្លួន។
បុរសនេះថែមទាំងមានទេពកោសល្យគូរ 3D ផងដែរ។
តន្ត្រីករដូចកីឡាករ តន្រ្តីហាក់ដូចជាការប្រកួតប្រជែងហើយជាកម្លាំងថាមពល។
ប្រសិនបើអ្នកចង់មើលស្នាដៃផ្សេងទៀតសូមតាមដាន Instagram របស់ Mozu Studio ណា!
គាត់ក៏មាន Youtube ផងដែរប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីរបៀបធ្វើសិប្បកម្មទាំងនេះ។
Sacchan